សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលជោគជតាសី តាមរយៈការជ្រើសរើសសន្លឹកបៀព្រះគណេសមួយសន្លឹកដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបទស្សន៍ទាយ
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សន្លឹកបៀទី 1
វត្ថុស័ក្តិសិទ្ធិចង់និយាយប្រាប់អ្នកថា នឹងមានរឿងដែលត្រូវឲ្យអ្នកគិតនិងសម្រេចចិត្ត វានឹងមានការស្ទាក់ស្ទើរក្នុងការជ្រើសរើស ពេលនេះអាចមានអ្វីដែលត្រូវធ្វើច្រើនជាងមុន ហើយជោគជតារាសីក៏មានឱកាសផ្លាស់ប្តូរ ដូចជារឿងការងារ ការរស់នៅ ការជ្រើសរើសសង្គមថ្មី។ អ្នកកំពុងស្វែងរកវិធីចាប់ផ្តើមជីវិតថ្មី និងចង់រុញខ្លួនឯងទីកន្លែងដែលប្រសើរជាងនេះ ។
អ្នកកំពុងចង់ងាកចេញពីអតីតកាលជាច្រើន ចង់ចាប់ផ្តើមជីវិតថ្មី ដោយចាប់ពីពេលនេះទៅនឹងជ្រើសរើសយកចិត្តទុកដាក់លើមនុស្សមួយចំនួនប៉ុណ្ណោះ ព្រោះកន្លងមកអ្នកធ្លាប់ឈឺចាប់ខ្លាំងដោយសារអ្នកដទៃ ឲ្យតែធ្វើល្អចំពោះនរណាម្នាក់ដឹងតែទទួលការឈឺចាប់មកវិញមនុស្សដែលគិតថាល្អបែរក្លាយជាពស់ពិស ពេលជួបបញ្ហាម្តងៗ មិនដែលពឹងនរណាបាន ។
ជើងលេខជីវិតរបស់អ្នកត្រូវតស៊ូយ៉ាងលំបាកគ្រប់ពេល ចូរចាំថាព្រះវិញ្ញាណបរិសុទ្ធចង់ប្រាប់អ្នកថា អំពើល្អនៅក្នុងខ្លួនរបស់អ្នក ត្រូវជឿជាក់លើខ្លួនឯងហើយឈប់គិតច្រើន បើនៅតែកើតទុក្ខអ្នកម៉េចនឹងអាចរកឃើញសេចក្ដីសុខ? ចំពោះមនុស្សមួយចំនួនត្រូវចេះចងចាំដឹងពីរបៀបការពារខ្លួន នៅពេលមានលុយកាក់ត្រូវចេះសន្សំទុក មិនមែនមកគិតនៅពេលដែលលុយបាត់អស់ នៅពេលដែលបញ្ហាមកដល់តាំងមានភាពតានតឹង ហើយមិនអាចពឹងផ្អែកលើនរណាម្នាក់បាន ចុងក្រោយបែរមកអង្គុយឈឺចាប់។
ពេលនេះចូលបរិភោគអាហារឲ្យទៀងទាត់ពេលវេលាសម្រាកឱ្យបានច្រើន រាល់មនុស្សដែលជ្រើសរើសសន្លឹកបៀរមួយនេះ ច្រើនតែមិនដេកដូច្នេះសូមប្រយ័ត្នឈឺក្រពះ អារម្មណ៍ប្រែប្រួល និងឈឺក្បាល ។
សន្លឹកបៀទី 2
វត្ថុស័កិ្តសិទ្ធចង់និយាយប្រាប់អ្នកថា ត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ ក្នុងអំឡុងពេលនេះអ្នកអាចមានរឿងដោយសារពាក្យសម្ដីនិយាយដោយមិនបានគិត ពេលខ្លះវាធ្វើឲ្យអ្នកងាយស្លន់ស្លោ ឆាប់ខឹង មិនចូលចិត្តរង់ចាំ រឹងរូស មិនមានឆន្ទៈក្នុងការផ្សះផ្សានាំឲ្យមានបញ្ហាដល់ខ្លួន តែអ្នកចូលចិត្តរើបម្រះនិងធ្វើអ្វីៗដោយខ្លួនឯង អ្នកមានភាពជាអ្នកដឹកនាំ ជាជាងដើរតាមគេត្រុកៗ ។
ពេលនេះអ្នកមានគំនិតមួយចង់សង់ផ្ទះ ពង្រីកមុខរបរ អាចនិយាយបានថាយីអ៊ុនអ្នកកំពុងបើក អ្នកអាចធ្វើអ្វីតាមដែលអ្នកចង់បាន ប៉ុន្តែត្រូវតែមានស្មារតីក្នុងការសម្រេចចិត្ត កុំមានទំនុកចិត្តពេក មុនចំណាយប្រាក់ត្រូវគិតឲ្យគ្រប់ជ្រុងជ្រោយប្រយ័ត្នចាញ់បោកគេ ព្រោះអ្នកមានជើងលេខខាតបង់ទ្រព្យសកម្មមួយដុំ ។
ម្យ៉ាងទៀតវត្ថុស័ក្តិសិទ្ធចង់ប្រាប់អ្នក ឲ្យកាត់បន្ថយភាពលោភលន់ខ្លះ ប្រសិនបើនរណាម្នាក់ផ្តល់អ្វីមួយគួរតែពិចារណាមើលសិន បើមិនទំនងទេត្រូវបដិសេធភ្លាម ព្រោះដូចដែលបានប្រាប់ហើយ អ្នកដែលរើសកាតនេះមានលេខចាញ់បោកគេ។ ជោគជតារាសីរបស់អ្នកក្នុងរយៈពេលនេះនឹងរកលុយបានច្រើន តែក៏មានចំណាយច្រើនដែរ ។
ចំពោះបញ្ហាសុខភាព នៅតែក្នុងផ្ទះពេកនឹងមានអារម្មណ៍ឈឺ អាឡែកស៊ី ក្អក មានអារម្មណ៍ថាមានធូលីក្នុងបំពង់ក ត្រូវផឹកទឹកឲ្យបានច្រើន ។
សន្លឹកបៀទី 3
អ្នកជាមនុស្សដែលមានចិត្តស្មោះស្ម័គ្រនឹងមនុស្សគ្រប់រូប តែងតែព្យាយាមធ្វើល្អចំពោះអ្នកដទៃជាមុន ជាមនុស្សមានចិត្តមេត្តាករុណា ចូលចិត្តជួយមនុស្សនិងសត្វ ជាមនុស្សចូលចិត្តយកចិត្តខ្លួនឯងដាក់ចិត្តអ្នកដទៃ តែត្រូវចាំចូលប្រយ័ត្នចំពោះសេចក្ដីល្អនេះវានឹងបង្កបញ្ហាដល់អ្នក។
វានឹងនាំមនុស្សមិនស្មោះត្រង់ចូលមកបោកឲ្យអ្នកជួយ តែនៅពេលដែលអ្នកមានបញ្ហាបែរជាបាត់ខ្លួនអស់ ។ អ្នកជាមនុស្សដែលមានញាណទី ៦ ហើយជើងលេខរបស់អ្នកតែងតែនឿយហត់ដោយសារតែអ្នកដ៏ទៃ...
ពេលនេះជោគជតារបស់អ្នកកំពុងបិទ អាចជួបសត្រូវមានអ្នកមកគាបសង្កត់ ឬចូលមកនិយាយនិន្ទា តែវាកើតចេញពីការច្រណែនម្ល៉ោះហើយកុំខ្វល់នឹងរឿងគ្មានតម្លៃច្រើនពេក ។
នៅទីបញ្ចប់មនុស្សទាំងនោះនឹងទទួលកម្មផល គេនឹងធ្លាក់ចុះដោយខ្លួនឯង បើអ្នកកាន់តែដាក់ទំនាយគេ វានឹងកាន់តែធ្លាក់មកលើខ្លួនអ្នក ដូច្នេះចូលអហោសិកម្មទៅ ហើយអនុញ្ញាតឱ្យវាកន្លងផុតទៅ មនុស្សទាំងនោះនឹងទទួលកម្មរបស់ពួកគេយ៉ាងឆាប់រហ័ស។
រឿងការងារ៖ អាចនឹងមានឧបសគ្គ ត្រូវប្រយ័ត្ន ក្នុងអំឡុងពេលនេះអាចមានការខាតបង់ដោយសារអ្នកដទៃ ត្រូវគេលាបពណ៌ នឹងជួបមនុស្សគ្មានហេតុផល ចរិតមិនល្អ ដូច្នេះក្នុងអំឡុងពេលនេះ គួរធ្វើបុណ្យដាក់ទានឲ្យចំណីសត្វនឹងជួយលើកលើករាសីបាន ។
ហើយប្រសិនបើអ្នកចង់ផ្លាស់ប្តូរអ្វីមួយនៅពេលនេះ វត្ថុស័ក្តិសិទ្ធណែនាំថាឲ្យរង់ចាំសិន បើមានការងារអ្វីត្រូវធ្វើបន្ថែមអាចធ្វើបណ្តើរៗបាន នៅទីបំផុតគ្រប់យ៉ាងនឹងកន្លងផុតទៅយ៉ាងរលូន ចូលអត់ធ្មត់បន្តិចសិនទៅ ។
សន្លឹកបៀទី 4
ជីវិតហាក់ដូចជាល្អតែក៏មិនល្អបំផុតដែរ នៅពេលដែលអ្វីៗចាប់ផ្តើមល្អតែងតែកើតមានឧបសគ្គ តែងតែមានបញ្ហាមករាំងស្ទះរហូត ។ ជោគជតារបស់អ្នកគឺជាប្រភេទដែលហត់ចិត្តច្រើន ព្រោះអ្នកជាមនុស្សត្រូវរែកពន់ស្ទើរគ្រប់យ៉ាង ។ ប្រសិនបើជាមនុស្សស្រី ប្រហែលជាប្រភេទមនុស្សស្រីដែលរឹងមាំបំផុតជាមនុស្សដែលអ្នកជឿលើអ្វីមួយ នឹងបន្តធ្វើរហូតដល់ទីបញ្ចប់ ។
អ្នកជ្រើសរើសសន្លឹកបៀនេះ ជាមនុស្សឆ្លាតមានភាពក្លាហានក្នុងការជ្រើសរើស មានភាពក្លាហានក្នុងការសម្រេចចិត្ត មានអាថ៌កំបាំងពិបាកចូលក្បែរ និងស្មុគស្មាញណាស់។
បើមើលពីសំបកដូចរឹងមាំណាស់ ប៉ុន្តែខាងក្នុងចិត្តគឺជាមនុស្សដែលគិតច្រើន ពិបាកនឹងលះចោល ពិបាកនឹងបំភ្លេច ហើយក៏មានរបួសក្នុងចិត្តជាច្រើនដែរ ហើយពេលដែលអ្នកខឹង អ្នកនឹងជេរប្រមាថទាំងទឹកភ្នែក តែតាមពិតអ្នកឆាប់ខឹងឆាប់បាត់ និងចេះផ្តល់ឱកាសឲ្យអ្នកដទៃ។
ភាគច្រើនមាត់និងចិត្តមិនដូចគ្នាទេ តែអ្នកជាមនុស្សរក្សាពាក្យសម្តីម៉ាត់ណាម៉ាត់ហ្នឹង អ្វីដែលនិយាយហើយត្រូវតែធ្វើ។ ពេលមានមនុស្សកាន់តែតិះដៀលអ្នកកាន់តែខ្លាំងថា អញត្រូវតែធ្វើឲ្យបាន ។
ចំពោះបញ្ហាសុខភាព៖ ក្នុងអំឡុងពេលនេះ ត្រូវប្រយ័ត្នអាការៈប្រកាំង ឈឺក្បាល ព្រិលភ្នែក មានអារម្មណ៍តានតឹងនឹងការងារ ។
បញ្ហាផ្លូវចិត្ត៖ ពេលខ្លះមានអារម្មណ៍ខ្វះទីពឹង ពេលខ្លះអស់កម្លាំងចិត្ត ដូចទូរស័ព្ទជិតអស់ថ្មត្រូវអ្នកជួយសាកថ្មឱ្យ គ្រប់យ៉ាងបានមកដោយការលំបាកទាល់តែប្រើកម្លាំងខ្លួនឯងទើបបានមក ម្ល៉ោះហើយពេលខ្លះវាក៏ធ្វើឲ្យអ្នកហត់ដែរ ។
តែអ្នកជាមនុស្សនៅមានបុណ្យ ព្រោះរឿងលុយកាក់ និងការរកស៊ី នឹងដំណើរការទៅដោយល្អបើជួបឧបសគ្គអ្វីក៏នៅតែអាចដោះស្រាយបាន តែត្រូវព្យាយាមដោយខ្លួនឯង បន្តិចទើបជោគជ័យ ៕
ប្រភព៖ គ្រូទាយ Marryjane/Knongsrok