មនុស្សស្រីមានរឿង ៣ យ៉ាងដែលមិនអាចបញ្ឈប់បាននោះគឺ ការសិក្សា ការរក្សាសម្រស់ និង ការរកលុយ។ អាយុមិនមែនជាបញ្ហាចោទទេ មិនថាអ្នកអាយុច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវតែកំណត់សំណើរសម្រាប់ខ្លួនឯង អញវីដែលសំខាន់ ទោះបីក្របែបណា ក៏ត្រូវតែរករបស់ទាំង ៤ នេះឱ្យខ្លួនឯងឱ្យបានដែរ។
១. គ្រឿងតុបតែងមុខ
នេះជាអ្វីដែលមនុស្សស្រីមិនអាចខ្វះបាន។ អ្នកត្រូវដឹងថានៅលើលោកនេះ គ្មានស្រីណាដែលថាមិនស្អាតនោះឡើយ មានតែមនុស្សស្រីខ្ជិល និងមិនចេះតុបតែងខ្លួន។ វិធីជួយស្ត្រីឱ្យមានសម្រស់ស្រស់ស្អាត គឺការលាបគ្រឿងសម្អាងលើមុខរបស់ខ្លួន។
សព្វថ្ងៃនេះ មិនអាចប្រកែកបានថា អំណាចនៃគ្រឿងសម្អាង អាចជួយឱ្យស្ត្រីកាន់តែស្រស់ស្អាតនោះទេ។ មនុស្សស្រីមិនត្រូវការការផាត់មុខបែបស្មុគស្មាញឡើយ គ្រាន់តែលាបមាត់បន្តិច ម្សៅបន្តិច គ្រាន់តែការបន្ថែមតែបន្តិច ក៏អ្នកមើលទៅស្អាតបែបសាមញ្ញដែរ។
២. យ៉ាងហោចក៏មានរ៉ូបដ៏ស្រស់ស្អាតមួយដែរ
ប្រសិនបើមិនមានលក្ខខណ្ឌច្រើនទេ ស្ត្រីគួរតែទិញវាដោយខ្លួនឯង យ៉ាងហោចណាស់ក៏ទិញរ៉ូបដ៏ស្រស់ស្អាត និងប្រណិតសម្រាប់ពាក់នៅពេលចាំបាច់ផងដែរ។
ប្រាកដណាស់ថា នឹងមានពេលដែលអ្នកត្រូវការតម្រូវការដូចជាអាពាហ៍ពិពាហ៍របស់មិត្តភក្តិ ជប់លៀងក្រុមហ៊ុន ឬពេលនៅជាមួយស្វាមី អ្នកគួរតែស្អាត និងមើលទៅសមរម្យ។ គ្មានប្ដីណាដែលមិនអួតថាមានប្រពន្ធល្អនៅផ្ទះ ហើយស្អាតពេលចេញក្រៅនោះឡើយ។
៣. ទឹកអប់
រឿងមួយដែលធ្វើឱ្យបុរសធុញទ្រាន់នឹងប្រពន្ធ ហើយមានបំណងស្វែងរកអ្នកទីបី គឺដោយសារតែប្រពន្ធរបស់ពួកគេតែងតែរញ៉េរញ៉ៃ និងមានក្លិនស្អុយនៅក្នុងផ្ទះ។ ក្លិនអាហារ ភាពកខ្វក់ ទឹកលាងចាន បង្កើតជាបញ្ហា និងអារម្មណ៍មិនល្អ ដែលធ្វើឱ្យស្វាមីបាត់បង់អារម្មណ៍ស្រលាញ់ និងចង់នៅក្បែរអ្នក។
ស្ត្រីដែលឆ្លាតគួរដឹងពីរបៀបជ្រើសរើសក្លិនក្រអូបដែលខ្លួនពេញចិត្ត ដើម្បីឱ្យក្លិនក្រអូបជាប់ជានិច្ច និងនាំមកនូវទំនុកចិត្តនៅពេលទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើអ្នកមិនចូលចិត្តទឹកអប់ អ្នកក៏អាចប្រើឡេលាបខ្លួនដើម្បីឱ្យមានក្លិនក្រអូបស្រាលផងដែរ។
៤. ខោអាវទ្រនាប់ដ៏ស្រស់ស្អាត
ស្ត្រីជាច្រើននៅតែគិតថា អ្វីដែលសំខាន់គឺអ្វីដែលអ្នកពាក់នៅខាងក្រៅ វាមិនចាំបាច់អីទេនៅសម្លៀកបំពាក់ខាងក្នុងនោះ។ ប៉ុន្តែនេះគឺជាកំហុសដ៏ធំមួយ។ វាមិនត្រឹមតែធ្វើឱ្យអ្នកមិនសូវមានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែការស្លៀកខោរហែកចាស់ៗក៏ធ្វើឱ្យស្វាមីរបស់អ្នកបាត់បង់ចំណាប់អារម្មណ៍ក្នុងការប៉ះពាល់ខ្លួនប្រាណអ្នកផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok