មាន់ស្ងោរជាដង្វាយដែលមិនអាចខ្វះបាននៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ហើយជឿថាគ្រប់ផ្ទះ តែងតែដាក់ដង្វាយនេះ ជារៀងរាល់ឆ្នាំ បើទោះបីតិចច្រើនក្តី។ ទោះជាយ៉ាងណា ក៏ជឿថា ប្រហែលជាគ្នាយើងតិចណាស់ ដែលបានដឹងអំពីដាក់មាន់ស្ងោរលើទីតាំងអាសនៈឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាតហុងស៊ុយ។
តើអ្នកត្រូវដាក់មាន់ស្ងោរលើអាសនៈបែបម៉េច ទើបត្រឹមត្រូវ?
យោងតាមអ្នកជំនាញហុងស៊ុយនៅឯប្រទេសវៀតណាមបានលើកឡើងថា ដង្វាយមាន់ស្ងោរនោះ ត្រូវតែជាមាន់ទាំងមូល ពោលមិនណែនាំឲ្យកាត់ជាកង់អ្វីនោះទេ។ មួយទៀតសោត និយាយពីទិសនៃក្បាលមាន់ គឺត្រូវបែរតម្រង់ទៅចាន ឬកំប៉ុងជើងធូប ដែលនេះទើបបង្ហាញពីការគោរពដ៏ពេញលេញ ហើយអាចទទួលបានពរជ័យពីដូនតា និងព្រះពិតប្រាកដ។ និយាយឲ្យងាយយល់ គឺបែរក្បាលចូល ហាមមិនឲ្យបែរក្បាលចេញទេ។
ជារួម មិនណែនាំឲ្យដាក់ក្បាលមាន់បែរចេញទៅក្រៅទេ នេះជាការអនុវត្តខុសទាំងស្រុង។ រួចបើចង់កាត់មាន់ជាដុំ គឺទាមទារឲ្យទុកមាន់ត្រជាក់សិន មិនត្រូវកាត់ទាំងនៅក្ដៅនោះទេ។ ដូច្នេះយើងសង្ឃឹមថា នេះជាសារណែនាំក្បួនហុងស៊ុយដ៏ល្អមួយ សម្រាប់បងប្អូនសែស្រឡាយចិន សម្រាប់ពិធីបុណ្យចូលឆ្នាំនៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក