តាមក្បួនហុងស៊ុយបានដំណាលមកថា ប្រសិនម្ចាស់ផ្ទះទាំងឡាយ នៅតែរក្សារបស់អាប់លាភទាំង ៣ ដូចបង្ហាញខាងក្រោមនៅខាងក្នុងផ្ទះ នោះក៏ដូចកំពុងបណ្តេញចេញនូវលាភសំណាង បណ្តេញចេញនូវទេវតាសំណាង ចេញពីផ្ទះអ៊ីចឹងដែរ។ ដូច្នេះបើឃើញវានៅខាងក្នុងផ្ទះ គួរតែប្រញាប់យកវាទៅបោះចោល៖
៣) រុក្ខជាតិងាប់
មនុស្សជាច្រើននិយមដាំដុះរុក្ខជាតិបៃតង ឬដាក់តាំងរុក្ខជាតិបៃតងមួយចំនួននៅខាងក្នុងបរិវេណផ្ទះ តែយ៉ាងណា វាគឺមានការផ្សារភ្ជាប់ទៅនឹងលាភសំណាងរបស់អ្នកដូចគ្នា។ រុក្ខជាតិនេះសោត ក្រៅពីជួយបន្សុទ្ធខ្យល់ បង្កើតអារម្មណ៍ស្រស់ស្រាយដល់មនុស្ស វាក៏ជានិមិត្តសញ្ញានៃសំណាង និងគ្រោះផងដែរ។
តាំងពីបុរាណមកពោលថា ក្នុងផ្ទះ មិនត្រូវរក្សាទុករុក្ខជាតិងាប់ ឬស្លឹកក្រៀមស្វិតនោះទេ នេះវានាំឲ្យគ្រួសាររមែងជួបបញ្ហា និងធ្លាក់ចុះនូវជីវភាព ខ្វះខាតឥតឈប់។ វាត្រូវតែរស់រវើក ចេញពណ៌បៃតងស្រស់ជានិច្ច ដើម្បីអាចឲ្យជីវិតក្នុងគ្រួសារមានភាពសុខដុមដូចគ្នា។
២) ចានបែក
អ្នកខ្លះចានដែលបែកហើយ ក៏មិនសូវខ្វល់ ហើយប្រមូលកម្ទេចចានទុកមួយឌុប ឬខ្លះទៀតនៅបន្តយកចានដែលបែក ទៅប្រើប្រាស់ក្នុងគោលបំណងមួយចំនួន។ យ៉ាងណាតាមហុងស៊ុយ ទាក់ទងនឹងចានឆ្នាំង របស់យើងប្រើប្រាស់ជាប្រចាំនេះ មិនអាចមើលរំលងបានឡើយ។
យល់ថាគ្រួសារខ្លះចង់សន្សំសំចៃ តែយ៉ាងណាចានដែលបែកហើយ ហាមផ្តាច់គឺមិនឲ្យប្រើនោះទេ វាដូចជារបស់ដែលទុករក្សាទ្រព្យ បើវារហែក វាធ្លាយនៅកំណាត់ណាមួយ នោះទ្រព្យនឹងហូរចេញ។ ដូច្នេះតាំងពីបុរាណមក ចានដែលបែក គឺត្រូវតែបោះចោល ហើយប្តូរថ្មីជាបន្ទាន់។
១) ស្បែកជើងរហែក
តាមក្បួនហុងស៊ុយ គេណែនាំឲ្យហាមប្រមូលស្បែកជើងចាស់ៗយកមកពាក់ ជាពិសេសស្បែកជើងដែលសឹកបាត សឹងតែប្រើប្រាស់លែងបានហើយនោះ គឺត្រូវតែប្តូរថ្មី មិនណែនាំឲ្យបន្តប្រើឡើយ។
ការរក្សាទុកស្បែកជើងចាស់ ឬស្បែកជើងរហែក ឬដាច់ខ្សែនៅខាងក្នុងផ្ទះ អាចនាំឲ្យមនុស្សធ្លាក់ចុះនូវទេពកោសល្យ ធ្លាក់ចុះនូវសំណាង ទាំងការងារ ការរកស៊ីនានា គឺរមែងជួបបញ្ហាឥតឈប់។ យើងសង្ឃឹមថា ការចែករំលែកក្បួនហុងស៊ុយមួយនេះ នឹងចូលរួមជួយឲ្យជីវិតរបស់អ្នក កាន់តែល្អប្រសើរឡើង។ កុំភ្លេចនឹងចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក