Anthony Martial នឹងចូលរួមជាមួយ Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល នេះបើយោងតាម Fabrizio Romano ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ។
អ្នកជំនាញរឿងផ្ទេរកីឡាករបានបានសរសេរឃ្លាដ៏ល្បីរបស់គាត់ 'Here We Go' ដែលមានន័យថាកិច្ចព្រមព្រៀងគឺរួចរាល់និងផ្លូវការហើយគាត់ថាក្លិបនឹងបញ្ជាក់បញ្ជាក់នៅប៉ុន្មានម៉ោងខាងមុខ។
កិច្ចព្រមព្រៀងរវាងក្រុម Manchester United និងក្រុម La Liga ត្រូវបានឈានដល់ដំណាកលកាលជោគជ័យកាលពីល្ងាចថ្ងៃចន្ទ ស្របពេលកីឡាករកំពុងសម្លឹងរកមើលការចាកចេញពី Old Trafford នៅក្នុងទីផ្សារខែមករានេះ។
ក្រុមអេស្បាញតែងតែជាអាទិភាពរបស់ Martial ហើយខ្សែប្រយុទ្ធរូបនេះត្រូវបានគេជឿថានឹងធ្វើដំណើរទៅទីនោះដើម្បីធ្វើអ្វីៗគ្រប់យ៉ាងជាផ្លូវការ។ វាមិនមែនជាជម្រើសទិញយកទេ ប៉ុន្តែ Sevilla នឹងរ៉ាប់រងប្រាក់ខែរបស់គាត់ទាំងស្រុង។
ប្រភព៖ FabrizioRomano @ Twitter
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក