មានទ្រព្យសម្បត្ដិច្រើនប៉ុណ្ណាក៏ដោយ ៣ យ៉ាង​នេះអ្នក​មិនត្រូវខ្ជះខ្ជាយដាច់ខាត

តើធ្វើដូចម្តេចដើម្បីជៀសវាងការខ្ជះខ្ជាយក្នុងជីវិតនេះ? មាន ៣ យ៉ាង​ដែល​អ្នក​ត្រូវ​សន្សំ មិន​ថា​អ្នក​ជា​អ្នក​មាន​ប៉ុណ្ណា​ក៏​ដោយ កុំ​រស់​នៅ​ចាយ​ខ្ជះខ្ជាយ។

Photo1567667146562 1567667146904 Crop 15676671694281783352612 0844

1. សុខភាពរបស់អ្នកផ្ទាល់

ចាស់បុរាណបានបង្រៀនយើងថា “សុខភាពប្រៀបបានទៅនឹងមាសប្រាក់” ជាក់ស្ដែងក្នុងមួយជីវិតនេះ សុខភាពពិតជាសំខាន់ណាស់ សុខភាពប្រៀបដូចជាខែលការពារ បើចាំដល់ខែលនោះបែកបាក់វានឹងហួសពេល ដូច្នេះត្រូវរកវិធីយកឈ្នះ មិនថាអ្នកចំណាយប្រាក់ប៉ុន្មានទទួលបានសុខភាពល្អ មនុស្សដែលមានឧត្តមគតិ មហិច្ឆតា និងទេពកោសល្យ ប៉ុន្តែបើគ្មានសុខភាពទេ អ្វីៗទាំងអស់នឹងធ្លាក់ដល់ចំណុចសូន្យ។

ចំពោះការវិនិយោគទាំងអស់ ការវិនិយោគលើសុខភាព គឺជាការវិនិយោគដែលមិនអាចខ្វះបាន។ អ្នកត្រូវតែមានសុខភាពល្អ ដើម្បីអាចធ្វើអ្វីដែលអ្នកចង់បាន។

2. លុយ

មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ធ្លាប់ស្គាល់ពាក្យថាក្រ ដែលជាអ្នកមានទ្រព្យសម្បត្តិ ហើយ​រស់​នៅ​ក្នុងប្រណីតភាព។ នៅពេលខ្លះពួកគេមិនដឹងទេពីរបៀបរក្សាទុក និងមិនចេះវិធីវិនិយោគ។ យូរៗ​ទៅ​ពួកគេក៏ចាយ​អស់​លុយ ជីវិត​ក៏​វិល​ទៅ​រក​ភាព​ក្រី​ក្រ​ និង​លំបាក។

ពោល​ពួកគេគឺជា​មនុស្ស​ខ្ជះខ្ជាយ​ពេក មិន​ចេះ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ទោះ​មាន​លុយ​ប៉ុន្មាន​ក៏​មិន​គ្រប់គ្រាន់​ដែរ។ បើ​អ្នកចាយ​វាយច្រើនមិនចេះគិត អ្នក​នឹង​ក្រ​ទៀត​ហើយ។

ការគ្រប់គ្រងលុយគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។ លុយគឺជាតម្រូវការនៃជីវិត។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​អាច​គ្រប់​គ្រង​លុយ​បាន​ នោះ​មាន​ន័យ​ថា​អ្នក​មិន​អាច​មាន​ជីវិត​សុខសាន្ត​បាន​ឡើយ។ វា​គឺ​ជា​ការ​ចាយ​លុយ​ដែល​ធ្វើ​ឱ្យ​អ្នក​ខាតបង់​យ៉ាង​ខ្លាំង។ មានតែមនុស្សដែលរស់នៅសន្សំសំចៃ និងចេះគ្រប់គ្រងលុយ ទើបអាចរស់នៅបានល្អ មានសុភមង្គល។

546 1 700x366 0844

3. ទំនុកចិត្ត

បុគ្គល​ដែល​ចង់​តាំង​ខ្លួន​ឡើង​ដើម្បី​មាន​មុខ​តំណែង និង​ឋានៈ​ក្នុង​សង្គម ត្រូវ​តែ​គោរព​ភាព​ជឿជាក់​លើ​ខ្លួន។ ភាពជឿជាក់របស់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នករស់នៅ ហើយទុកឱ្យអ្នកដទៃបាត់បង់ជំនឿលើអ្នក នោះអ្នកកំពុងបាត់បង់តម្លៃ មូលដ្ឋានគ្រឹះសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់អ្នក។

កុំបំផ្លាញការទុកចិត្តរបស់អ្នកដទៃមកលើអ្នក។ ចេះ​ចិត្ត​ល្អ ស្មោះត្រង់​ជាមួយ​អ្នក​ដទៃ ហើយ​មិន​ក្បត់​ការ​ជឿ​ទុក​ចិត្ត​របស់​ខ្លួន។ សូម​ចាំ​ថា​៖ ​«បើគេមិនទុកចិត្តម្តងហើយ គឺមានន័យថាគេអាចមិនទុកចិត្តអ្នកមួយម៉ឺនដង​ទៀត»៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក