៤ កន្លែងលើខ្លួនទា ទោះបីជាឃ្លានប៉ុណ្ណ ដាច់ខាតមិនគួរលូកទេ ព្រោះមានផ្ទុកជាតិពុលបង្កជំងឺធ្ងន់ធ្ងរ!

ធម្មតាអ្នកទាំងអស់គ្នាប្រហែកលធ្លាប់ទទួលទានហើយសាច់ទា ដែលត្រូវបានគេចាតត់ទុកថា ជាមុខម្ហូបដ៏ពេញនិយមបំផុត ជាពិសេសសម្រាប់អ្នកដែលយកធ្វើរបស់ក្លែមស្រាជាដើម។ ទោះយ៉ាងណាក៏ដោយ នៅលើខ្លួនទាក៏មានសារធាតុពុលចំនួន ៤ ទីតាំងដែលគួរកំណត់ឬមិនគួរបរិភោគជាដាច់ខាត។

គូថទា

ពិតណាស់ដែលថា គូថទាមានរសជាតិឆ្ងាញ់ណាស់ ត្រូវបានមនុស្សជាច្រើនចូលចិត្តទទួលទានបំផុត។ ប៉ុន្តែអ្នកត្រូវដឹងថា ថ្វីត្បិតតែឆ្ងាញ់ក៏ដោយ អ្នកមិនត្រូវបរិភោគទេ ព្រោះនេះជាកន្លែងដែលបាក់តេរីបង្កជំងឺជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គូថទាក៏ជាកន្លែងប្រមូលផ្តុំជាតិខ្លាញ់ និងកូលេស្តេរ៉ុលច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសចំពោះអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង ឬជំងឺលើសឈាម។

កទា

ទាជា​មុខ​ម្ហូប​ដ៏​ពេញ​ចិត្ត​របស់​មនុស្ស​ជា​ច្រើន ជា​ពិសេស​បុរស​ដែល​ចូល​ចិត្ត​ធ្វើជាម្ហូបក្លែមជាមួយស្រា។ យ៉ាងណាវាហាក់ដូចជាគ្មានការបង្កគ្រោះថ្នាក់ទេ ដោយសារគ្រោះថ្នាក់ដែលអាចកើតមានបំផុតនៅក្នុងករបស់ទាគឺនៅលើស្បែកតែប៉ុណ្ណោះ (កន្លែងដែលមានជាលិកាកូនកណ្តុរច្រើន)។

គ្រឿងក្នុងទា

ដូចដែលយើងដឹងស្រាប់ហើយថា គ្រឿងក្នុងសត្វគឺជាផ្នែកដែលគួរកំណត់ក្នុងការបរិភោគ ព្រោះនេះជាកន្លែងផ្ទុកសារធាតុពុលជាច្រើនចំពោះសត្វទាផងដែរ។ នៅក្នុងសរីរាង្គខាងក្នុងរបស់សត្វទាដូចជា ថ្លើម ពោះវៀន និងសួត គឺជាផ្នែកដែលងាយស្រួលផ្ទុកសារធាតុពុល។ ដូច្នេះហើយ ទោះបីជាអាហារមានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកក៏គួរតែកំណត់ការទទួលទានឲបានល្អ។

ស្បែកទា

ស្បែកទាមានក្លិនឈ្ងុយ និងមានជាតិឆ្ងាញ់ ដូច្នេះវាត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដ៏ពេញនិយមរបស់មនុស្សជាច្រើន រួមទាំងកុមារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្បែកទាគឺជាផ្នែកមួយដែលមានកូលេស្តេរ៉ុល និងបាក់តេរីជាច្រើនដែលបង្កគ្រោះថ្នាក់ ដូច្នេះគួរកំណត់ការទទួលទានវា ជាពិសេសមនុស្សធាត់ ឬមានជំងឺសរសៃឈាមបេះដូង ខ្លាញ់ក្នុងឈាម៕

ប្រភព៖ បរទេស