ជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទក៏ត្រូវមានច្បាប់មួយចំនួនដែលត្រូវអនុវត្តតាមដែរ ដើម្បីរក្សាសុខភាព និងមិនប៉ះពាល់ដល់សុខភាពពេលក្រោយ។ ខាងក្រោមនេះ ជារឿង ៣ យ៉ាងដែលស្ត្រីគួរធ្វើឲ្យបានឆាប់ៗ ក្រោយពេលរួមភេទជាមួយដៃគូ។
១.ផឹកទឹកក្តៅមួយកែវ
បន្ទាប់ពីបញ្ចប់ ការរួមភេទ មិនត្រឹមតែមានអារម្មណ៍កើនឡើងដល់កម្រិតខ្លាំងនោះទេ ប៉ុន្តែផ្នែកខ្លះក៏ត្រូវបានរុញច្រានឱ្យស្ថិតក្នុងស្ថានភាពរំភើបផងដែរ។ ជាឧទាហរណ៍, ប្រព័ន្ធរំលាយអាហារក៏អាចស្ថិតក្នុងស្ថានភាពលាតសន្ធឹង ហើយអាចនឹងត្រូវខូចខាត។
យកល្អគួរតែផឹកទឹកក្តៅមួយកែវយឺតៗប្រហែល ៤០ ដឺក្រេ ដើម្បីសម្រាកសរសៃប្រសាទ និងជួសជុលការខូចខាត (ប្រសិនបើមាន) នៃភ្នាសពោះវៀន។ ហាមប្រើទឹកត្រជាក់ជាដាច់ខាត ព្រោះវានឹងប៉ះពាល់ដល់ជញ្ជាំងក្រពះ ភ្នាសការពារក្រពះ ធ្វើឱ្យឈឺពោះ និងមិនស្រួល។
២.ត្រូវរក្សាកំដៅរាងកាយ
ក្រោយរួមភេទរួចអ្នកត្រូវតែរក្សារាងកាយរបស់អ្នកឱ្យនៅមានក្ដៅ ដោយកុំព្រោះតែអារម្មណ៍ក្តៅ ចូលគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នោះទេ ព្រោះអាចធ្វើឱ្យរាងកាយរបស់អ្នកងាយនឹងត្រជាក់ និងប៉ះខ្យល់ខ្លាំង។
៣.នោមបន្ទាប់ពីរួមភេទ
ក្រោយរួមភេទពី ៥ ទៅ ១០ នាទី ទោះបីងងុយគេងក៏ដោយ ត្រូវតែក្រោកបត់ជើងដែរ ព្រោះនេះអាចជាវិធីសម្អាតទ្វារមាសយ៉ាងមានប្រសិទ្ធភាព និងបណ្តេញបាក់តេរីដោយផ្នែក ជួយកុំឲ្យមានហានិភ័យនៃការឆ្លងមេរោគ។ សម្រាប់ស្ត្រី ការនោមក្រោយពេលរួមភេទគឺជាគន្លឹះដ៏សាមញ្ញមួយដើម្បីការពារការឆ្លងមេរោគតាមផ្លូវបង្ហូរទឹកនោម។
មូលហេតុគឺផ្លូវទឹកនោមមនុស្សស្រីមានសភាពខ្លី និងត្រង់ ពេលរួមរ័ក បាក់តេរីនៅខាងក្រៅទ្វារមាសអាចត្រឡប់មកផ្លូវទឹកនោមវិញ នាំឱ្យរលាកផ្លូវទឹកនោម។ ជាការពិតដែលការរួមភេទអាចនាំឱ្យមានការរលាក ឬឆ្លងមេរោគផ្លូវទឹកនោម និងប្រដាប់ភេទ ។ ប្រសិនបើអ្នកយកចិត្តទុកដាក់បន្តិចបន្តួច និងជៀសវាងកត្តាបង្កគ្រោះថ្នាក់ អ្នកអាចរក្សាខ្លួនអ្នកឱ្យមានសុខភាពល្អទាំងស្រុង។
ប្រភព៖ បរទេស