ផ្នែកប្រជ្រុយលើដងខ្លួន គ្នាយើងខ្លះគិតថាមិនស្អាត វាធ្វើឲ្យអាប់សម្រស់ក៏គិតនាំគ្នាទៅកាត់ចោល ដោយមិនបានគិតពីក្បួនច្បាប់នៃហុងស៊ុយនោះទេ។ ខាងក្រោម Knongsrok សូមណែនាំនូវប្រជ្រុយ ៤ ទីតាំងដែលហាមផ្តាច់មិនគួរប៉ះពាល់លុប ឬកាត់នោះទេ ព្រោះដូចកាត់លាភអ៊ីចឹង៖
៤) ប្រជ្រុយនៅលើថ្ងាស
បុគ្គលដែលមានប្រជ្រុយនៅលើថ្ងាស ជាធម្មតាមានទេពកោសល្យខ្ពស់ មានជោគវាសនាអាចក្លាយជាអ្នកមាន។ ការគិតរបស់ពួកគេ គឺមានភាពឡូហ្សិក គិតឃើញលឿន រហ័ស ហើយពូកែណាស់ខាងជំនាញបញ្ចុះបញ្ចូលអ្នកដទៃ ឲ្យដើរតាមគម្រោងរបស់ខ្លួន។
ជំនាញភាពជាអ្នកដឹកនាំក៏ពួកគេមាន អមនឹងប្រជ្រុយលើកលាភសំណាងផង ជាហេតុជួយពួកគេចូលដល់វ័យកណ្តាលមិនទាន់ទេ យ៉ាងហោចក៏មានអាជីពច្បាស់លាស់មួយដែរក្នុងដៃ ហើយអាចអភិវឌ្ឍខ្លួនឯង ឆ្ពោះទៅជំហានដ៏អស្ចារ្យក្នុងជីវិត។
៣) ប្រជ្រុយនៅត្រចៀក
មិនថាបុរសឬស្រ្តីទេ បើកាលណាមានប្រជ្រុយនៅផ្នែកត្រចៀក តាមដំណាល គេថា ជាមនុស្សឈ្លាសវៃ មានទេពកោសល្យ និងមានឆន្ទៈខ្ពស់។
ដូច្នេះហើយ ត្រង់ផ្នែកត្រចៀកនេះ គឺសំខាន់ណាស់ គ្រាន់ថាផ្តល់ឲ្យលាភខុសពីគ្នា បើប្រជ្រុយនៅខាងក្រោមតំបន់ត្រចៀក នោះគឺនាំលាភសំណាងផ្នែកហិរញ្ញវត្ថុខ្ពស់ បើប្រជ្រុយជិតទងត្រចៀក នោះជាមនុស្សមានសុខភាពល្អអាយុវែង។
២) ប្រជ្រុយនៅលើស្មា
ជាធម្មជាតិរបស់មនុស្សនេះ គឺមានសមត្ថភាពជាអ្នកដឹកនាំខ្លាំង ហើយមានទំនួលខុសត្រូវខ្ពស់។ ម្ចាស់ប្រជ្រុយនៅផ្នែកស្មា តែងតែមានសំណាងលើផ្នែកលុយកាក់ មិនខ្វះលុយចាយទេ ព្រោះគួបផ្សំនឹងទេពកោសល្យ បូកសំណាងរបស់ពួកគេ។
១) ប្រជ្រុយត្រង់សៀតផ្កា
អ្នកមានប្រជ្រុយនៅតំបន់សៀតផ្កា ក៏រាប់ជាប្រជ្រុយសំណាងដូចគ្នា ហើយពួកគេធំឡើងបន្តិច ងាយនឹងមានជំនួញរកស៊ីក្នុងដៃ បើនៅកាន់តែឆ្ងាយពីផ្ទះ កាន់តែមានបាន បើនៅក្បែរផ្ទះពេក រាងពិបាកបន្តិច។
តាមដំណាលមនុស្សនេះ ងាយនឹងរីកចម្រើន ក៏ដោយសារមានគេតាមជួយ តាមជ្រោមជ្រែងជានិច្ច ពោលពេលខ្លះមិនសូវខំខ្លាំង ក៏មានសំណាងមកដល់នឹងមុខដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក