ជាធម្មតាបុរសនិងស្រ្តូីគ្រប់រូប តែងតែមានបំណងប្រាថ្នាមួយដូចគ្នា គឺចង់រៀបអាពាហ៍ពីពាហ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់សាងគ្រួសារនឹងគ្នាបែបមានក្ដីសុខខ្លាំង។ ប៉ុន្តែពេលខ្លះ បំណងក្នុងចិត្តក៏មិនអាចក្លាយជាការពិតនោះទេ ដូច្នោះហើយប្រសិនបើបានគ្នាជា ប្ដីប្រពន្ធ ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងសូមកុំប្រព្រិត្តិទង្វើទាំង ៥ នេះជាដាច់ខាត ព្រោះអាចធ្វើឲ្យអ្នកមិនអាចត្រឡប់ក្រោយបាន។
ដាច់ខាតមិនត្រូវឈ្លោះគ្នានៅចំពោះមុខកុមារ និងមនុស្សចាស់
ប្រសិនបើឪពុកម្តាយឈ្លោះគ្នានៅចំពោះមុខកូនៗ នឹងធ្វើឲ្យកុមារមានស្មារតីភ័យខ្លាចខ្លាំងណាស់ រហូតអាចធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាច តានតឹង និងធ្លាក់ទឹកចិត្ត។ ដូច្នេះហើយ បើអ្នកពិតជាស្រលាញ់កូន អ្នកត្រូវតែឱ្យពួកគេធំឡើងក្នុងបរិយាកាសល្អ។ លើសពីនេះ ប្តី-ប្រពន្ធ ក៏មិនត្រូវប្រកែកគ្នាខ្លាំងៗនៅចំពោះមុខឪពុកម្ដាយជាដាច់ខាត ព្រោះអាចធ្វើឲ្យពួកគាត់មានអារម្មណ៍អស់សង្ឃឹម។
មិនត្រូវឈ្លោះគ្នាពេលប្ដីឬប្រពន្ធឈឺ
គ្មានអ្វីសាហាវជាងការឈ្លោះប្រកែកគ្នាអំឡុងពេលនរណាម្នាក់ក្នុងគ្រួសារកំពុងឈឺនោះទេ ព្រោះពេលឈឺ មិនត្រឹមតែរាងកាយខ្សោយប៉ុណ្ណោះទេ ស្មារតីក៏ហត់ខ្លាំង និងផុយស្រួយដែរ។ បើអ្នកនៅតែមិនឈប់ឈ្លោះគ្នាក្នុងករណីបែបនេះ នឹងប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកខ្លាំងណាស់។
មិនត្រូវប្រើអំពើហឹង្សា
ទោះខឹងយ៉ាងណាក៏ដោយ មិនត្រូវប្រើហឹង្សាជាដាច់ខាត ព្រោះអំពើហិង្សាក្នុងគ្រួសារនឹងបង្កឱ្យមានផលវិបាក និងគ្រោះថ្នាក់ជាច្រើននាពេលអនាគត។ ការប្រើហឹង្សាលើដៃគូមិនត្រឹមតែប៉ះពាល់ដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងបង្ករបួសផ្លូវចិត្តទៀតផង។
មិនត្រូវកម្ទេចរបស់របរក្នុងផ្ទះ
ទទួលស្គាល់ថា ខណៈពេលឈ្លោះប្រកែកគ្នា មនុស្សម្នាក់ៗអាចទប់កំហឹងមិនបាន រហូតឈានដល់ការវាយកម្ទេចរបស់ក្នុងផ្ទះផងដែរ។ ប្រសិនបើអ្នកមានទង្វើអាក្រក់បែបនេះ នឹងធ្វើឲ្យប៉ះពាល់សុភមង្គលគ្រួសារធ្ងន់ណាស់ ជាពិសេសកូនៗ។
ហាមដាច់ខាតមិនត្រូវគំរាមសម្លាប់
នេះជាទង្វើដ៏ល្ងង់ខ្លៅបំផុតក្នុងនាមជាប្តីប្រពន្ធ ដាច់ខាតកុំធ្វើរឿងបែបនេះឱ្យសោះក្រែងបាត់បង់កិត្តិយស។ ប្រសិនបើម្នាក់គំរាមសម្លាប់ ហើយភាគីម្ខាងទៀតយល់ព្រម តើដោះស្រាយយ៉ាងណា? តើពេលនោះមានការឈឺចាប់ ឬទុក្ខព្រួយទេ?
ប្រភព៖ បរទេស