ការសន្សំគឺជាទម្លាប់ល្អ ប៉ុន្តែក៏នៅមានរបស់ដែលមានតម្លៃថ្លៃៗខ្លាំង ក្នុងការវិនិយោគច្រើនជាងការស្វែងរករបស់មានតម្លៃថោក។ ដូច្នោះខាងក្រោមនេះជារបស់ដែលអ្នកមានៗមិនខ្វល់នឹងការចំណាយលុយដើម្បីទទួលបានគុណភាពល្អបំផុត។
១. កៅអីធ្វើការ
កៅអីការិយាល័យដ៏ល្អគួរមានលក្ខណៈកម្ពស់ត្រឹមត្រូវ ដើម្បីស្ថេរភាពខ្នង និងមុំកៅអីដែលអាចលៃតាមតម្រូវការបាន។ លើសពីនេះទៀត ចម្ងាយពីខាងក្រោយទៅគែមខាងមុខនៃកៅអីក៏គួរត្រូវបានលៃតម្រូវផងដែរ។ ការជ្រើសរើសទិញកៅអីដែលមានគុណភាពអន់ អាចប៉ះពាល់ដល់សុខភាពអ្នកហើយធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អ្នកទៀតផង។
២. ស្រោមជើង
ប្រសិនបើអ្នកប្រើស្រោមជើងដែលមានតំលៃថោក ជើងរបស់អ្នកនឹងបែកញើសបានយ៉ាងងាយ ហើយមិនត្រឹមតែបណ្តាលឱ្យមិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំអោយមានហានិភ័យនៃការឆ្លងមេរោគផ្សិតផងដែរ។ ស្រោមជើងដែលមានតំលៃថោកជាធម្មតាត្រូវបានផលិតពីសារធាតុ polyester ឬសម្ភារៈដែលមានគុណភាពអន់ផ្សេងទៀត។ នៅពេលអ្នកពាក់ស្រោមជើងទាំងនេះ ជើងរបស់អ្នកតែងតែសើម ហើយថែមទាំងមានក្លិនស្អុយទៀតផង។
៣. វាំងនន
មនុស្សជាច្រើនមើលស្រាលលើតួនាទីសំខាន់នៃវាំងនន។ គុណភាពនៃវាំងននអាចប៉ះពាល់ដោយផ្ទាល់ដល់គុណភាពនៃការគេង។ ម្យ៉ាងទៀត វាំងននដែលមានគុណភាពនឹងជួយឱ្យផលិតមេឡាតូនីននៅទីងងឹតបានល្អប្រសើរ ហើយអ្នកនឹងមិនចាំបាច់ប្រើ Sleeping Mask ទេ។
៤. ពូក
យើងចំណាយពេល ១/៣ នៃជីវិតរបស់យើងដើម្បីដេក ដូច្នេះការទិញពូកល្អគឺជាការវិនិយោគដ៏មានតម្លៃបំផុត ព្រោះវានឹងជួយកែលម្អគុណភាពនៃការគេងរបស់អ្នក ហើយក្នុងពេលតែមួយកាត់បន្ថយបញ្ហាសុខភាពទាក់ទងនឹងឆ្អឹង ខ្នង ស្មា៕
ប្រភព៖ បរទេស