ចង់បានលាភចូលអណ្ដែតដូចទឹក ជៀសអស់អបទ្រព្យចង្រៃ រឿង ៥ អ្នកត្រូវតែធ្វើនៅថ្ងៃចូលឆ្នាំចិន

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខ។ យ៉ាងណាតាមក្បួនហុងស៊ុយ យើងសូមណែនាំនូវការអនុវត្ត ៥ ដែលអ្នកគួរតែធ្វើ បើចង់ទទួលបានលាភសំណាងមួយឆ្នាំពេញ៖

៥) ត្រូវតែញញឹម

1

ស្នាមញញឹម ជួយបញ្ជូនថាមពលវិជ្ជមាន បង្កើតភាពរួសរាយរាក់ទាក់ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយសុខស្រួលនៅថ្ងៃចូលឆ្នាំចិន។ បន្ថែមពីនេះ តាមក្បួនហុងស៊ុយ ស្នាមញញឹមគឺរមែងនាំមកនូវសេចក្តីរីករាយ ជារួមមនុស្សដែលមានស្នាមញញឹមថ្ងៃនោះ គឺរមែងទាក់ទាញសំណាងចូលដូចទឹក។

៤) ស្លៀកសំលៀកបំពាក់ថ្មី

2

ការស្លៀកពាក់សំលៀកបំពាក់ថ្មី កំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ក៏ជាគន្លឹះហុងស៊ុយមួយ ដើម្បីជួយលើកស្ទួយថាមពលវិជ្ជមានផងដែរ។ អ្នកអាចជ្រើសរើសពណ៌លឿង ផ្កាឈូករាងងងឹត ដែលពណ៌ទាំងទាំងពីរនេះ ជាពណ៌ហុងស៊ុយសម្រាប់ឆ្នាំ ២០២២។

៣) អាកប្បកិរិយាដែលត្រូវបង្ហាញចេញមក

របៀបដែលអ្នកនិយាយ ការដើរ ការប្រាស្រ័យទាក់ទងនៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន គេហាមមិនឲ្យនិយាយរឿងសោកសៅ មិនគួររិះគន់ និយាយអាក្រក់ពីនរណាឡើយ។ ជារួមគេឲ្យនិយាយតែរឿងសប្បាយ និងជូនពរគ្នាទៅមកឲ្យបានច្រើន។ ការធ្វើបែបនេះ គេជឿថា នឹងអាចនាំសំណាងពេញមួយឆ្នាំ។

២) កុំរវល់ខ្លាំងពេកក្នុងផ្ទះបាយ

3

បើទោះបីជាត្រូវចម្អិនម្ហូបអាហារ តែយ៉ាងណា សម្រាប់ស្រ្តីជាពិសេស មិនណែនាំឲ្យដកខ្លួនមិនរួចចេញពីផ្ទះបាយនោះទេ។ ជារួមគួរតែដកឃ្លា មករីករាយជាមួយក្រុមគ្រួសារ មិនថាអ្នកមានគូហើយ ឬអ្នកនៅលាវ។ ការចាប់យកពេលវេលាជួបជុំគ្នានេះ គឺគេជឿតៗគ្នាថា អាចឲ្យជីវិតគ្រួសារកាន់តែមានក្តីសុខមួយឆ្នាំពេញ។

១) កុំទាស់គ្នារវាងប្តីប្រពន្ធ

4

ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្តីប្រពន្ធមិនត្រូវឈ្លោះគ្នាទេ ទោះមានរឿងអ្វី ក៏ត្រូវខាំមាត់សង្កត់ចិត្ត ព្រោះដើមឆ្នាំថ្មី ស្វាគមន៍ឆ្នាំថ្មី គឺត្រូវតែរីករាយ។ ការដែលរីករាយនៅថ្ងៃនោះ គឺមានន័យថា នឹងរីករាយ ពោរពេញដោយសុភមង្គលមួយឆ្នាំពេញដូចគ្នាផងដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក