តាមហោរាសាស្ត្របានទស្សន៍ទាយថា នៅរយៈពេល ១០ ថ្ងៃ ចំថ្ងៃទី ១០ ដល់ ២០ មិនាខាងមុខ សម្រាប់ឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចជាន់ប៉ះកំណប់ទ្រព្យ ជាប់លាភសំណាងជាច្រើនរាប់មិនអស់៖
អ្នកកើតឆ្នាំថោះ - ទន្សាយ
ជាមនុស្សដែលមានចរិតស្លូតបូត ឧស្សាហ៍ព្យាយាម ហើយរមែងជាមនុស្សដែលមានចក្ខុវិស័យរយៈពេលយូរ សម្លឹងឃើញរឿងវែងឆ្ងាយទៅមុខ មិនគិតខ្លី ឬសម្រេចចិត្តលឿនៗពេកនោះទេ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។
កាលពីដើមឆ្នាំ អ្នកកើតឆ្នាំថោះ ដូចបានប៉ះផ្កាយព្រះគ្រោះ ជួបរឿងមិនល្អច្រើន តែយ៉ាងណាចូលមកដល់ពាក់កណ្តាលទំព័រធំទី ៣ រាប់នៅរយៈពេល ១០ ថ្ងៃចន្លោះថ្ងៃដូចបានរៀបរាប់ យីអ៊ុនរបស់ពួកគេ គឺអណ្តែតឡើងវិញហើយ នេះក៏អរគុណការខិតខំប្រឹងប្រែង ដែលមិនបោះបង់ គួបផ្សំនឹងសំណាងខ្លះផង។
ចំណុចរបត់ដ៏ធំមួយក្នុងជីវិត នឹងកើតមានក្នុងពេលខាងមុខ ជួយឲ្យរាសីម្ចាស់ឆ្នាំថោះឡើងខ្ពស់ មានគេស្រលាញ់ គោរពរាប់អានជុំទិស។ បើប្រកបរបររកស៊ី មុខជំនួញតូចធំ ក៏នឹងរីកចម្រើន កើតជាផ្លែផ្កា។ ជារួមពេលវេលានេះ អ្នកចង់ចាប់ផ្តើមធ្វើរឿងអ្វីមួយ គឺគួរតែធ្វើ វាជាពេលល្អបំផុតហើយ។
អ្នកកើតឆ្នាំជូត – កណ្តុរ
ជាមនុស្សស្មោះត្រង់ តែងតែចាប់អារម្មណ៍ការជួយយកអាសារអ្នកដទៃ ដោយមិនចង់បានផលតបស្នងត្រលប់មកវិញ។ មនុស្សនេះជឿលើជំនឿខ្លាំងណាស់ ហើយធ្វើអ្វី គឺប្រកាន់សេចក្តីថ្លៃថ្នូរជាប់ខ្លួនជានិច្ច។
នៅកន្លែងធ្វើការ មនុស្សកើតឆ្នាំជូត រមែងឧស្សាហ៍ជាងឆ្នាំដទៃទៀត តែសោកស្តាយប៉ុន្មានខែចុងក្រោយនេះ ពួកគេជួបការខាតបង់ប្រាក់មួយចំនួន ជារួមចំណូលទទួលបានមិនកើតមានដូចការរំពឹងទុកទេ។ យ៉ាងណាព្រះមហាសំណាង ក៏បានមកជួយបុគ្គលកើតឆ្នាំជូត នៅរយៈកាល ១០ ថ្ងៃនេះឡើងវិញ ពោលនឹងបង្កើតឱកាសល្អៗច្រើនសម្រាប់ពួកគេ បើក្នុងការងារ មានការកើនឡើងប្រាក់ខែ បើក្នុងការរកស៊ី មានការកើនឡើងចំណូលខុសពីពេលមុន។
អ្នកកើតឆ្នាំវក – ស្វា
ជាមនុស្សដែលឈ្លាសវៃ មាន IQ ខ្ពស់ ហើយចំណោមមនុស្សកើតឆ្នាំស្វា ក៏រមែងមានឆន្ទៈធំធេងណាស់ដែរ ដោយពួកគេតែងរីករាយនឹងជីវិតបច្ចុប្បន្នភាព ជាងការសៅហ្មងខ្លាំងពីអនាគតកាល។
យ៉ាងណាមិនមែនថាមនុស្សនេះមិនខំនោះទេ គឺពួកគេខំណាស់ គ្រាន់ថាបើដួលមនុស្សនេះ ក៏ពូកែខាងលើកទឹកចិត្តខ្លួនឯងដូចគ្នា។ ជោគជតារាសីអ្នកកើតឆ្នាំស្វា រយៈកាលចន្លោះថ្ងៃទី ១០ ដល់ ២០ មិនា ក៏នឹងទទួលបានស្ថិរភាពផ្នែកហិរញ្ញវត្ថុ មិនធ្លាក់ទេ គឺមានតែឡើង រួចនិយាយពីផលចំណេញ គឺអាចទទួលបានហួសការរំពឹងទុកក៏មាននៅខែខ្លះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក