មិនបាច់អស់លុយច្រើន ផលិតម្សៅខូឡាជែន និងវីតាមីន ​C ដោយខ្លួនឯងស្រួលចឹងសោះ

វីតាមីនសេ (Vitamin C) ត្រូវបានគេដឹងថា ជាប្រភេទវីតាមីន ដែលផ្ទកនូវ អាស៊ីត L-Ascorbic (L-ascorbic acid) មានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព និងសម្រស់ ជាពិសេសគឺការប្រឆាំង និងព្យាបាលជំងឺផ្តាសាយ ថែមទាំងជួយឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំទប់ទល់នឹងមេរោគ វីរុស និងជំងឺផ្សេងៗតែម្តង។ ដោយវីតាមីន C នេះរាងកាយរបស់អ្នកមិនអាចធ្វើការផលិតវាដោយខ្លួនឯងនោះទេ វិធីដែលល្អនោះគឺការទទួលទានចូលទៅក្នុងរាងកាយតាមរយៈគ្រាប់ថ្នាំ អាហារបំប៉ន និងរកឃើញនៅក្នុងបន្លែផ្លែឈើមួយចំនួនផងដែរ ជាពិសេសគឺក្នុងពពួកផ្លែក្រូចគ្រប់ប្រភទ។

360_F_311441434_K44fpnKcm3TSZ181wnLnctZ0XCXjEr9O

Citrus Fruits 1

ពពួកផ្លែក្រូច ត្បិតតែមានវីតាមីន C ច្រើនក៏ពិតមែន ប៉ុន្តែសារធាតុវីតាមីន C បែរជាមានយ៉ាងច្រើនលើសលប់នៅក្នុងសម្បកក្រូចច្រើនជាងសាច់ផ្លែក្រូចដែលអ្នកទទួលទានទៅវិញ រហូតគេបានរកវិធីម្យ៉ាងដែលអាចទាញប្រយោជន៍ពីសម្បកក្រូចទាំងនោះ ផលិតជាគ្រាប់ថ្នាំ ឬម្សៅសម្រាប់សុខភាពផងដែរ។

Lemon

ដូច្នេះហើយ មិនបាច់ទិញគ្រាប់ថ្នាំវីតាមីនសេ (Vitamin C) ឬ ម្សៅ ខូឡាជែន នាំតែអស់លុយទេ ថ្ងៃនេះយើងនឹងលើកយកវិធីងាយៗ ក្នុងការផលិតថ្នាំវីតាមីន C ដោយខ្លួនឯង រួមទាំងអត្ថប្រយោជន៍ជាច្រើនមុខទៀត ដូចខាងក្រោម៖

 

# គុណប្រយោជន៍នៃ វីតាមីនសេ (Vitamin C)

សម្បកក្រូចត្រូវបានគេដឹងថា មានផ្ទុកទៅដោយវីតាមីន C និងជាតិកាកសរសៃហ្វៃ (Fiber) ដ៏ច្រើនលើសលប់ រួមទាំងគុណសម្បត្តិសុខភាពជាច្រើនរួមមាន៖

- ធ្វើការបង្ការ ប្រឆាំង និងព្យាបាលជំងឺផ្តាសាយ

- ជួយដល់ការរីកលូតលាស់កោសិកា និងជាលិការាងកាយ

- សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងរ៉ាឌីកាល់សេរី

- កាត់បន្ថយហានិភ័យ និងការរីកលូតលាស់នៃកោសិកាមហារីកកាចសាហាវ ថែមទាំងជំនួយសុខភាពបេះដូង សរសៃឈាម និងសន្លាក់ផងដែរ

Stock Photo Powder Protein Beauty Care Orange Juice Hard Light Superfood Skincare Collagen Collagen Drink Ed635b9b 4dea 4e1e A660 D433a5d920a9

- ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ ថែមទាំងកាត់បន្ថយសម្ពាធឈាម និងខ្លាញ់កូឡេស្តឺរ៉លមិនល្អ

- ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់នឹងមេរោគ វីរុស និងជំងឺផ្សេងៗ ជាពិសេសគឺជំងឺគ្រុន និងផ្តាសាយងាយឆ្លងតែម្តង

- ជួយផលិតជាតិខូឡាជែន ជំនួយសុខភាពឆ្អឹង ក្រចក និងសរសៃសក់ឱ្យរឹងមាំ ជាពិសេសជួយធ្វើឱ្យស្បែកស្អាត ក្មេងជាងវ័យ ថែមទាំងគ្មានស្នាមជ្រួញផងដែរ

- ប្រឆាំងនឹងការរលាក រួមទាំងបញ្ហាអាល្លែកក្ស៊ីផ្សេងៗ

- ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ព្រមទាំងជួយដល់ការសម្រកទម្ងន់ រួមទាំងគុណសម្បត្តិជាច្រើនមុខផ្សេងទៀត។

Korean Actress Oh Yeon Seo Skincare Beauty Tips Interview

# វិធីធ្វើថ្នាំវីតាមីន C ដោយខ្លួនឯង

អ្នកអាចប្រើប្រាស់ពពួកក្រូចអ្វីក៏បាន ជាពិសេសគឺ ផ្លែក្រូចក្រហម ឬក្រូចពោធិសាត់ ក្រូចឆ្មារ (Lime) ក្រូចឆ្មារសម្បកលឿង(Lemon) និងក្រូចថ្លុងតូច (Grapefruit)។ តែកុំភ្លេចថា ត្រូវតែជ្រើសរើសក្រូចដែលដាំតាមវិធីធម្មជាតិ គ្មានជាតិគីមី ឬបាញ់ថ្នាំដែលប៉ះពាល់ដល់សុខភាពតែប៉ុណ្ណោះ។

ការអនុវត្ត

- ជាដំបូង អ្នកអាចធ្វើការសន្សំសម្បកក្រូចដែលអ្នកចិតប្រុងបោះចោលទុកក្នុងទូទឹកកក រាល់ពេលទទួលទានផ្លែក្រូចម្តងៗ ឬអ្នកចិត/បក យកតែសម្បកភ្លាមៗតែម្តងក៏បាន ក្នុងបរិមាណសមល្មមដែលអ្នកត្រូវការ។

Orange Peels_759

- បន្ទាប់មក យកសម្បកក្រូចនោះទៅហាលឱ្យស្ងួតក្រោមកម្តៅថ្ងៃរហូតក្រៀមល្អ (ប្រសិនជាមានម៉ាស៊ីនកម្តៅឱ្យស្ងួតក៏បានក្នុងសីតុណ្ហភាព 100 °F រយៈពេលមួយថ្ងៃពេញ)

1a 2

- ក្រោយពីសម្បកក្រូចស្ងួតហើយ អ្នកអាចយកវាមកកិនក៏បាន ក្រឡុក ឬ បុកក៏បាន ធ្វើយ៉ាងណាឱ្យវាក្លាយជាម្សៅហ្មត់ល្អ។

Product Jpeg 500x500

- ជាចុងក្រោយអ្នកអាចយកម្សៅនោះច្រកទុកក្នុងដប ឬក្រឡបិទមាត់ជិត រក្សាទុកក្នុងទូទឹកកកសម្រាប់ប្រើប្រាស់ពេលក្រោយ។

Orange Peel 500x500

Orange Peel Powder 500x500

# ការប្រើប្រាស់

- អ្នកអាចទទួលទានម្សៅថ្នាំវីតាមីន C នេះ ក្នុងមួយថ្ងៃ ១ស្លាបព្រាបាយជាប្រចាំ ជារៀងរាល់ថ្ងៃ។ ដោយគ្រាន់តែលាយវានៅក្នុងមុខម្ហូបដែលអ្នកទទួលទានក៏បាន ក្នុងស៊ុប សាឡាត់ បង្អែម និង ភេសជ្ជៈនានា ឬក៏លាយជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវក៏បាន ជាការស្រេច។

Powder Collagen Puts Hand In Glass Of Citrus Juice.

What Is Collagen 7 680x1020

បន្ថែម៖ កាន់តែពិសេស ម្សៅសម្បកក្រូចនេះ ក៏អាចយកធ្វើជាម៉ាស់បិទមុខ ដើម្បីទទួលបានស្បែកមុខស រលោង ស្អាត តឹងណែន បំបាត់ស្នាម ជ្រីវជ្រួញ និងធ្វើឱ្យមុខក្មេងជាងវ័យបាន ដោយគ្រាន់តែលាយគ្រឿងផ្សំងាយៗបិទលើមុខ ២០ ទៅ​៣០នាទីចាំលាងទឹកចេញជាការស្រេច ជាមួយរូបមន្តទាំង ៣ ខាងក្រោម ៖

រូបមន្តទី១៖ ម្សៅសម្បកក្រូច ១ស្លាបព្រាកាហ្វេ លាយទឹកដោះគោ និងប្រេងដូង

Cleanser Mask

រូបមន្តទី២ ៖ ម្សៅសម្បកក្រូច ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកដោះគោជូរយ៉ាអួ ២ស្លាបព្រាកាហ្វេ

Article 2016123497453527935000

រូបមន្តទី៣ ៖ ម្សៅសម្បកក្រូច ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្សៅរមៀត ១ចិប និង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ៕

DP5A9756

អត្ថបទ៖ រក្សាសិទ្ធក្នុងស្រុក ​(ហាមធ្វើការចម្លងដោយគ្មានការអនុញ្ញាតិ)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: