តើអ្នកដឹងទេថា ការជ្រើសរើសសីតុណ្ហភាពទឹកអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពស្បែករបស់អ្នក? ដូច្នេះតើយើងគួរជ្រើសរើសការងូតទឹកប្រភេទណាដែលល្អបំផុតសម្រាប់ស្បែក? ថ្ងៃនេះ ក្នុងស្រុក សូមណែនាំដូចខាងក្រោមនេះ៖
ទឹកក្តៅ
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តងូតទឹកក្តៅ សីតុណ្ហភាពទឹកគួរត្រូវបានកែសម្រួលក្នុងចន្លោះពី ៣៧-៤២ អង្សាសេ (កំដៅក្នុងកម្រិតមួយមានផ្សែងស្តើងៗ ផ្សែងមិនក្រាស់ និងពណ៌ស) សីតុណ្ហភាពនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយ ឈាមរត់បានល្អ និងមានអារម្មណ៍ធូរស្រាល
-គួរងូតទឹកត្រជាក់បន្ទាប់ពីងូតទឹក ឬត្រាំជាមួយទឹកក្តៅខ្លាំង ដើម្បីរឹតបន្តឹងរន្ធញើស
-កុំត្រាំក្នុងទឹកក្តៅ ឬក្តៅខ្លាំងលើសពី ១៥ នាទី ព្រោះវាអាចធ្វើឲ្យរាងកាយឡើងកម្ដៅ និងបណ្ដាលឲ្យដួលសន្លប់
-កុំភ្លេចលាបឡេលាបខ្លួន ដើម្បីការពារស្បែកស្ងួត ស្បែកគ្រើម
ទឹកក្តៅឧណ្ឌៗ
ទឹកក្តៅដែលសមរម្យសម្រាប់ការងូតទឹកគឺ ២៧-៣៧ អង្សាសេ។ សីតុណ្ហភាពនេះជួយឱ្យស្បែកបញ្ចេញកាកសំណល់ដែលនៅសេសសល់កាន់តែច្រើន ធ្វើឱ្យមានអារម្មណ៍ស្រួល ជួយកាត់បន្ថយការហើមដៃ ជើង សរសៃ varicose ជំរុញចរាចរឈាម និងកាត់បន្ថយភាពតានតឹង ហើយក៏ជួយឱ្យអ្នកគេងលក់ស្រួលជាងមុនផងដែរ។
-សីតុណ្ហភាពទឹកល្អបំផុតគឺ ៣៧ អង្សាសេ ដែលជាសីតុណ្ហភាពដូចគ្នាជាមួយរាងកាយ។ ទោះបីជាអ្នកត្រាំក្នុងទឹករយៈពេលយូរនឹងមិនមានអារម្មណ៍ថាវិលមុខ ហើយមិនក្តៅរហូតដល់រលាកស្បែកដែរ។
ទឹកត្រជាក់
ទឹកត្រជាក់ស្ថិតនៅក្រោម ២៧ អង្សារសេ ទោះបីជាវាត្រជាក់ខ្លាំងអ្នកអាចចាប់ផ្តើមងូតទឹកពេលភ្ញាក់ពីគេងដំបូងៗ។ ហើយនៅពេលដែលអ្នកបន្តងូតទឹក នឹងចាប់ផ្តើមមានអារម្មណ៍ស៊ាំនឹងភាពត្រជាក់ ជួយឱ្យសាច់ដុំក្នុងរាងកាយមានអារម្មណ៏ប្រុងប្រយ័ត្នជាងមុន មានអារម្មណ៍ស្រស់ស្រាយបន្ថែមពីលើនេះ។ ការស្រាវជ្រាវក៏បានរកឃើញថា ការងូតទឹកត្រជាក់អាចធ្វើអោយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តកាន់តែប្រសើរឡើង។
-ទឹកត្រជាក់សមរម្យសម្រាប់ការងូតទឹកមិនគួរទាបជាង ២៧ អង្សាសេទេ។
-បន្ទាប់ពីងូតទឹកត្រជាក់ អ្នកនៅតែត្រូវលាបឡេលាបខ្លួនផងដែរ ដើម្បីការពារស្បែកស្ងួត ប្រេះ ជាដើម៕
ប្រភព៖ បរទេស