លោក Alain Mimoun ជាមនុស្សម្នាក់ដែលមានប្រវត្តិវេទនាជូរចត់បំផុត គាត់ជាកីឡាករត់ចំណាយដ៏ល្បីឈ្មោះរបស់ប្រទេសបារាំង ដែលតស៊ូចេញពីវណ្ណៈតូចទាប។ គាត់គឺជាអ្នកបង្កើតកំណត់ត្រាចម្ងាយ 10,000 ម៉ែត្ររបស់ប្រទេសបារាំង ជាជើងឯករងក្នុងការប្រណាំងចម្ងាយ 10,000 ម៉ែត្រនៅឯព្រឹត្តិការណ៍អូឡាំពិកអាណត្តិទី១៤ និងជាជើងឯករងនៃការរត់ចម្ងាយ 5000 ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Helsinki លើកទី ១៥ ហើយជាជើងឯកម៉ារ៉ាតុងអូឡាំពិកនៃទីក្រុងមែលប៊នលើកទី ១៦ ក្រោយមកគាត់បានធ្វើជាគ្រូបង្វឹកនៅវិទ្យាស្ថានកីឡាជាតិបារាំង។
គាត់កើតនៅក្នុងគ្រួសារក្រីក្រមួយ ចាប់ពីកុមារភាពមក គាត់ចូលចិត្តកីឡាជាខ្លាំង។ ប៉ុន្តែ ដោយសារផ្ទះរបស់គាត់គ្មានប្រាក់ គាត់សឹងតែសូម្បីតែបាយក៏ហូបមិនឆ្អែតដែរ ដោយសារតែការស្រលាញ់កីឡាជាខ្លាំង គាត់តែងតែលេងទាត់បាល់ដោយជើងទទេរ ពីព្រោះគាត់មានតែស្បែកជើងមួយគូរតែម្តាយគាត់ទិញឱ្យនៅពេលដែលគាត់រៀនថ្នាក់បឋមសិក្សាតែប៉ុណ្ណោះ ម្យ៉ាងទៀត បើគាត់ធ្វេសប្រហែលធ្វើឱ្យស្បែកជើងរហែកនោះ ច្បាស់ជាត្រូវឪពុកគាត់វ៉ៃជាមិនខាន។
ពេលគាត់អាយុ១២ឆ្នាំ គាត់បានបញ្ចប់ថ្នាក់បឋមសិក្សា ហើយម្តាយរបស់គាត់បានទៅសុំអាហារូបករណ៍ ដើម្បីគាត់រៀនបន្តថា្នក់អនុវិទ្យាល័យ ប៉ុន្តែត្រូវបានគេបដិសេធ។
ដោយគ្មានប្រាក់ទៅរៀន ដូច្នេះគាត់បានទៅធ្វើជាអ្នករត់តុនៅហាងកាហ្វេមួយកន្លែង ជារៀងរាល់ថ្ងៃគាត់ធ្វើការដល់យប់ជ្រៅ តែនៅតែតស៊ូរត់ចម្ងាយជានិច្ច។ ដើម្បីអាចធ្វើការហ្វឹកហាត់ គាត់ងើបពីព្រលឹមនៅម៉ោង៥ព្រឹកជារៀងរាល់ថ្ងៃ ទោះជើងរបស់គាត់ឡើងរលាកយ៉ាងណា ដើម្បីតែបាយមួយចាន គាត់គ្មានពេលប៉ុន្មានសម្រាប់ហ្វឹកហាត់ឡើយ។ ប៉ុន្តែ គាត់នៅតែខាំមាត់សង្កត់ចិត្តចុះឈ្មោះចូលរួមប្រកួតការប្រកួតរត់ប្រណាំងអត្តពលកម្មរបស់ប្រទេសបារាំង។ គាត់បានហ្វឹកហាត់ត្រឹមតែ១ខែកន្លះតែប៉ុណ្ណោះ។ នៅពេលនោះគាត់បានចូលរួមប្រកួតរត់ប្រណាំង ១០០០០ម៉ែត្រ តែគាត់គ្រាន់តែទទួលបានលេខ៣ប៉ុណ្ណោះ។ នៅថ្ងៃទី២ គាត់បានផ្តាច់ជ្ញាថាចូលរួមប្រកួត ៥០០០ម៉ែត្រម្តងទៀត អ្វីដែលសំណាងនោះគឺ គាត់ទទួលបានលេខ២។ ដោយបែបនេះ គាត់ត្រូវបានគេជ្រើសរើស និងត្រូវបាននាំចូលទៅក្នុងកីឡាអូឡាំពិចទីក្រុងឡុង។
និយាយចំពោះគាត់ នេះពិតជារឿងដែលនឹកស្មានមិនដល់ឡើយ គាត់នៅគ្រានោះស្ទើរតែមិនដឹងថាអ្វីទៅជាកីឡាអូឡាំពិក ក៏តាំងពីដើមមកនឹកស្មានមិនដល់ថាកីឡាំអូឡាំពិកស៊ីហ្គេមនេះគឺស្គឹមស្គៃអស្ចារ្យយ៉ាងនេះដែរ។ មនុស្សក្នុងពិភពលោកហាក់ដូចជាបានផ្តុំគ្នានៅទីនោះ អ៊ីចឹង នៅក្នុងខណៈពេលនេះ គាត់ដឹងថាគាត់តំណាងឱ្យប្រទេសបារាំងទាំងមូល។
តែមានរឿងមួយចំនួនធ្វើឱ្យគាត់មានអារម្មណ៍ថាមិនសប្បាយចិត្ត គាត់មិនត្រូវបានមនុស្សម្នាយល់ថាគាត់ជាជនជម្រើសលេខមួយរបស់ប្រទេសបារាំងនោះទេ គ្មាននរណាម្នាក់ឱ្យតម្លៃគាត់ឡើយ។ មុនពេលប្រកួតប៉ុន្មានម៉ោង គាត់ចង់អញ្ជើញគេមកធ្វើសរសៃឱ្យគាត់បន្តិច ដូច្នេះហើយគាត់ក៏មិនហាន់ទៅគោះទ្វាបន្ទប់ក្រុមគ្រូពេទ្យចាប់សរសៃរបស់បារាំងទេ។ ទាល់តែមានការអនុញ្ញាត្តិទើបគាត់ហ៊ានចូលទៅ ។
គ្រូពេទ្យចាប់សរសៃបាននិយាយទៅកាន់គាត់ថា ៖ មានការអ្វីមែនទេ? អ្នកកំលោះ?
គាត់ឆ្លើយថា៖ “ លោកគ្រូពេទ្យ ខ្ញុំត្រូវរត់១០០០០ម៉ែត្រ លោកគ្រូអាចជួយខ្ញុំបានទេ?”
គ្រូពេទ្យបន្តធ្វើសរសៃឱ្យអ្នកកីឡាផ្សេងទៀតដែលគេងនៅគ្រែបណ្តើរ ហើយនិយាយទៅកាន់គាត់បណ្តើរ៖ “ សុំទោសផង អ្នកកំលោះ ខ្ញុំត្រូវគេបញ្ជូនមកធ្វើសរសៃសម្រាប់តែអ្នកជាប់លេខមួយទេ។”
គាត់ដឹងហើយ គ្រូពេទ្យបានបដិសេធចាប់សរសៃឱ្យខ្លួន គ្មានអ្វីផ្សេងទេដោយសារតែខ្លួនធ្លាប់ជាក្មេងរត់តុនៅហាងកាហ្វេម្នាក់។
រសៀលថ្ងៃនោះ គាត់បានចូលរួមការប្រកួត និយាយចំពោះគាត់គឺជាប្រវត្តិសាស្រ្តប្រណាំងផ្តាច់ព្រ័ត្រដែលមានអត្ថន័យបំផុត។ នៅគ្រានោះគាត់គ្រាន់តែសង្ឃឹមថាអាចទទួលបានឈ្មោះល្អមួយតែប៉ុណ្ណោះ ពីព្រោះអាកាសធាតុនៅទីក្រុងឡុងក្តៅខុសប្លែកពីធម្មតា។ ការប្រកួតបានចាប់ផ្តើម មិត្តរួមអាជីពម្នាក់ហើយម្នាក់ទៀតបាននៅពីក្រោយគាត់ គាត់បានក្លាយទៅជាអ្នកទី៤ រត់ពីក្រោយអ្នកទី៣ មិនយូរប៉ុន្មាន គេចាប់អារម្មណ៍ថា មានតែអ្នករត់ចម្ងាយឆ្ងាយជនជាតិឆេកដ៏ល្បីល្បាញ Zatobek ប៉ុណ្ណោះដែលរត់ពីមុខគាត់តែម្នាក់ ទីបំផុត គាត់ទទួលបានលេខ២។
គាត់ដើម្បីតែខ្លួនឯង ក៏ដើម្បីប្រទេសបារាំងឈ្នះនូវមេដាយប្រាក់លើកដំបូង ប៉ុន្តែ អ្វីដែលញុំាងឱ្យគាត់ពិបាកក្នុងចិត្តនោះ គឺនៅគ្រានោះកាសែតកីឡា និងអ្នកយកព័ត៌មានរបស់បារាំង នៅថ្ងៃទី២ពួកគេបានសើចបណ្តើរស្រែកឡូឡាបណ្តើរ៖ “ ម្នាក់តែទទួលបានលេខ២នោះជាអ្នកណាទៅ? ហាស់ ប្រាកដជាជនជាតិអាហ្វ្រិចខាងជើងហើយ ដោយសារតែអាកាសធាតុក្តៅទើបគេទទួលបានលេខ២បែបនេះ!” មើលចុះ គួរឱ្យគេឈឺចិត្តយ៉ាងណាទៅ!
តែអ្វីដែលគាត់ទទួលបានការលួងលោមនោះគឺ បួនឆ្នាំបន្ទាប់ពីកីឡាអូឡាំពិករបស់ទីក្រុងឡុងដ៍ គាត់ត្រូវបានជ្រើសរើសចូលរួមប្រកួតតំណាងកីឡាអូឡាំពិកទី១៥របស់Helsinki ។ នៅទីនោះ គាត់បានបំបែកកំណត់ត្រារត់១០០០០ម៉ែត្រ ហើយនៅក្នុងការប្រកួតដែលមានឈ្មោះថា "5000m Finals of this Century" បានឈ្នះមេដាយប្រាក់ឱ្យបារាំងម្ដងទៀត។
ក្រោយមក ការប្រកួតកីឡាអូឡាំពិកនៃទីក្រុងមែលប៊ន គាត់បានចូលរួមប្រកួតរត់ប្រណាំង ម៉ារ៉ាតុង។ គាត់បានប្រើរយៈពេល ១នាទី ៤០វិនាទី រត់អស់ចម្ងាយចុងក្រោយគឺ ៤០០ម៉ែត្រ ទីបំផុតបានជាប់ចំណាប់លេខ១នៅក្នុងកីឡាអូឡាំពិក។
រឿងមួយដែលមើលទៅដូចជាមិនអាចទៅរួច ឆ្លងកាត់ការប្រឹងប្រែងរបស់ខ្លួន ទីបញ្ចប់ញុំាងឱ្យវាក្លាយទៅជាការដែលអាចទៅរួច។ មនុស្សប្រកបដោយសន្តានុពលភាពធំដែលគ្មានកំណត់ ឱ្យតែខ្លួនឯងមិនបោះបង់ គឺគ្មានអ្នកណាអាចក្លាយទៅជាឧបសគ្គរបស់អ្នកនោះឡើយ។
នៅក្នុងដំណើរទេសចរណ៍នៃឆាកជីវិតមនុស្ស មនុស្សគ្រប់រូបចាំបាច់ត្រូវជួបនឹងឧបសគ្គជាច្រើន សុទ្ធតែអាចជួបនឹងការមើលស្រាល សើចចំអក គាបសង្កត់របស់អ្នកដទៃ ... តែទាំងនេះសុទ្ធតែគ្មានបញ្ហាទេ ត្រូវដឹងថា ឧបសគ្គមួយចំនួន ផ្ទុយទៅវិញអាចក្លាយទៅជាឧបករណ៍ជម្រុញលើដំណើរជោគជ័យរបស់យើងក៏ថាបាន ជួយយើងដើរឆ្ពោះទៅរកភាពជោគជ័យ អាចញុំាងឱ្យយើងកាន់តែមានភាពរឹងមាំ ឆន្ទៈកាន់តែមុតមាំមកប្រឈមមុខនៅក្នុងជីវិតដែលមានភាពព្យុះភ្លៀង ហើយនៅលើវិធីជីវិតនាថ្ងៃអនាគតកាន់តែដើរកាន់ឆ្ងាយ។
តម្លៃនៃជីវិតតាមពិតអាស្រ័យលើខ្លួនយើងនោះទេ ក្រៅពីខ្លួនយើង គ្មានអ្នកណាអាចមកបន្ទាបតម្លៃយើងឡើយ។ កុំខ្លាចថាខ្លួនឯងត្រូវបានគេកប់បាត់ មានពេលខ្លះការកប់បាត់បែបនេះញុំាងឱ្យអ្នកខ្លួនឯងកាន់តែឈ្វេងយល់ពីខ្លួនឯង ញុំាងឱ្យអ្នកដទៃកាន់តែស្គាល់ខ្លួនឯ។ ត្រូវជឿថា «ឱ្យតែអ្នកជាមាសសុទ្ធ អ្នកប្រាកដជាអាចបញ្ចេញពន្លឺបាន មិនថាកើតមកយ៉ាងម៉េចនោះទេ ជួបស្ថានភាពយ៉ាងម៉េចនោះទេ តម្លៃរបស់មនុស្សសុទ្ធតែមិនអាចព្រោះតែកត្តាទាំងនេះមកផ្លាស់ប្តូរឡើយ»។