គ្រែបើតាមក្បួនហុងស៊ុយមិនមែនត្រឹមជាកន្លែងចូលដំណេកធម្មតានោះទេ តែវាក៏ផ្សារភ្ជាប់ទៅនឹងការដែលអាចធ្វើឲ្យម្ចាស់ផ្ទះឡើងចុះ យីអ៊ុនទៅតាមនោះផងដែរ។ មុនម៉ោង ០០:០០ នាទីថ្ងៃចូលឆ្នាំចិន បើចង់បានលាភសំណាង រកស៊ីមានបានពេញមួយឆ្នាំ ចាំបាច់អ្នកដែលមានគូត្រូវតែដាក់របស់ទាំង ៣ នេះក្រោមគ្រែ មុនចូលដំណេក៖
៣) តម្រងឬថូស្តោះទឹកមាត់
កាលពីមុនចាស់ៗដែលជក់បារី ឬប្រើប្រាស់ស្លាម្លូ រមែងមានថូមួយនៅខាងក្រោមគ្រែ ឬក្នុងផ្ទះត្រង់ទីតាំងណាមួយ ដើម្បីស្តោះទឹកមាត់។ តែយ៉ាងណាតាមក្បួនហុងស៊ុយ បើទោះបីអ្នកដាក់ត្រង់ទីតាំងណាក៏ដោយ តែត្រូវចាំមុនថ្ងៃចូលឆ្នាំចិន អ្នកជំនាញណែនាំឲ្យទាញមកដាក់នៅខាងក្រោមគ្រែ។
របៀបនេះ គេជឿថា អាចជួយកាត់បន្ថយជម្លោះក្នុងគ្រួសារ បញ្ចៀសការប៉ះទង្គិចពាក្យសម្តីរវាងប្តីប្រពន្ធ អាចឲ្យជីវិតគូរស់នៅបានសុខដុមរមនា និងចេះគោរពគ្នាទៅវិញទៅមក ហើយចំណងស្នេហ៍ក៏នឹងកាន់តែរឹងមាំយូរអង្វែងផងដែរ។
២) ពង់ស្ងោរ
មិនត្រឹមតែជាអាហារទទួលទាន តែវាក៏ជារបស់កាត់ និងបញ្ចៀសអបទ្រព្យចង្រៃថែមទៀតផង។ ចូរយកពងមាន់ដែលស្ងោរហើយ រុំដោយកន្សែងយកទៅដាក់នៅខាងក្រោមគ្រែដេក ដោយវាមានឥទ្ធិពលបណ្តេញចេញអស់វិញ្ញាណចង្រៃដែលតាមញាំញីនៅឆ្នាំចាស់ ឲ្យរសាត់បាត់ពីជីវិត ហើយទាញមកវិញ តែសំណាង តែលាភចូលដល់ក្រុមគ្រួសារសម្រាប់ឆ្នាំថ្មី។
១) ដាក់ស្បែកជើងប៉ាក់មួយគូក្រោមគ្រែ
ស្បែកជើងប៉ាក់ ឬស្បែកជើងដែលមានផ្កាចម្រុះ ដែលឃើញនារីៗក្នុងភាពយន្តចិនពីដើមនិយមពាក់ បើអ្នកមានវា គួរតែយកវាមកដាក់នៅខាងក្រោមគ្រែ មុនចូលដំណេក រំលងទៅថ្ងៃបុណ្យចូលឆ្នាំចិន។
ទម្លាប់នេះ គេជឿថា អាចជួយឲ្យសមាជិកគ្រួសារ ជាពិសេសគឺនារីៗមានសំណាងល្អ នាំឲ្យបន្ទន់ចិត្តប្តីកាន់តែស្រលាញ់ និងគោរពដល់ភរិយា។ បន្ថែមពីនេះ ប្តីប្រពន្ធថ្មីថ្មោងគេណែនាំពេញទំហឹងឲ្យគួរតែអនុវត្ត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក