ការបន្តទម្លាប់គេង ដូចរៀបរាប់ទាំង ៤ ខាងក្រោម គឺអាចនាំឲ្យសុខភាពអ្នកចុះអន់ថយ អាយុខ្លីមិនដឹងខ្លួន ដូច្នេះហើយបើមាន អ្នកគួរតែកែប្រែជាបន្ទាន់៖
៤) ផ្កាប់មុខលើខ្នើយពេលគេង
បែបនេះស្មើនឹងអ្នកគេងសង្កត់ក្រពះខ្លួនឯង ដែលវាទម្លាប់អាក្រក់ ហើយឆ្អឹងខ្នង ក៏នឹងអាចមានបញ្ហាផងដែរទៅពេលខាងមុខ។ វាក៏ងាយនឹងនាំឲ្យសាច់ដុំសន្លាក់ផ្សេងទៀត ទទួលរងឈឺចាប់ បើអ្នកប្រកាន់ខ្ជាប់ទម្លាប់គេងផ្កាប់មុខ។
យូរទៅ អ្នកអាចមានអារម្មណ៍ថប់ដង្ហើម រំខានដល់ចរន្តឈាម បណ្តាលឲ្យតឹងផ្នែកក រួចផ្នែកប្រព័ន្ធរំលាយអាហារ ឬក្រពះនោះសោត ក៏ប្រឈមនឹងបញ្ហាផងដែរ។ មួយវិញទៀត មុខរបស់អ្នកដែលផ្កាប់ទៅលើខ្នើយពេញមួយយប់ ក៏ងាយនឹងកើតស្នាមជ្រីវជ្រួញ ឡើងមុនបានយ៉ាងងាយ។
៣) គេងដោយសក់សើម
ការគេងដោយសក់កំពុងសើម គឺកំពុងបង្កើនសំណើម និងបាក់តេរីទៅលើស្បែកក្បាល ហើយវាក៏ងាយបង្កើនហានិភ័យឈឺក្បាលថែមទៀតផង។ យូរទៅប្រព័ន្ធការពាររាងកាយនឹងចុះខ្សោយ ដោយសារបម្លាស់ប្តូរសីតុណ្ហភាព រួចងាយបង្កជាជំងឺផ្តាសាយ។
២) គ្របក្បាលរបស់អ្នកដោយភួយនៅពេលគេង
ទម្លាប់បែបនេះមនុស្សជាច្រើនឧស្សាហ៍ធ្វើនៅរដូវរងា ដើម្បីបង្កើតភាពកក់ក្តៅ តែយ៉ាងណា ការសិក្សាមួយបង្ហាញថា វាមានតែពាំនាំបាក់តេរី និងមេរោគរាប់សិបលានដែលយើងមើលមិនឃើញ មកចូលផ្លូវដង្ហើម នាំឲ្យកើតមានការក្អក និងពិបាកដកដង្ហើមទៅវិញទេ។
ការបន្តបែបនេះ យូរទៅងាយឲ្យអ្នកបាត់បង់អុកស៊ីហ្សែន នាំឲ្យវិលមុខ ឈឺក្បាល និងអាចក្អួតចង្អោរនៅថ្ងៃបន្ទាប់។
១) ដកដង្ហើមតាមមាត់
វិធីល្អបំផុត គឺត្រូវទម្លាប់ដកដង្ហើមតាមច្រមុះ ជៀសវាងការដកដង្ហើមតាមមាត់នៅពេលគេង។ ព្រោះអីវាអាចនាំឲ្យសួតពិបាកក្នុងការស្រូបយកអុកស៊ីហ្សែន ហើយទៀតសោតក៏ងាយនាំឲ្យមេរោគឆ្លងចូលប្រហោងឆ្អឹងផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក