តាមរយៈរូបភាពបំភ័ន្តភ្នែកមួយនេះ ចូរអ្នកប្រាប់មកកាន់យើង តើអ្នកសម្លឹងមួយភ្លែត អ្នកឃើញអ្វីមុនគេ ជារូបភាពបុរស ឬស្រ្តី? តាមរយៈចម្លើយរបស់អ្នក យើងអាចទាយបកទៅវិញ ថាអ្នកជាមនុស្សបែបណា ហើយ ៩៥ ភាគរយគឺចាក់ចំរណ្តៅចិត្តមនុស្សរាល់គ្នា ព្រោះជាការរៀបរាប់ត្រូវៗពេក៖
ប្រសិនអ្នកមើលឃើញរូបភាពស្រ្តី
វាត្រូវបានបញ្ជាក់ថា អ្នកជាមនុស្សមានភាពសុទិដ្ឋិនិយម (ការគិតវិជ្ជមាន) រឹងមាំ និងចេះស្តាប់អ្នកដទៃ។
ក្នុងជីវិត៖ អ្នកជាមនុស្សដែលតែងសាបព្រោះឥទ្ធិពលវិជ្ជមាន ទៅដល់អ្នករាល់គ្នា ហើយតែងតែរង់ចាំជួយអ្នកដទៃ ប្រសិនពួកគេត្រូវការជំនួយ។ ដោយសារចរិតដ៏ល្អមួយនេះរបស់អ្នក ក៏នាំឲ្យអ្នកត្រូវបានហុំព័ទ្ធដោយញាតិមិត្ត គេគោរពស្រលាញ់ ទៅណាក៏មិនខ្វះអ្នករាប់អ្នករកនោះដែរ។
ក្នុងការងារ៖ អ្នកជាមនុស្សរឹងមាំ មានការតាំងចិត្តខ្ពស់ មិនស្ថិតនៅស្ថានភាពលំបាកបែបណា អ្នកតែងតែដើរទៅមុខជានិច្ច ដោយភាពក្លាហាន។ យ៉ាងណាដោយសារអ្នកមានចរិតលក្ខណៈរឹងបុឹងខ្លាំងពេក ជួនខ្លះវាធ្វើឲ្យអ្នកពិបាកនឹងសម្របជាមួយអ្នកដទៃ តែអ្នកក៏ចេះបន្ទាបខ្លួនស្តាប់យោបល់គេខ្លះៗដែរ។ ដំបូន្មានសម្រាប់អ្នក គឺ ត្រូវរៀបចំផែនការណ៍ជីវិតឲ្យច្បាស់លាស់ជាងនេះ ហើយប្រើប្រាស់ពេលវេលាឲ្យត្រូវ នឹងអ្វីដែលបានគិត កុំខ្ជះខ្ជាយពេលច្រើនពេក។
ប្រសិនអ្នកមើលឃើញរូបភាពបុរស៖
អ្នករាប់បានជាអ្នកដឹកនាំ មានទេពកោសល្យនោះពីកំណើត ហើយគួរឲ្យទុកចិត្តណាស់ នៅគ្រប់ការងារអ្វីទាំងអស់។
ក្នុងជីវិត៖ អ្នកជាមនុស្សស្ងៀមស្ងាត់ តែក៏ល្អិតល្អន់មើលឃើញគ្រប់បញ្ហាជាមុន មុនសម្រេចធ្វើអ្វីមួយ។ អ្នកមានភាពស្មោះត្រង់ គួរឲ្យទុកចិត្តបំផុត ដែលនេះសបង្ហាញពីចរិតលក្ខណៈជួយឲ្យអ្នករាប់អានមនុស្សបានយូរអង្វែង ព្រោះគេទុកចិត្តអ្នកខ្លាំង ជាងអ្នកទុកចិត្តគេទៅទៀត។ យ៉ាងណាអ្នកមិនចូលចិត្តដំណើរផ្សងព្រេងដោយគ្មានទិសដៅច្បាស់លាស់នោះទេ អ្នកចូលចិត្តរៀបចំផែនការណ៍ជាមុន។
ក្នុងការងារ៖ អ្នកគឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំពីកំណើត អ្នកមានគ្រប់យ៉ាងនៃការគិត ទេពកោសល្យ ជំនាញ គ្រាន់ថានៅកន្លែងការងារខ្លះ អ្នកចាញ់គេត្រង់អ្នកមិនពូកែទ្រ ពូកែអែបអប ទើបនាំឲ្យលទ្ធផលដែលទទួលបាន រាងស្តួចស្តើងជាងការរំពឹងទុក។
ទោះជាយ៉ាងណាកុំបាច់ព្រួយបារម្ភ ក៏គង់តែមានថ្ងៃ ថ្នាក់លើបានមើលឃើញពីចំណុចល្អពិតរបស់អ្នកទេ។ កុំភ្លេចសម្រាកឲ្យបានច្រើនផង ផ្តល់ពេលទំនេរសម្រាប់ខ្លួនឯងខ្លះផង ព្រោះវាពិតជាអាចជួយឲ្យអ្នកគិតឃើញពីផែនការណ៍ទៅមុខរយៈពេលយូរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក