អាហារ ៥ មុខ ថ្វីត្បិតមានតម្លៃថោក តែមានគុណសម្បត្តិខ្ពស់ណាស់សម្រាប់សួត!

សួតជា​សរីរាង្គសំខាន់មួយក្នុងរាងកាយ ដែលងាយ​រង​គ្រោះ​ខ្លាំងជាងគេ ដោយសារ​ធូលី និង​ការ​បំពុលផ្សេងៗ។ ហេតុដុចនេះ ដើម្បីការពារសុខភាពសួត អ្នកគួរតែបន្ថែមអាហារទាំងនេះទៅក្នុងម៉ឺនុយប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវ។

ខ្ទឹមស

ខ្ទឹមសមានផ្ទុកសារធាតុ allicin ខ្ពស់ ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក លើសពីនេះ ខ្ទឹមសក៏ត្រូវបានមនុស្សជាច្រើនជឿថា មានសមត្ថភាពធ្វើឱ្យជំងឺហឺតប្រសើរឡើង និងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត។

ខ្ញី

លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជួយសម្អាតសួត ដូច្នេះ អ្នកអាចបន្ថែមខ្ញីទៅក្នងទឹកដាំ ពីរបីចំណិត ព្រោះវាមានសមត្ថភាពខ្ពស់ជួយច្រោះជាតិពុលជាច្រើនចេញពីផ្លូវដង្ហើម។

ឈាមជ្រូក

ជាអាហារមួយប្រភេទសម្បូរទៅដោយជាតិដែក និងប្រូតេអ៊ីន ដែលអាចជួយបន្សុទ្ធ និងកម្ចាត់ជាតិពុល កាកសំណល់ជាច្រើនដែលត្រូវបានប្រមូលផ្តុំនៅក្នុងសរីរាង្គខាងក្នុងដូចជា ពោះវៀន សួត ជាដើម។ មិនត្រឹមតែល្អសម្រាប់សួតប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់សាច់ដុំជាច្រើនផ្សេងទៀតផងដែរ។ ទោះជា​យ៉ាងណា ពេល​ញ៉ាំ​ឈាម​ជ្រូក អ្នក​ត្រូវ​ចម្អិនឲ្យបានល្អ សូមកុំ​ញ៉ាំ​ឆៅ​ឲ្យសោះ ព្រោះឈាមជ្រូកស្រស់អាចមានបាក់តេរីជាច្រើន។

ផ្លែប៉ោម

ផ្លែឈើនេះមានវីតាមីនជាច្រើន ក៏ដូចជាសារជាតិ flavonoids ដែលជួយរក្សាប្រព័ន្ធដកដង្ហើមឱ្យមានសុខភាពល្អ ជួយ​ការពារ​ការ​វិវត្ត​នៃ​ជំងឺ​ដែល​ទាក់ទង​នឹង​សួត​ដែរ។

បន្លែខាត់ណាផា្ក

សមាសភាពនៃផ្កាខាត់ណាមានផ្ទុកនូវវីតាមីន C, folate, carotenoids, phytochemicals ជាដើម។ ផ្កាខាត់ណាក៏មានសមាសធាតុសកម្មមួយហៅថា L-sulforaphane ដែលជួយកោសិកាសួតប្តូរទៅជាហ្សែនប្រឆាំងនឹងការរលាកបន្តិច ដើម្បីការពារជំងឺផ្លូវដង្ហើមដែលអាចកើតមាន។ លើសពីនេះ ផ្កាខាត់ណាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយរាងកាយកម្ចាត់ជាតិពុល ការពារជំងឺមហារីក និងបង្កើនអាយុវែង។

ប្រភព៖ បរទេស