នៅក្នុងអាជីវកម្ម ការបង្កើតទំនាក់ទំនងល្អនឹងផ្តល់ផលប្រយោជន៍ដល់អ្នកនៅថ្ងៃណាមួយមិនខាន។ ដូច្នោះនៅពេលដែលអ្នកចង់ជួយអ្នកដ៏ទៃ សូមកុំមានគំនិតគិតតែពីខ្លួនឯង ដោយជាដំបូងត្រូវនាំមកនូវផលប្រយោជន៍ផ្ដល់ដល់អ្នកដែលអ្នកចង់សុំជំនួយជាមុនសិន។
នៅក្នុងទំនាក់ទំនងរវាងបុគ្គល "គ្នាទៅវិញទៅមក" គឺមិនអាចបំបែកបាន។ តើអ្នកគួរផ្តល់អំណោយមុនឬបន្ទាប់ពីសុំជំនួយពីអ្នកដទៃ? ហេតុនេះប្រសិនបើអ្នកអាចរក្សាគន្លឹះ EQ ខ្ពស់ទាំង ៣ នេះក្នុងចិត្ត "រង្វង់ទំនាក់ទំនង" របស់អ្នកនឹងកាន់តែមានភាពប្រសើរឡើង!
១. មិត្តរួមការងារដែលមិនធ្លាប់ស្គាល់ គួរផ្តល់អំណោយមុនពេលសុំជំនួយ
នៅក្នុងដំណើរការនៃការធ្វើការ យើងត្រូវតែសុំជំនួយពីមិត្តរួមការងារដោយជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតា នឹងពិបាកសម្រាប់ពួកគេក្នុងការទទួលយកជំនួយរបស់យើងណាស់។ ត្រង់ចំណុចនេះ តើអ្នកគួរធ្វើអ្វី?
ជាការពិត ក្នុងករណីជាច្រើន ទោះបីជាអ្នកមិនផ្តល់អំណោយក៏ដោយ ក៏អ្នកដ៏ទៃនៅតែជួយអ្នក ប៉ុន្តែពួកគេនឹងមិនធ្វើដោយសាទរនោះទេ។ ការផ្តល់អំណោយមិនត្រឹមតែបង្ហាញថា អ្នកជាមនុស្សចេះគិតនោះទេ ថែមទាំងជា "កាតាលីករ" ដើម្បីបង្កើនប្រសិទ្ធភាពការងារទៀតផង។
ការជ្រើសរើសអំណោយ ត្រូវតែចេញពីអារម្មណ៍របស់អ្នក ហើយធ្វើឱ្យអ្នកទទួលមានអារម្មណ៍ថា បេះដូងរបស់អ្នក ក៏ដូចជាអំណោយដែលអ្នកផ្តល់ឱ្យមិនមែនជារឿងតូចតាចទេ ប៉ុន្តែមានតម្លៃមួយពាន់ដង។ ជាការពិត អំណោយដ៏ល្អបំផុត គឺជាអំណោយដ៏មានអត្ថន័យ ជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់អ្នកទទួល។
២. មិត្តរួមការងារជិតស្និទ្ធ គួរផ្តល់អំណោយបន្ទាប់ពីត្រូវបានជួយ
ទោះបីជាទំនាក់ទំនងមិនត្រូវបានប៉ះពាល់ ទោះជាយើងផ្តល់អំណោយ ឬអត់ក៏ដោយ យើងក៏ត្រូវយកចិត្តទុកដាក់ចំពោះភាពគួរសមដែរនៅពេលសុំជំនួយពីនរណាម្នាក់។
ប្រសិនបើអ្នកសុំជំនួយពីមិត្តរួមការងារ ឬមិត្ដជិតស្និទ្ធ សូមឱ្យពួកគេជួយអ្នកជាមុនសិន ហើយបន្ទាប់មកផ្តល់អំណោយជាការដឹងគុណ។ នេះមិនត្រឹមតែមិនឆ្គងសម្រាប់អ្នកទាំងពីរនោះទេ ប៉ុន្តែវាក៏អាចជួយពង្រឹងទំនាក់ទំនងផងដែរ។
៣. មិនចាំបាច់ផ្តល់អំណោយថ្លៃៗ
រវាងមនុស្ស អ្វីដែលសំខាន់បំផុតគឺនៅតែជាស្នេហាដែលកើតចេញពីបេះដូង។ ការផ្តល់អំណោយមិនសមរម្យក៏អាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកទាំងពីរជាក់ជាមិនខានដែរ។
ចំណាំពេលផ្តល់អំណោយ៖
ការមិនផ្តល់អំណោយនឹងបង្ហាញថា អ្នកជាមនុស្សតូចតាច និងឈ្លើយជាទីបំផុត។ ប៉ុន្តែពេលផ្តល់អំណោយ អ្នកក៏ត្រូវយកចិត្តទុកដាក់ជ្រើសរើសពេលវេលាឱ្យត្រូវដែរ មិនត្រូវផ្តល់អំណោយដោយងងឹតងងុលឡើយ បើមិនដូច្នេះទេ វានឹងធ្វើឱ្យអ្នកកាន់តែអាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃ។
ទាក់ទងនឹងគុណភាពនៃអំណោយ តម្លៃរបស់វាមិនត្រូវបានវាស់ដោយប្រាក់ប៉ុន្មាន ឬប៉ុន្មាននោះទេ ប៉ុន្តែតាមន័យដើម្បីវាស់តម្លៃពិតរបស់វា។ ដូច្នេះហើយ ពេលជ្រើសរើសអំណោយ ចាំបាច់ត្រូវគិតពីសិល្បៈ ភាពទាក់ទាញ វត្ថុអនុស្សាវរីយ៍ ព្យាយាមគិតរកវិធីថ្មី ដើម្បីកុំឱ្យដើរតាមគន្លង។
ប្រភព៖ បរទេស