នៅក្នុងជីវិតគូ ឬគ្រួសារ តម្រូវការផ្នែកលុយកាក់ អាចជារឿងចាំបាច់ ប៉ុន្តែ រឿងដែលសំខាន់បំផុតសម្រាប់គ្រួសារនីមួយៗ នោះគឺ ក្ដីសុខ សុភមង្គល ដែលពោរពេញដោយភាពកក់ក្ដៅ។ លុយកាក់ មាសប្រាក់ មិនអាចធ្វើឱ្យគ្រួសារមានសុភមង្គលបានឡើយ ដូច្នេះហើយ ៤ចំណុចខាងក្រោមនេះ នឹងធ្វើឱ្យគ្រួសារអ្នកមានក្ដីសុខបំផុត។
១. កុំចង់ចាញ់ឈ្នះជាមួយដៃគូ
ពេលណាមានជម្លោះក្នុងគ្រួសារ មានប្ដីប្រពន្ធមួយចំនួន តែងតែចង់ឈ្នះឱ្យខានតែបាន បើមិនដូច្នេះទេមុខជាចាញ់។ ប៉ុន្តែប្រសិនបើមានតែម្នាក់ក្នុងចំណោមអ្នកទាំងពីរប្រព្រឹត្តបែបនេះ វានឹងបង្កើតផលផ្ទុយគ្នា ធ្វើឱ្យស្ថានភាពជម្លោះរវាងមនុស្សទាំងពីរកាន់តែរីកចម្រើន នាំឱ្យខូចខាតកាន់តែច្រើន។
២. កុំសង្ស័យគ្នា
មិនថាមានរឿងអ្វីកើតឡើងទេ យើងមិនគួរបណ្តោយឱ្យអារម្មណ៍គូស្នេហ៍រងទុក្ខខ្លាំងនោះទេ។ មិនថាបញ្ហាធំប៉ុនណាទេ វាមិនសមនឹងការជួញដូរដើម្បីសុភមង្គលទេ។ ជាងនេះទៅទៀត កុំនិយាយពាក្យគំរោះគំរើយដាក់មនុស្សដែលខ្លួនស្រលាញ់ កុំធ្វើរឿងដែលបំផ្លាញបរិយាកាសគ្រួសារ និងទំនាក់ទំនងអាពាហ៍ពិពាហ៍ កុំប្រើភាពជូរចត់ ឬមុតស្រួចដើម្បីដោះស្រាយជាមួយដៃគូរបស់អ្នក។
រស់នៅជាមួយគ្នាច្រើនឆ្នាំ ស្នេហានឹងក្លាយទៅជាគ្រួសារបន្តិចម្តងៗ ទោះបីអ្នកទាំងពីរនៅជាមួយគ្នាពេលនេះលែងស្រលាញ់គ្នាខ្លាំងដូចកាលពីដំបូងក៏ដោយ ចាំថានៅមានរឿងរវាងប្តី និងប្រពន្ធ ដូច្នេះហើយ កុំបង្កើតការសង្ស័យចំពឡគ្នាឱ្យសោះ។
៣. តែងតែឆ្កួតលីលា លេងសើចជាមួយគ្នា
តាមពិតជីវិតជាប្ដីប្រពន្ធ មិនចាំបាច់មត់ចត់ តឹងតែង ច្បាស់លាស់គ្រប់រឿងជាមួយគ្នាទេ ពេលខ្លះ ការរស់នៅជាមួយគ្នា នៅផ្ទះតែមួយ ក្រោមដំបូលតែមួយ ការលេងសើច ប្រឡែង និងតែងតែធ្វើរឿងឆ្កួតឡប់ជាមួយគ្នា វាគឺជាការសាងការចងចាំ និងភាពរីករាយ ជាអនុស្សាជាមួយគ្នា។
ពេលខ្លះ ភាពច្បាស់លាស់ តឹងតែង អាចជាបញ្ហាចម្បង ដែលនាំឱ្យជីវិតគូប្រែជាមានបញ្ហា រកាំរកូស ឈ្លោះប្រកែកគ្នាតែប៉ុណ្ណោះ។ ម្ល៉ោះហើយ! ការរស់នៅជាមួយគ្នា ប្រោះជីវិតរួមគ្នា គួរតែមានពេលឆ្កួតឡប់រួមគ្នាឱ្យបានច្រើន ទើបស្នេហា គ្រួសារកាន់តែមានន័យ។
៤. ផ្ទះជាកន្លែងសម្រាប់ក្ដីស្រឡាញ់ មិនមែនជាកន្លែងសម្រាប់ហេតុផល ឈ្លោះទាស់គ្នាទេ
ពេលរៀបការហើយ ផ្ទះគ្រួសារជាកន្លែងសម្រាប់ស្រលាញ់ និងរួបរួមគ្នា មិនមែនជាកន្លែងជជែកវែកញែករកហេតុផល មិនមែនតុលាការបែងចែកខុសត្រូវរវាងគ្នានោះឡើយ។ គ្រួសារមានដើមកំណើត និងព្រលឹងរួមគ្នា នេះត្រូវគ្រប់គ្រងដោយប្តីប្រពន្ធ បើមិនគ្រប់គ្រងឱ្យបានល្អទេ វានឹងនាំឱ្យមានការមិនចុះសម្រុងគ្នា ។
"កិច្ចព្រមព្រៀងប្តី និងប្រពន្ធ" អ្វីគ្រប់យ៉ាងរីកចម្រើន។ ប្ដីប្រពន្ធរួមគ្នា ដីប្រែជាមាស។ រឿងគ្រួសារមិនមានត្រូវ ឬខុសទេ គឺមានតែភាពចុះសម្រុង និងការមិនចុះសម្រុងគ្នាគ្នាតែប៉ុណ្ណោះ៕
ប្រភព ៖ Phunutoday / Knongsrok