តើធ្វើបែបណា អាចសម្គាល់ថា ម្នាក់នោះជាបុរសដែលមានភាពរឹងមាំ ឬខ្សោយ សម្រាប់រឿងលើគ្រែ? ពេលខ្លះមនុស្សមិនសំខាន់លើអាយុនោះទេ ហើយបើសួរថា បើមិនមើលតាមអាយុ គួរមើលតាមចំណុចណា តុះទៅតាមដាន ៤ ចំណុចជាមួយ Knongsrok ដូចខាងក្រោម៖
៤) ពុកចង្កា
បុរសដែលមានពុកចង្កាដុះច្រើន ឬដុះលឿន អាចបង្ហាញថា ពួកគេមានកម្រិតខ្ពស់នៃអ័រម៉ូនភេទ ពោលការរួមភេទរបស់ពួកគេ គឺរាប់បានថានឹងឈានដល់ចំណុចលេចធ្លោ។
៣) ត្រចៀក
តាមទស្សនៈវេជ្ជសាស្ត្រចិន បុរសដែលមានត្រចៀកធំ ក្រាស់ អាចសន្និដ្ឋានបានថា ពួកគេមានក្រលៀនល្អ តម្រងនោមល្អ។ ចំណុចនេះហើយ អាចនិយាយថា គេជាបុរសមានសមត្ថភាពផ្លូវភេទខ្លាំង។
២) មើលរូបរាងកាយ
ឲ្យមើលទៅកម្ពស់ ឲ្យមើលទៅទម្ងន់ បុរសដែលមានរូបរាងខ្ពស់ មិនជាធាត់ពេក ឬមិនជាស្គមពេក នោះគឺបង្ហាញថាពួកគេខ្លាំង ខាងសមត្ថភាពផ្លូវភេទ។
ផ្ទុយមកវិញ បើជាបុរសដែលលើសទម្ងន់ ធាត់ ដុះក្បាលពោះធំពេក ឬបុរសដែលមានបញ្ហាស្រ្តេសច្រើនក្នុងជីវិត នោះគឺខ្សោយខាងសមត្ថភាពផ្លូវភេទហើយ។
១) មុខមាត់ ពណ៌ស្បែក
បុរសដែលមានសុខភាពល្អ ពេញលក្ខណៈរមែងជាមនុស្សដែលមានមុខមាត់ ពណ៌ស្បែកលើរាងកាយ បង្ហាញចេញមកស្រស់ថ្លា មិនខ្មៅស្រអាប់ ពោលគឺពណ៌រាងក្រហមស្រាល។ ផ្ទុយមកវិញ បើបុរសនោះ មុខឡើងលឿង ស្លេក គឺជាបុរសដែលរាងខ្សោយបន្តិចហើយ ចំពោះរឿងលើគ្រែ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក