មនុស្សប្រុសមិនងាយប្រាប់អាថ៌កំបាំងរបស់គេ ទៅកាន់អ្នកណាម្នាក់នោះឡើយ ប៉ុន្តែជាមួយមនុស្សដែលគេស្រលាញ់ និងទុកចិត្តពិតប្រាកដ គេច្បាស់ជាយករឿងទាំង ៤ ខាងក្រោមនេះ ប្រាប់ឱ្យអ្នកបានដឹង មិនលាក់បាំងទេ។
មានពាក្យមួយឃ្លាបាននិយាយថា « ពេលស្រវឹង នឹងនិយាយពាក្យថាស្រឡាញ់ ទៅកាន់មនុស្សខ្លួនស្រឡាញ់ ប្រតិកម្មមិនអាចលាក់បាំងបានឡើយ។ វាក៏ដូចគ្នាដែរ នៅពេលដែលមានស្នេហាពិត បុរសតែងតែបង្ហាញអាថ៌កំបាំងទាំង ៤ នេះឱ្យអ្នកដឹងភ្លាមៗ។
១. ប្រាក់ចំណូលរបស់គាត់
ក្នុងសង្គមបច្ចុប្បន្ន ប្រាក់ចំណូលតែងតែជាអាថ៌កំបាំង ដែលមិនអាចប្រាប់នរណាម្នាក់បានឡើយ។ មិនតែប៉ុណ្ណោះ គូស្នេហ៍មួយចំនួនថែមទាំងលាក់ចំណូលពីគ្នាទៅវិញទៅមកថែមទៀតផង។ លុយមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតទេ ប៉ុន្តែបើគ្មានលុយអ្នកនឹងជួបការលំបាកជាច្រើន។
នៅពេលដែលបុរសម្នាក់ពិតជាស្រឡាញ់អ្នក គាត់នឹងបង្ហាញប្រាក់ចំណូលរបស់គាត់ទាំងអស់ ហើយមិនខ្វល់នឹងផ្តល់ប្រាក់ទាំងអស់ដែលគាត់រកបាន ឱ្យអ្នកជាអ្នកគ្រប់គ្រងនោះឡើយ។ គាត់ស្រឡាញ់អ្នកអស់ពីចិត្ត បង្ហាញភាពស្មោះត្រង់គ្រប់គ្រាន់ ហើយជឿជាក់លើជម្រើសរបស់គាត់។
ស្នេហាដ៏ស្រស់ស្អាត ទាមទារការទុកចិត្តគ្នាទៅវិញទៅមក។ នៅពេលដែលបុរសម្នាក់សុខចិត្តបញ្ចេញប្រាក់ចំណូលរបស់គាត់ ហើយផ្តល់ឱ្យអ្នកជាអ្នកទុកដាក់ វាបង្ហាញថាគាត់ពិតជាស្រលាញ់អ្នកខ្លាំងណាស់។
២. នាំអ្នកទៅជួបមនុស្សជាទីស្រលាញ់ និងស្វែងយល់ពីអតីតកាលរបស់គាត់
បុរសម្នាក់សុខចិត្តចែករំលែកអតីតកាលរបស់គាត់ជាមួយអ្នក ដែលបង្ហាញថាគាត់ពិតជាស្រឡាញ់អ្នក។ លើសពីនេះ គាត់នឹងនាំអ្នកទៅជួបម៉ាក់ប៉ា ក្រុមគ្រួសារ និងណែនាំឱ្យស្គាល់មិត្តភក្តិជិតស្និទ្ធទាំងអស់របស់គាត់។
នេះបង្ហាញថាគាត់ពិតជាស្រឡាញ់អ្នក។ នេះបង្ហាញថាអ្នកមានសារៈសំខាន់ចំពោះគាត់។ ដោយសារតែនៅពេលអនាគត អ្នកនឹងក្លាយជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់គាត់។ ដូច្នេះពេលគាត់មានឱកាស គាត់មិនខ្លាចនឹងនាំអ្នកទៅជួបមនុស្សដែលគាត់ខ្វល់ និងស្រលាញ់នោះទេ។
៣. សុខចិត្តឱ្យទូរសព្ទរបស់គាត់ទៅអ្នក
ក្នុងសម័យនេះ ទូរស័ព្ទដៃ គឺស្ទើរតែមិនអាចខ្វះបានក្នុងជីវិតរបស់យើង។ ជាធម្មតា ភាគច្រើននៃមនុស្សប្រុស មិនឱ្យទូរសព្ទទៅអ្នកផ្សេងតាមអំពើចិត្តឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់សុខចិត្តផ្តល់ឱ្យអ្នកនូវទូរសព្ទដោយមិនស្ទាក់ស្ទើរនោះ វាបង្ហាញថាគាត់ស្រលាញ់ និងទុកចិត្តអ្នកខ្លាំងណាស់។ ការដែលគាត់ហុចទូរសព្ទឱ្យអ្នក បង្ហាញថាគាត់គ្មានអាថ៌កំបាំងអ្វី ដែលលាក់ពីអ្នកឡើយ។
៤. អតីតកាលរបស់គាត់
បុរសជាច្រើនមានការភ័យខ្លាចក្នុងការនិយាយអំពីបទពិសោធន៍ផ្លូវចិត្ត និងអតីតកាលរបស់ពួកគេ ជាពិសេស គឺប្រាប់មនុស្សដែលគេកំពុងតែទាក់ទង។ រឿងចប់ហើយ ទោះសប្បាយ ឬសោកស្តាយ វាបានក្លាយជាផ្នែកមួយនៃជីវិតបាត់ទៅហើយ។ ទាំងនេះ គឺជាការចងចាំដែលបុរសម្នាក់នឹងរក្សានៅក្នុងបេះដូងរបស់គាត់ ដោយមិនប្រាប់អ្នកដទៃទេ។
មានតែពេលដែលបុរសម្នាក់ពិតជាស្រលាញ់អ្នក ហើយចង់នៅជាមួយអ្នកពេញមួយជីវិត គាត់នឹងប្រាប់អ្នកពីអតីតកាលរបស់គាត់ទាំងអស់ឱ្យអ្នកបានដឹង ដោយគ្មានលាក់លៀម។ ដោយសារតែគាត់ចង់នៅជាមួយអ្នកអស់មួយជីវិត គាត់ចង់ឱ្យអ្នកដឹងពីអតីតកាលរបស់គាត់ទាំងអស់។
ស្នេហាពិតមិនមែននិយាយដោយពាក្យសម្ដីទេ តែផ្អែកលើទង្វើ។ ដូច្នេះហើយ បើគាត់សុខចិត្តប្រាប់អ្នកពីអាថ៌កំបាំងទាំង ៤ នេះ មានន័យថា គាត់ស្រលាញ់អ្នកខ្លាំង ហើយចង់នៅជាមួយអ្នករហូតដល់ជីវិតចុងក្រោយ៕
អត្ថបទ ៖ ក្នុងស្រុក / Knongsrok