ការកក់សក់ហាក់ជារឿងសាមញ្ញមួយដែលអ្នករាល់គ្នាធ្វើមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរដូវរងា អំឡុងពេលកក់សក់មានរឿងមួយចំនួយដែលអ្នកត្រូវប្រុងប្រយ័ត្នខ្លាំង បើមិនចង់នាំគ្រោះមហន្តរាយមកលើរាងកាយ។
១.កក់សក់ជារៀងរាល់ថ្ងៃ
ស្ត្រីជាច្រើនតែងតែមានទម្លាប់កក់សក់ជារៀងរាល់ថ្ងៃ ដើម្បីសម្រាកកាយក្រោយនឿយហត់ពីការងារ។ យោងទៅតាមឱសថបូព៌ា បង្ហាញថា ពេលដែលរាងកាយរងឥទ្ធិពលយ៉ាងខ្លាំងពីអាកាសធាតុ ការកក់សក់របស់អ្នកច្រើនពេកនឹងបង្កើនហានិភ័យនៃជំងឺផ្តាសាយ។ យកល្អគ្រាន់តែកក់សក់រៀងរាល់ ២ ថ្ងៃម្តង ហើយពេលវេលាកក់សក់ត្រឹមតែ ១០ ទៅ ១៥ នាទីគឺគ្រប់គ្រាន់ហើយ។
២.កក់សក់ដោយទឹកត្រជាក់
ជាធម្មតាក្នុងរដូវរងា មនុស្សម្នានឹងប្រើប្រាស់ទឹកក្តៅឧណ្ហៗដើម្បីងូតទឹក ប៉ុន្តែក៏មានមនុស្សជាច្រើនដែលខ្លាចថា ទឹកក្តៅនឹងប៉ះពាល់ដល់សក់របស់ពួកគេ ដូច្នេះហើយនៅតែព្យាយាមប្រើទឹកត្រជាក់ដើម្បីធ្វើឲ្យក្បាលមានសភាពស្រស់ស្រាយ ទោះបីមានសីតុណ្ហភាពត្រជាក់ខ្ពស់ក៏ដោយ។ ប៉ុន្តែមិនថារាងកាយរបស់អ្នកអាចទប់ទល់នឹងភាពត្រជាក់បានកម្រិតណានោះទេ ការកក់សក់ជាមួយនឹងទឹកត្រជាក់ក្នុងរដូវរងា នាំឱ្យហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល។
យ៉ាងណាក្នុងរដូវរងា អ្នកមិនគួរប្រើទឹកក្តៅពេក ឬត្រជាក់ពេកដើម្បីកក់សក់ទេ សីតុណ្ហភាពគួរតែស្ថិតក្នុងចន្លោះពី ៤០-៤៥ អង្សាសេគ្រប់គ្រាន់ហើយ។
៣.កក់សក់មុនពេលងូតទឹក
ជាធម្មតាមនុស្សតែងតែមានទម្លាប់កក់សក់បន្ទាប់ពីងូតទឹក ប៉ុន្តែការកក់សក់មុនពេលងូតទឹកអាចធ្វើឱ្យរាងកាយមិនទាន់ស៊ាំនឹងសីតុណ្ហភាពទឹក។ គ្រោះថ្នាក់ជាងនេះទៅទៀត ប្រសិនបើងូតទឹកត្រជាក់ វានឹងធ្វើឱ្យជញ្ជាំងសរសៃឈាមរួមតូច ធ្វើឱ្យសរសៃឈាមស្ទះ និងងាយធ្វើឱ្យរាងកាយអស់កម្លាំង។ បើងូតទឹកក្តៅក៏អាចបណ្តាលឱ្យមានការប្រែប្រួលសម្ពាធឈាមភ្លាមៗដែរ ព្រោះកម្ដៅអាចបណ្តាលឱ្យហូរឈាម ។ ម្យ៉ាងទៀត ការរក្សាក្បាលឱ្យសើមក្នុងរយៈពេលយូរក៏ងាយនឹងធ្វើឱ្យក្បាលត្រជាក់ អាចធ្វើឲ្យឈឺក្បាល វិលមុខ។
ស្ត្រីគួរតែងូតទឹកពីកចុះក្រោម បន្ទាប់មកត្រឡប់ទៅផ្នែកខាងលើនៃក្បាលវិញ។ ដូច្នេះ លំដាប់ដែលត្រឹមត្រូវពេលងូតទឹកគឺ៖ ដំបូងត្រូវលាងមុខ បន្ទាប់មកលាងសម្អាតខ្លួនប្រាណទាំងមូល ហើយចុងក្រោយលាងសក់។
៤.កក់សក់មុនពេលចូលគេង
អ្នកជំនាញជាច្រើនបាននិយាយថា ការកក់សក់នៅពេលយប់គឺមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព សូម្បីតែហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគំរាមកំហែងដល់អាយុជីវិត។ នេះដោយសារតែតំបន់ក្បាលដែលងាយនឹងផ្តាសាយ ធ្វើឱ្យសរសៃប្រសាទរួមតូច និងអាចស្ទះសរសៃឈាម។ កាន់តែគ្រោះថ្នាក់សម្រាប់អ្នកដែលមានប្រវត្តិជំងឺលើសឈាម សម្ពាធឈាមទាប ជំងឺ vestibular មនុស្សចាស់គួរតែប្រុងប្រយ័ត្ន។
ប្រភព៖ បរទេស