ស្វែងរក​មនុស្ស​ស្រី ដែល​រៀបការ​ប៉ះ​ស្វាមី​កើត​ឆ្នាំ​ទាំង ៣ នេះ ព្រោះ​អាច​មាន​បាន​ត​ជំនាន់

មនុស្ស​ប្រុស​ដែល​កើត​ឆ្នាំ​ទាំង ៣ នេះ ជា​ទូទៅ​រមែង​មាន​ចិត្ត​ស្រលាញ់​ប្រពន្ធ​កូន​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ស្រ្តី​ណា​ បាន​ពួក​គេ​ក្លាយ​ជា​ស្វាមី នោះ​រាប់​ថា​សំណាង​បំផុត​ហើយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍៖

បុរស​ដែល​កើត​ឆ្នាំ​ជូត – កណ្តុរ

1

មនុស្ស​ប្រុស​កើត​ឆ្នាំ​ជូត រមែង​មាន​ភាព​ឈ្លាសវៃ រហ័សរហួន ហើយ​នៅ​កន្លែង​ធ្វើ​ការ​ពួក​គេ​ជា​មនុស្ស​មាន​ទេពកោសល្យ មាន​ភាព​ជា​អ្នក​ដឹកនាំ អាច​ជម្នះ​រាល់​ឧបសគ្គ ដោយ​មិន​ខ្លាច​អ្វី​ទាំង​អស់។

បុរស​នេះ​រឹងមាំ​ខ្លាំង​ដាក់​អ្នក​ខាង​ក្រៅ តែ​ជាមួយ​ប្រពន្ធ​កូន គឺ​ចិត្ត​ត្រជាក់​ដូច​ទឹក ដ្បិត​បើ​សំបក​ក្រៅ​មាំ តែ​ខាង​ក្នុង​គឺ​ទន់​ ព្រម​ដាក់​ចិត្ត ដាក់​កាយ​ ចេះ​ស្តាប់ ​មាន​ការ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា។ ជា​ធម្មតា​បុរស​នេះ ក៏​រមែង​បង្កើត​សំណើច​ និង​សុភមង្គល​ ទៅ​ដល់​គ្រួសារ​របស់​គេ​ផង​ដែរ ជា​រួម​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ គេ​គិត​ដល់​ក្រុម​គ្រួសារ​ជា​ធំ។

បុរស​កើត​ឆ្នាំ​កុរ – ជ្រូក

2

ស្រ្តី ដែល​រៀបការ​ប៉ះ​បុរស​ឆ្នាំ​ជ្រូក ក៏​អាច​មាន​សំណាង​ដល់​ទៅ ៣ ជំនាន់​បន្ត​គ្នា​ផង​ដែរ។ ក៏​ដោយសារ​បុរស​កើត​ឆ្នាំ​ជ្រូក ជា​ទូទៅ​កើត​មក​មាន​ទ្រព្យ​នៅ​នឹង​ដៃ​ស្រាប់ ប៉ុន្តែ​វា​មិន​សំខាន់​ខ្លាំង​ទេ អ្វី​ដែល​សំខាន់ គឺ​គួបផ្សំ​នឹង​ទ្រព្យ​ដែល​មាន គេ​ក៏​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ខិតខំ​ប្រឹងប្រែង​ក្នុង​ជីវិត មិន​ដេក​តែ​ចាំ​ពឹង​ទ្រព្យ​ឪពុកម្តាយ​ឡើយ។

ហេតុ​នេះ​ជួយ​ឲ្យ​ជីវិត​គេ​កាន់​តែ​មាន​បាន ហើយ​អត្តចរិត​ក៏​ល្អ​ផង ដូច្នេះ​បាន​បុរស​នេះ​ជា​គូ ក៏​ដូច​មាន​គ្រាប់​ពេជ្រ​ចែងចាំង​នៅ​ខាង​ក្នុង​ដៃ។ ក្រោយ​សម្រាល​បាន​កូន​ដំបូង សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ក៏​នឹង​រីក​ទ្វេ​ដង ល្មម​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ច្រណែន។

បុរស​កើត​ឆ្នាំ​មមែ - ពពែ

3

ដ្បិត​មិន​សូវ​រហ័សរហួន តែ​មនុស្ស​នេះ​មាន​ការ​អត់ធ្មត់ និង​ចេះ​រក្សា​ចិត្ត​ស្ងប់​បាន​យ៉ាង​ល្អ។ គេ​ដឹង​ពី​វិធី​ធ្វើ​ឲ្យ​វា​ជោគជ័យ គ្រាន់​ថា​មិន​សូវ​រលូន តាម​ការ​ដែល​ចង់​បាន​នោះ​ទេ។ យ៉ាង​ណា​ក្នុង​ទំនាក់ទំនង​ជីវិត​គូ បុរស​នេះ​ប្រសព្វ​ខាង​បង្កើត​ភាព​ផ្អែមល្ហែម​ជារឿយៗ​ទៅ​ដល់​ដៃ​គូ​របស់​ពួក​គេ។

បន្ថែម​ពី​នេះ គេ​ក៏​មាន​ភាព​ស្ម័គ្រស្មោះ ហើយ​ស្រលាញ់​ឪពុកម្តាយ​ក្មេក ដូច​សាច់​បង្កើត ដែល​នាំ​ឲ្យ​មនុស្ស​ស្រី​ដែល​ជា​ប្រពន្ធ ទទួល​អារម្មណ៍​មាន​ក្តីសុខ​ពេញ​មួយ​ទំហឹង​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក