តាមសារព័ត៌មានក្រៅស្រុកមួយបានចុះផ្សាយថា បុរសមានវ័យ ២៨ ឆ្នាំ ឈ្មោះ Wang Fan មកពីខេត្ត Hebei ប្រទេសចិន បានមកបម្រើការជាអ្នកសរសេរកម្មវិធី (Programmer) នៅទីក្រុងប៉េកាំង ហើយដោយសារមមាញឹកនឹងការងារខ្លាំងពេក គេមិនសូវបានយកចិត្តទុកដាក់នឹងរបបអាហារនោះទេ។
ទាំងមិនទាន់ចូលអាយុ ៣០ ផង បុរសខាងលើបានបាត់បង់ជីវិត ដោយសារជំងឺក្រពេញទីរ៉ូអ៊ីត ហើយក្រោយធ្វើការស្រាវជ្រាវ ក៏ដោយសារជាប់ពាក់ព័ន្ធនឹងរបបអាហារដែលគេទទួលទានជាប្រចាំ ទាំង ២ ខាងក្រោម៖
២) ប្រភេទអាហារជ្រក់
ដោយសារតែរវល់នឹងការងារខ្លាំង ដូច្នេះគាត់មិនសូវមានពេលធ្វើម្ហូបទទួលទានត្រឹមត្រូវដូចគេនោះទេ ដូច្នេះក៏ចាប់យកអាហារស្រួលៗ គឺប្រភេទអាហារត្រាំ ឬជ្រក់ទុក ដោយប្រមូលយកបន្លែមួយចំនួន មកត្រាំទុក ដើម្បីទទួលទាន។
វាមិនបានផ្តល់ប្រយោជន៍អ្វីទេសម្រាប់សុខភាព ផ្ទុយទៅវិញ មានតែបង្កឲ្យក្លាយទៅជាមហារីក និងជំងឺផ្សេងៗ ព្រោះជាធម្មតាទេ បាក់តេរីក៏ដូចជាសារធាតុអំបិល ជាប់នឹងបន្លែដែលត្រាំរយៈពេលយូរ ពេលចូលទៅក្នុងរាងកាយ វានឹងចម្រាញ់ចេញជាជាតិអ៊ីយ៉ូតលើសលប់ រួចការទទួលទានរយៈពេលយូរ ក៏នឹងអាចបង្កជាដុំពក ក្នុងក ឬវិវត្តទៅជាជំងឺក្រពេញទីរ៉ូអ៊ីត។
១) ប្រភេទអាហារ Fastfood
និយាយពីអាហារ Fastfood គឺសំដៅទៅអាហារដូចជានំប័ុងចៀន សាំងវិច បឺហ្គឺ និងភេសជ្ជៈមួយចំនួន ដែលពេញនិយមណាស់សម្រាប់យុវវ័យ ក៏ដូចជាអ្នកដែលរវល់នឹងការងារខ្លាំង មិនសូវមានពេលទទួលទានអាហារ។
ពួកគេគិតថាអាហារទាំងនេះ អាចចម្អែតក្រពះបានដូចគ្នា ហើយងាយរកទិញ និងមិនចំណាយពេលយូរក្នុងការរង់ចាំ។ តែយ៉ាងណា វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់បំពង់រំលាយអាហារ រួចក៏ធ្វើឲ្យមានអតុល្យភាពអ័រម៉ូន ដាក់បន្ទុកខ្លាំងដល់ក្រពេញទីរ៉ូអ៊ីត។ បើបន្តរយៈពេលយូរ នឹងនាំឲ្យខូចក្រពេញទីរ៉ូអ៊ីត។ បន្ថែមពីរបបអាហារខាងលើ គ្រូពេទ្យក៏ណែនាំថា ការចូលគេងយឺតពេក ក៏អាចបង្កើតហានិភ័យនៃជំងឺខាងលើបានដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក