ចំណាំមើល៖ មានកន្លែង​ ​៣ លើខ្លួនស្រ្តី កាន់តែធំ កាន់តែធ្វើឲ្យមានសុខភាពល្អ អាយុវែង

តើផ្នែកទាំង ៣ របស់ស្រ្តីខាងក្រោមនេះកាន់តែធំ មានសារប្រយោជន៍យ៉ាងដូចម្ដេច?

មុខធំ

មុខមិនត្រឹមតែជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងអារម្មណ៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្ថានភាពសុខភាពរបស់យើងម្នាក់ៗផងដែរ។ ផ្ទុយទៅវិញ សព្វថ្ងៃនេះមានមនុស្សស្រីជាច្រើនតែងតែចូលចិត្តកែសម្ផស្សទម្រង់មុខតូច រាងមូល ប៉ុន្តែការពិតវាមិនបានតំណាងឱ្យសុខភាពល្អនោះទេ។ ជាងនេះទៅទៀត ប្រសិនបើស្បែកមុខមានសភាពស្លេក ហើយមិនមានភាពប្រសើរឡើងឆាប់ៗទេ អាចប៉ះពាល់ដល់អាយុជីវិតអ្នកជាក់ជាមិនខានឡើយ។

ជើង​ធំ

ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ដបានរកឃើញថា មនុស្សដែលមានជើងធំ ទំនងជាមានឆ្អឹងរឹងមាំ និងក្រាស់ជាង ហើយនៅពេលដែលពួកគេកាន់តែចាស់នឹងមានទំនោរសុខភាពល្អជាងមុន មានភាពរហ័សរហួនខ្លាំងដែរ។

គូទធំ

អ្នកស្រាវជ្រាវបានរកឃើញថា គូទ និងភ្លៅ របស់ស្ត្រីកាន់តែធំ កាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យវាយប្រហារសរីរាង្គខាងក្នុង ជួយការពារបេះដូង និងសួត។ ស្ត្រីដែលមានគូទធំ និងភ្លៅធំ មានហានិភ័យទាបនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមដូច្នេះហើយទើបមានឱកាសរស់បានកាន់តែយូរ។

ប្រភព៖ បរទេស