ថ្ងៃខែឆ្នាំកំណើតគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជោគវាសនារបស់មនុស្ម្សម្នាក់ៗលើពិភពលោកមួយនេះ។ ទោះជាយ៉ាងណា បើយោងតាមទស្សនៈហោរាសាស្ត្រ បង្ហាញថា មនុស្សដែលកើតក្នុងឆ្នាំកំណើតទាំង ៣ នេះគឺល្អមានជោគវាសនាល្អណាស់៖
ខែសីហា
ខែទី ៨ ជារៀងរាល់ឆ្នាំ ជារដូវច្រូតកាត់។ ដូចនេះអ្នកកើតក្នុងខែនេះត្រូវបានគេនិយាយថា មានលាភចូលក្នុងជីវិត ហើយនឹងទទួលបានលាភសំណាងធំណាស់។ បុគ្គលដែលកើតក្នុងខែមួយនេះ តែងនាំសំណាង ដល់ក្រុមគ្រួសារ។ បើនិយាយយពីបុរសវិញគឺមានភាពប៉ិនប្រសប់ មានការតាំងចិត្ត ខ្ពស់ និងក្លាហាន។ ចំណែកស្ត្រីដែលកើតក្នុងខែនេះ តែងធ្វើការដោយប៉ិនប្រសប់ ដើម្បីថែរក្សាគ្រួសារ ។
យ៉ាងណា អ្នកកើតក្នុងខែនេះ ច្រើនតែប្រកបរបររកស៊ីជួញដូរដោយមានទោសៈ ជាដើម ប៉ុន្តែបន្ទាប់ពីអាយុ ៣៥ ឆ្នាំពួកគេមានការងារមានស្ថេរភាព ប្រាក់ចំណូលកើនឡើងជាលំដាប់ និងជីវិតរុងរឿង។
ខែមករា
ខែទី ១ ជាការចាប់ផ្តើមនៃឆ្នាំថ្មី។ ក្នុងខែនេះ អាកាសធាតុកាន់តែក្តៅ ដើមឈើដុះពន្លក បេះដូងមនុស្សក៏បើកចំហរីករាយ។ អ្នកកើតក្នុងខែនេះមានចរិតរឹងប៉ឹង និងមានស្មារតីរឹងមាំ ចង់រៀន ចេះស៊ូទ្រាំនឹងសម្ពាធ និងអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពណាមួយ។
ថ្វីត្បិតតែពួកគេមិនមែនមកពីគ្រួសារអ្នកមានដែលមានសាវតាក៏ដោយ ក៏ពួកគេខិតខំធ្វើការ និងតស៊ូឥតឈប់ឈរដែរ។ ក្រោយអាយុ៤០ឆ្នាំ ចំពោះបុរសដែលកើតក្នុងខែនេះតែងមានមុខរបរមានស្ថិរភាព មានអាហារហូបចុកគ្រប់គ្រាន់។ ចំណែកស្ត្រីដែលកើតក្នុងខែនេះ ជាដៃនៃកូនសោគ្រួសារ ចេះបណ្តុះនិងគ្រប់គ្រងទ្រព្យសម្បត្តិយ៉ាងប៉ិនប្រសប់ ទ្រព្យសម្បត្តិរបស់គ្រួសារកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ខែមិថុនា
អ្នកដែលកើតក្នុងខែនេះ វាសនាជាអ្នកមានទ្រព្យសម្បត្តិច្រើន ក្នុងជីវិតតែងជួបរឿងសំណាងល្អ ហើយមានមនុស្សថ្លៃថ្នូរមកជួយទំនុកបម្រុងជានិច្ច។ បុរសដែលកើតក្នុងខែ ៦ ជាធម្មតាមានសុខភាពល្អ កម្លាំងខ្លាំងកម្រនឹងឈឺណាស់។ ចំណែកស្រ្តីដែលបានកើតក្នុងខែនេះ មានលក្ខណៈឆ្លាតចេះរាប់អានមនុស្ស មានគេស្រឡាញ់រាប់អានជាច្រើន។
មិនថាពួកគេមានការងារលើវិស័យអ្វីទេ ពួកគេឆាប់ឈានទៅមុខនិងសម្រេចបាននូវស្នាដៃឆ្នើម។ ទោះជួបការលំបាកក៏គេអាចដោះស្រាយបញ្ហាដោយខ្លួនឯងប្រែក្លាយការចាញ់ទៅជាជ័យជម្នះ។
ប្រភព៖ បរទេស