បើនិយាយចំពោះបុរស មិនថាពួកគេធ្លាបមានបទពិសោធន៍ក្នុងរឿងស្នេហាជម្រៅណាក៏ដោយ ក៏តែងតែបញ្ចេញអាកប្បកិរិយាមួយដែលស្ទើរតែមិនអាចឲ្យនារីៗទ្រាំនៅជាមួយបានឡើយ។ ហេតុដូចនេះហើយ ទើបបុរសភាគច្រើនចង់មានស្នេហា ឬទំនាក់ទំនងតែជាមួយនារីដែលធ្លាប់មានបទពិសោធន៍ស្រាប់ប៉ុណ្ណោះ៖
យល់ដឹងច្រើនពីបុរស
ជាធម្មតាគេតែងនិយាយថាមនុស្សស្រីពិបាកយល់មែន តែតាមពិតមនុស្សប្រុសក៏ស្មុគស្មាញដូចគ្នាដែរ។ ប៉ុន្តែចំពោះ ស្ត្រីដែលមានបទពិសោធន៍ស្នេហាពីមុន នឹងមានការយល់ដឹងច្រើនពីអ្វីដែលបុរសចូលចិត្ត និងតម្រូវការជាក់ជាមិនខានឡើយ។
ដឹងពីរបៀបនាំគាត់នៅលើគ្រែ
មិនថា "ស្នេហា" មានលក្ខណៈតូចតាចឬអត់នោះទេ ត្រូវតែមានការរួមបញ្ចូលគ្នាដ៏ល្អរវាងមនុស្សពីរនាក់។ ក្នុងនាមជាប្រពន្ធម្នាក់ បើឃើញប្តីលំបាកហើយមិនដឹងធ្វើម៉េច តែងតែមានការងឿងឆ្ងល់ថា ម៉េចក៏ធុញម្ល៉េះ ? ប៉ុន្តែ ស្ត្រីដែលមានបទពិសោធន៍ស្នេហាអាចណែនាំបុរសនូវជំនាញដែលធ្លាប់បានរៀននៅក្នុងទំនាក់ទំនងពីមុន។ ជាការពិតណាស់ ស្រ្តីត្រូវចូរចាំថា ត្រូវតែមានភាពឆ្លាតជានិច្ចដើម្បីកុំឱ្យគាត់មានអារម្មណ៍អាម៉ាស់។
មើលទៅគួរឱ្យទាក់ទាញ
សម្រាប់ស្ត្រីដែលមានបទពិសោធន៍ក្នុងរឿងស្នេហា បុរសតែងរកឃើញថា ពួកគេមានអាថ៌កំបាំង និងទាក់ទាញខ្លាំង។ ពួកគេតែងតែដឹងពីរបៀបបញ្ចេញស្ទាយយ៉ាងប៉ិនប្រសប់ ហើយអ្វីមួយដែលកាន់តែលំបាក ពួកគេកាន់តែចង់យកឈ្នះជានិច្ច។ ម្យ៉ាងវិញទៀត មិនបាច់និយាយទេ នារីដែលមានបទពិសោធន៍ស្រាប់ នឹងដឹងពីតម្លៃនៃរូបរាងកាយ ហើយក៏តែងតែដឹងពីរបៀបថែរក្សាខ្លួន ចេះជ្រើសរើសសំលៀកបំពាក់ដើម្បីលើកសម្រស់ ដើម្បីទាក់ទាញក្នុងរង្វង់ភ្នែក។
ប្រភព៖ បរទេស