សម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅចន្លោះសប្តាហ៍ថ្មី ពីថ្ងៃទី ១៣ ដល់ ១៩ មិនា ឆ្នាំ ២០២៣ ពួកគេនឹងមានរាសីឡើងខ្ពស់ត្រដែត អាចមានលុយចូលឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅសឹងមួយអាទិត្យពេញ៖
អ្នកកើតឆ្នាំជូត - កណ្តុរ
មនុស្សដែលកើតឆ្នាំជូត នៅសប្តាហ៍ថ្មីនេះ ប្រៀបដូចជាមានផ្កាយនាំសំណាង ចូលមកដល់ជីវិតរបស់ពួកគេ។ ដ្បិតបើកន្លងមកមានគ្រោះច្រើនក្នុងជីវិត តែមិនអីទេពេលខាងមុខនេះទៅ គឺនឹងល្អវិញហើយ។
ជាពិសេសចំដើមសប្តាហ៍តទៅ អ្នកកើតឆ្នាំកណ្តុរ នឹងមានយីអ៊ុនឡើងខ្ពស់ ហើយបើចេះចាប់យកឱកាសទាំងនោះផង នោះនឹងមានលុយកាន់ពេញ ល្មមនឹងរាប់ហត់។
អ្នកកើតឆ្នាំឆ្លូវ - គោ
ឆ្នាំឆ្លូវ ត្រូវបានគេទស្សន៍ទាយឃើញថា នឹងមានការផ្លាស់ប្តូរវិជ្ជមានច្រើនចាប់ពីចុងសប្តាហ៍នេះតទៅ។ ពួកគេនឹងទទួលបានការកោតសរសើរ គោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន ប្លែកខុសពីពេលមុន ហើយតាមថាអាចមានឱកាសឡើងប្រាក់ខែទៀតផង បើជាបុគ្គលិកបម្រើការក្នុងស្ថាប័នណាមួយ។
នៅសប្តាហ៍ថ្មីខាងមុខ អ្នកប្រៀបដូចទទួលបានរង្វាន់ធំសម្រាប់ជីវិត ពោលនឹងមិនហត់ ឬខ្វល់ខ្វាយរឿងហិរញ្ញវត្ថុដូចជាពេលមុនទៀតឡើយ។ យ៉ាងណាបើមានលុយក្នុងដៃហើយ ក៏ចេះគ្រប់គ្រងនិងបែងចែកប្រើប្រាស់ឲ្យបានជាផលចំណេញទៅពេលខាងមុខផង ជៀសវាងការចាយវាយដោយមិនបានគិតឲ្យបានល្អិតល្អន់។
ឆ្នាំកុរ – ជ្រូក
សម្រាប់អ្នកកើតឆ្នាំជ្រូក គឺជាមនុស្សឆ្លាត ដែលជួបការលំបាកមិនយូរទេ ព្រោះមនុស្សនេះមានសមត្ថភាពក្នុងការរើបម្រាស់ខ្លួនចេញពីបញ្ហាទាំងឡាយ។ យ៉ាងណាចាប់ពីសប្តាហ៍ថ្មីនៃខែមិនា អ្នកនឹងរកឃើញគោលដៅជីវិតច្បាស់លាស់ ឃើញកោះឃើញត្រើយពិតប្រាកដ ដែលអ្នកអាចបោះជំហានទៅមុខបាន។
សម្រាប់អ្នកដែលបានខិតខំប្រឹងប្រែងតាំងពីដំបូងហើយនោះ ក៏នឹងទទួលបានលាភធំមួយនៅថ្ងៃសៅរ៍ ឬអាទិត្យ ហើយអ្នកទទួលយកទៅ ព្រោះវាជាការតបស្នងនៅការខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកកន្លងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក