នៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង អ្នកគួរតែផឹកទឹកមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយឱ្យសុខភាពល្អ បន្សុទ្ធរាងកាយ ព្យាបាលជំងឺពោះវៀន និងមានអាយុវែង។
ទឹកផ្លែឈើធម្មជាតិ
ទឹកផ្លែឈើធម្មជាតិផ្តល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹម។ លើសពីនេះ ទឹកផ្លែឈើក៏មានផ្ទុកនូវវីតាមីនជាច្រើនដែលល្អសម្រាប់ភាពស៊ាំក្នុងរាងកាយ។ ជាមួយគ្នានេះ វាក៏ជួយអ្នកប្រឆាំងនឹងដំណើរការនៃភាពចាស់ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពបំផុត។
ទឹក Aloe vera
Aloe vera មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយការរលាកនៅក្នុងបំពង់រំលាយអាហារដែលមានប្រយោជន៍សម្រាប់អ្នកដែលមានជម្ងឺពោះវៀន។ មួយវិញទៀត ជួយព្យាបាលការរំលាយអាហារមិនល្អ ទល់លាមក និងបន្សាបជាតិពុលក្នុងរាងកាយ។
ទឹកក្រូច
ការទទួលទានទឹកក្រូចពេលព្រឹក គឺជាវិធីល្អបំផុតក្នុងការបំពេញជាតិទឹកដល់រាងកាយ ដែលបានបាត់បង់ពេញមួយយប់។ អ្នកអាចបន្ថែមក្រូចឆ្មាជាមួយទឹកក្តៅបន្តិច។ វិធីនេះផ្តល់វីតាមីន C និងសារធាតុ polyphenols គ្រប់គ្រាន់ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងកែលម្អសុខភាពស្បែកបានយ៉ាងល្អ។
តែខ្ញី
ការផឹកតែខ្ញីនៅពេលព្រឹកអាចកាត់បន្ថយជំងឺរាគ និងអាការឈឺក្រពះបាន ព្រោះខ្ញីមានលក្ខណៈសម្បត្តិជាឱសថដ៏ខ្លាំងក្លា។ លើសពីនេះ ខ្ញីជួយឱ្យរាងកាយកាត់បន្ថយការឈឺចាប់សាច់ដុំ និងអស់កម្លាំង។ ការផឹកតែខ្ញីបន្ទាប់ពីហាត់ប្រាណពេលព្រឹកមានប្រយោជន៍ខ្លាំងចំពោះសុខភាព។
ទឹកប៉េងប៉ោះ
វិធីដ៏ល្អមួយដើម្បីចាប់ផ្តើមពេលព្រឹកអ្នកគួរទទួលទានទឹកប៉េងប៉ោះមួយកែវភ្លាម ព្រោះផ្លែប៉េងប៉ោះសម្បូរទៅដោយជាតិទឹក វីតាមីន A និង C ជំរុញប្រព័ន្ធរំលាយអាហារ ពង្រឹងប្រព័ន្ធការពាររាងកាយ និងបន្សុទ្ធរាងកាយ។
ប្រភព៖ បរទេស