គ្រប់គ្នាប្រាកដជាបានស្គាល់ហើយ មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ដែលមួយរយៈចុងក្រោយនេះ រូបលោកបានសម្រេចនូវកិច្ចការងារជាច្រើនបន្ថែមទៀត ហើយក៏បានក្លាយខ្លួនជាមហាសេដ្ឋីលំដាប់ថ្នាក់លេខ១នៅលើពិភពលោកផងដែរ។
យ៉ាងណាមិញ និយាយចំពោះកិច្ចប្រជុំរបស់លោក លោកសេដ្ឋីរូបនេះ មានច្បាប់កំពូលចំនួន ៨ ដែលនិយាយពីការប្រជុំ ដែលមិនឱ្យលោកខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ព្រោះតែការប្រជុំណាមួយនោះឡើយ។
១. គ្មានការប្រជុំធំទេ លុះត្រាតែវាមានតម្លៃសម្រាប់ទស្សនិកជនទាំងមូល ដូច្នេះ កាត់ផ្ដាច់បាន ក៏កាត់ផ្ដាច់ទៅ។
២. កុំមានការប្រជុំញឹកញាប់ពេក លុះត្រាតែរឿងនោះជារឿងបន្ទាន់ ដេលមិនអាចអាកខានបាន។
៣. ដើរចេញពីការប្រជុំ ឬទម្លាក់ការហៅទូរស័ព្ទភ្លាមៗ ព្រោះវាច្បាស់ណាស់ថា វាមិនបន្ថែមតម្លៃ។ ការចាកចេញមិនមែនជាចរិតឈ្លើយទេ តែមិនចង់នៅបន្ត ព្រោះវាគ្មានបានលទ្ធផលល្អអ្វី បានតែខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ។
៤. កុំប្រើអក្សរកាត់ និងពាក្យមិនសមហេតុសមផលសម្រាប់វត្ថុ កម្មវិធី ឬដំណើរការនៃអង្គប្រជុំ។
៥. ចៀសវាងពាក្យណាមួយដែលពិបាក ត្រូវការការការពន្យល់ ព្រោះវារារាំងការទំនាក់ទំនង និងដំណើរការនៃការប្រជុំ។
៦. ទំនាក់ទំនងដោយផ្ទាល់ជាមួយបុគ្គលជាជាងតាមរយៈខ្សែសង្វាក់នៃពាក្យបញ្ជា។
៧. អ្នកគ្រប់គ្រងណាក៏ដោយ ដែលបង្ខំការទំនាក់ទំនងតាមខ្សែសង្វាក់ នឹងត្រូវបណ្តេញចេញភ្លាម គ្មានការតវ៉ាអ្វីទាំងអស់។
៨. កុំធ្វើតាមច្បាប់ក្រុមហ៊ុនណាដែលគ្មានន័យ ព្រោះមិនមែនឱ្យតែច្បាស់ក្រុមហ៊ុន សុទ្ធតែល្អ និងត្រូវទៅតាមស្ថានការណ៍ និងកាលៈទេសៈនោះឡើយ៕
ប្រភព ៖ បរទេស / knongsrok