ទម្ងន់គឺជាកត្តាដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសុខភាព ហើយមនុស្សលើសទម្ងន់ និងធាត់តែងតែប្រឈមនឹងជំងឺជាច្រើន។ ដូច្នេះ ប្រសិនបើអ្នកសម្គាល់ឃើញថា ៣ ផ្នែកខាងក្រោមមានជាតិខ្លាញ់ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់បន្តិច៖
ពោះធំមូល
បច្ចុប្បន្នជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់ ហើយរបបអាហាររបស់មនុស្សជាច្រើនក៏សម្បូរបែបនិងចម្រុះផងដែរ។
ជាការពិត ក្បាលពោះធំមិនមែនជាបាតុភូតធម្មតាទាល់តែសោះ ព្រោះវាអាចព្រមានដោយប្រយោលអំពីបញ្ហាសុខភាពជាច្រើនដែលលាក់ខ្លួននៅក្នុងខ្លួន។ អ្នកដែលមានក្បាលពោះធំ ច្រើនតែងាយនឹងមានជាតិខ្លាញ់ច្រើនលើសលប់ពីខាងក្នុង ហើយថែមទាំងមានមេរោគជាច្រើនទៀតផង រហូតមានការប៉ះពាល់ដល់អាយុរបស់អ្នកយ៉ាងខ្លាំងក្នុងរយៈពេលវែង។
កក្រាស់
នារីណាក៏ប្រាថ្នាចង់បានករាងស្លីម ស ដើម្បីបង្កើនទម្រង់មុខដ៏ល្អឥតខ្ចោះ។ ប៉ុន្តែចំពោះភាពក្រាស់នៃស្បែកក មនុស្សជាច្រើនក៏មិនបានយកចិត្តទុកដាក់ខ្លាំងនោះទេ។ ជាការពិត ប្រសិនបើអ្នកមានកក្រាស់ និងធំ អ្នកត្រូវយកចិត្តទុកដាក់ព្រោះវាទំនងជាមានបញ្ហាក្រពេញទីរ៉ូអ៊ីត។
ទន្ទឹមនឹងនេះ ក្រពេញទីរ៉ូអ៊ីតដើរតួនាទីយ៉ាងធំក្នុងការចូលរួម ក្នុងការរំលាយអាហារ endocrine របស់រាងកាយ។ ដូច្នេះអ្នកដែលមានកក្រាស់ និងធំត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរតែស្វែងរកការព្យាបាលជាបន្ទាន់។
មុខធំ មានសាច់ច្រើន
ប្រសិនបើសាច់នៅលើមុខរបស់អ្នកស្រាប់តែឡើងក្រាស់ខ្លាំង នេះបង្ហាញថា អ្នកលើសទម្ងន់ហើយ។ ដោយសារតែការប្រមូលផ្តុំនៃជាតិខ្លាញ់នៅក្នុងខ្លួនវានឹងធ្វើឱ្យពោះលេចឡើងជាលំដាប់បន្ទាប់មករាលដាលដល់អវយវៈនិងចុងក្រោយលេចឡើងនៅលើមុខ។ ដូច្នេះហើយ ប្រសិនបើអ្នកឃើញថាមុខរបស់អ្នកធំ និងសាច់ជាងមុនខុសធម្មតា អ្នកគួរតែរកវិធីរឹតបន្តឹងទម្ងន់របស់អ្នក ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុសង្ឃឹមរស់របស់អ្នក។
ប្រភព៖ បរទេស