ម៉ាស់បិតមុខ ត្រូវបានគេស្គាល់ថា ជាផលិតផលមួយក្នុងចំណោមផលិតផលដែលមិនអាចខ្វះបាននៅក្នុងដំណើរការថែរក្សាស្បែក។ ទោះជាយ៉ាងណាក៏ដោយ ការបិតម៉ាសមិនមែនជារឿងសាមញ្ញដូចមនុស្សទូទៅគិតនោះទេ ជាពិសេសទាក់ទងជាមួយផ្ទៃមុខ។ ដោយមានមនុស្សមួយចំនួនគិតថា អ្នកដែលមានស្បែកងាយកើតមុន មិនគួរពាក់ម៉ាសទេ ព្រោះវាអាចស្ទះរន្ធញើស។ ដូច្នោះ អ្នកត្រូវដឹងខាងក្រោមនេះជាប្រភេទម៉ាស់នីមួយៗដែលអ្នកត្រូវប្រើឲ្យបានត្រឹមត្រូវ៖
- Exfoliating Mask៖ ការប្រើម៉ាសនេះគឺដើម្បីជំរុះកោសិកាស្បែកដែលងាប់ ជួយសម្អាតស្បែក និងជំរុញការបង្កើតកោសិកាថ្មីឡើងវិញ។
- Clay mask៖ សមាសភាពនៃរបាំងនេះរួមមាន kaolin ឬ bentonite សមរម្យសម្រាប់ស្បែកមានជាតិខ្លាញ់។
- Peel off mask៖ ត្រូវបានគេស្គាល់ផងដែរថាជាជាម៉ាសមួយប្រភេទដែលពេលបិតលើមុខមានសភាពរឹងខ្លាំង។
- Cream or gel mask៖ ការប្រើម៉ាសនេះគឺដើម្បីផ្តល់សំណើមដល់ស្បែកស្ងួត និងខះជាតិទឹក ហើយក្នុងពេលតែមួយព្យាបាលការខូចខាតលើផ្ទៃមុខធ្ងន់ធ្ងរ។
- Sheet Mask៖ ម៉ាសបិទមុខប្រភេទនេះមានប្រភពមកពីអាស៊ី ជួយផ្តល់សារធាតុសកម្មយ៉ាងច្រើនដល់ស្បែក នាំសារធាតសំខាន់ៗចូលជ្រៅទៅក្នុងស្បែក។
- Natural masks៖ ជាល្បាយធម្មតាដែលអ្នកអាចធ្វើនៅផ្ទះបាន ដោយមានគ្រឿងផ្សំដូចជា ទឹកឃ្មុំ ទឹកដោះគោជូរ តែបៃតង។
- Sleeping Mask៖ ជាប្រភេទម៉ាសប្រភេទនេះមានទម្រង់ជាជែល ឬក្រែម ដែលមានប្រសិទ្ធភាពនៅពេលអ្នកប្រើប្រាស់អំឡុងពេលគេង ទទួលបានស្បែកភ្លឺថ្លានៅពេលភ្ញាក់ពីគេង។
- Enzyme mask៖ សារធាតុផ្សំអង់ស៊ីមក្នុងម់ាស់ទាំងនេះបានមកពីផ្លែឈើធម្មជាតិ ផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើអោយស្បែកភ្លឺថ្លា។
ប្រភព៖ បរទេស