វាជារឿងធម្មតាទេ មនុស្សយើងគ្រប់រូប គឺសុទ្ធតែមានចំណុចខ្វះខាតរៀងៗខ្លួន ប៉ុន្តែបុគ្គលដែលមានចរិតលក្ខណៈទាំង ៥ ខាងក្រោមនេះពិតជាមនុស្សអសមត្ថភាពខ្លាំងណាស់ មិនអាចនឹងបង្កើតសមិទ្ធកម្មដ៏អស្ចារ្យក្នុងជីវិតបានឡើយ ដូច្នេះហើយ ស្រីៗ គួរតែសម្លឹងមើលឱ្យបានជាក់ច្បាស់ ចៀសវាងយកប្ដី ប៉ះចំមនុស្សប្រុសប្រភេទនេះ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន វេទនាមួយជីវិត។
១. ខ្លួនល្ងង់ តែរឹងមានះ ថែមទាំងចង់ត្រួតត្រាគេទៀត
នេះជាប្រភេទមនុស្សដែលតែងតែមានទម្លាប់បដិសេធ មតិយោបល់អ្នកដទៃ។ លើសពីនេះ មនុស្សប្រភេទនេះតែងតែចូលចិត្តចេញបញ្ជា ចង់តែត្រួតត្រាលើមនុស្សក្បែរខ្លួន ជាពិសេសគឺ ដៃគូ។ មនុស្សប្រភេទនេះ ជាមនុស្សល្ងង់ មិនជឿជាក់លើខ្លួនឯងប៉ុន្មានទេ ហេតុនេះហើយបានជាគេតែងតែព្យាយាមបិទបាំងចំណុចខ្សោយ និងភាពឆោតល្ងង់របស់ខ្លួន ដោយការធ្វើខ្លាំង ដើម្បីឱ្យអ្នកដទៃមើលមក គិតថាគេនេះអស្ចារ្យណាស់។
២. រស់នៅពឹងផ្អែកលើអ្នកដទៃ
ភាពក្លាហានរបស់បុរស មិនត្រូវបានបង្ហាញនៅក្នុងជីវិតដ៏ងាយស្រួលនោះទេ ជាពិសេសគឺ នៅក្នុងវ័យពេញវ័យ។ នោះហើយជាពេលដែលគាត់ត្រូវប្រឈមមុខនឹងការលំបាក និងឧបសគ្គ។ បុរសទន់ខ្សោយ ជាធម្មតាមិនចូលចិត្តធ្វើការលំបាកទេ ផ្ទុយទៅវិញ ពួកគេនឹងរកវិធីលើកទឹកចិត្ត និងបដិសេធការទទួលខុសត្រូវ ហើយពឹងផ្អែកទៅលើមនុស្សក្បែរខ្លួន ជាពិសេសគឺ ផ្ដេកផ្ដួលលើទ្រព្យ និងការចិញ្ចឹមរបស់ឪពុកម្ដាយ។
៣. ការប្រែប្រួលអារម្មណ៍
បុរសអសមត្ថភាព មានបុគ្គលិកលក្ខណៈ narcissistic ប្រកែប្រកាន់ច្រើនចំពោះសកម្មភាព និងពាក្យសម្ដីរបស់អ្នកដទៃ។ នោះហើយជាមូលហេតុដែលគាត់តែងតែមានអារម្មណ៍មិនល្អ។ បុរសប្រភេទនេះមានការលំបាកក្នុងការបង្កើតស្នាដៃក្នុងការងារខ្លាងណាស់ ព្រោះអារម្មណ៍របស់គេមិនឋិតថេរ ចេះតែរេរា មិនប្រាកដប្រជា ដែលគេហៅថា រារែក។
៤. ឆ្លាតជ្រុលខ្លាំងពេក
មនុស្សឆ្លាតត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចំណេះដឹង។ ប៉ុន្តែគំនិតនៃភាពវៃឆ្លាត គឺខុសគ្នា។ មនុស្សប្រុសខ្លះមានចរិតឆ្លាតជ្រុល តែងតែព្យាយាមទាញយកផលប្រយោជន៍ពីអ្នកដទៃ ដោយការប្រើល្បិចកិច្ចកល់ ដើម្បីតែការចង់ឈ្នះ ទោះបីត្រូវគាបសង្កត់អ្នកដទៃក៏ដោយ។ មនុស្សប្រភេទនេះ គេហៅថា ជាមនុស្សអាត្មានិយម គិតតែប្រយោជន៍ខ្លួន ហ៊ានសូម្បីតែបំផ្លាញមនុស្សជុំវិញខ្លួន។
៥. មានទម្លាប់ត្អូញត្អែរខ្លាំង
Mantra របស់បុរសអសមត្ថភាព គឺការយំសោក ត្អូញត្អែរ រអ៊ូរទាំពីរឿងតូច បង្កឱ្យទៅជារឿងធំ។ ព្រោះគាត់គិតថា មនុស្សគ្រប់រូប និងអ្វីៗដែលនៅជុំវិញខ្លួនធ្វើឱ្យគាត់លំបាក។ បុរសប្រភេទនេះ តែងតែចូលចិត្តស្តីបន្ទោស និងទម្លាក់កំហុសទៅលើអ្ន្ដកដទៃ។ បុរសជោគជ័យតែងតែមានឆន្ទៈ និងគំនិតផ្តួចផ្តើមខ្លាំងនៅក្នុងជីវិត។ ហើយពេលដែលអ្នកចេះតែរងទុក្ខ បើអ្នកគ្មានឆន្ទៈ អ្នកក៏មិនអាចធ្វើរឿងអស្ចារ្យបានដែរ។ មនុស្សស្រីដែលមិនចង់រងទុក្ខ គួរនៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ៕
អត្ថបទ ៖ Knongsrok / Knongsrok