សម្រាប់បុរសដែលស្រលាញ់ប្រពន្ធ ទោះបីជាប្រពន្ធអត់មានការងារធ្វើ មានប្រាក់ចំណូលទាប ក៏មិនមានបញ្ហាអ្វីដែរ។ ម្យ៉ាងវិញទៀត បើប្តីហ៊ានពោលពាក្យ ទាំង ៣ ខាងក្រោមនេះបញ្ជាក់ថា មិនបានស្រឡាញ់អ្នកស្មោះទេ៖
១.បើអ្នកមានការងារដែលទទួលបានប្រាក់ខែតិច ចូរនៅផ្ទះមើលថែកូន
ប្ដីដែលស្រឡាញ់គោរពប្រពន្ធនឹងមិននិយាយប្រយោគនេះឡើយ ព្រោះពាក្យទាំងនោះអាចបង្ហាញថា មើលងាយប្រពន្ធខ្លាំងណាស់។ ផ្ទុយទៅវិញ បុរសដែលចេះស្រឡាញ់ប្រពន្ធនឹងដឹងថា ប្រពន្ធខំប្រឹងត្រូវជួយនាងឲ្យបានច្រើនជាង លើកទឹកចិត្តប្រពន្ធឱ្យធ្វើការងារដែលពួកគេចូលចិត្ត។
២.ការងារផ្ទះជារបស់ស្ត្រី
គំនិតនេះពិតជាហួសសម័យទៅហើយ ការងារបែបនេះស្វាមីក៏អាចធ្វើបានដែរ ហើយកាលដែលប្តីពោលពាក្យបែបនេះគ្រាន់តែជាលេសខ្ជិលធ្វើការងារផ្ទះប៉ុណ្ណោះ។ យ៉ាងណាប្តីដែលស្រលាញ់ប្រពន្ធ ទោះបីជាខ្លួនមានមុខងារជាអគ្គនាយកក្រុមហ៊ុនធំក៏ដោយ ក៏មិនប្រកាន់ដែរ។
៣.ប្រៀបធៀបប្រពន្ធជាមួយអ្នកដទៃ
បើអ្នកនិយាយប្រយោគនេះ បង្ហាញថា អ្នកជាប្តីម្នាក់ដែលមានមើលងាយប្រពន្ធខ្លួនខ្លាំងណាស់ ចូលចិត្តបន្ទាបតម្លៃប្រពន្ធ នៅពេលដែលនាងបានធ្វើអ្វីដែលអ្នកមិនពេញចិត្ត។
ប្រភព៖ បរទេស