ខាងក្រោមនេះជាប្រភេទអាហារមួយចំនួន ដែលអ្នកមិនគួរទទូលទានពេលពោះទទេ ព្រោះអាចបណ្ដាលឲ្យអ្នកឈឺ រលាកក្រពះ យ៉ាងធ្ងន់ធ្ងរ៖
ដំឡូងជ្វា
ដំឡូងជ្វា មិនល្អសម្រាប់ពោះទទេ ដោយសារតែដំឡូងអាចបង្កើនការផលិតអាស៊ីតនៅក្នុងក្រពះ។ ពិសេសអ្នកដែលមានបញ្ហារលាក និងឈឺក្រពះ មិនគួរញ៉ាំដំឡូងជ្វាទេ ខណៈពេលឃ្លានដាច់ខាត។
ចេក
ចេកសម្បូរទៅដោយម៉ាញេស្យូម និងសារធាតុផ្សេងៗទៀត ដូច្នេះ ប្រសិនបើអ្នកញ៉ាំចេកនៅពេលពោះទទេ វានឹងធ្វើឱ្យបរិមាណម៉ាញ៉េស្យូមក្នុងឈាមកើនឡើងភ្លាមៗ អាចបណ្តាលឱ្យ hypomagnesemia អតុល្យភាពកាល់ស្យូម។ ការទទួលទានរយៈពេលយូរអាចបង្កើតស្ថានភាពគ្រោះថ្នាក់សម្រាប់រាងកាយរបស់អ្នកបានយ៉ាងងាយ។
ម្នាស់
ម្នាស់សម្បូរទៅដោយអង់ស៊ីមខ្លាំង ដូច្នេះប្រសិនបើអ្នកទទួលទានម្នាស់ពេលពោះទទេនឹងធ្វើឱ្យខូចក្រពះ និងកាត់បន្ថយសារធាតុចិញ្ចឹម។ ផ្លែឈើប្រភេទនេះ អ្នកគួរតែញ៉ាំក្រោយអាហារដើម្បីស្រូបបានល្អ។
ខ្ទឹម
ខ្ទឹមសជាអាហារដ៏មានប្រយោជន៍ណាស់ ព្រោះអាចប្រើជាគ្រឿងទេស ឱសថជាដើម ប៉ុន្តែការទទួលទានខ្ទឹមសពេលពោះទទេគឺផ្ទុយនឹងផលដែលទទួលបាន ដូចជាធ្វើឱ្យរលាកក្រពះ និងពោះវៀន ដែលមិនល្អសម្រាប់សុខភាពយើង។
ទឹកត្រជាក់
ពេលពោះទទេ យកល្អមិនត្រូវផឹកទឹកត្រជាក់ទេ ព្រោះអាចនាំអោយមានប្រតិកម្មមិនល្អដល់ការរំលាយអាហារ។ បាតុភូតអូសបន្លាយនឹងបណ្តាលឱ្យមានប្រតិកម្មអង់ស៊ីមដែលបង្កឱ្យមានជំងឺនៃក្រពះ ពោះវៀន ពិសេសចំពោះស្ត្រីដែលមានរដូវមិនទៀងទាត់។
ក្រូចឃ្វិច
ផ្លែឈើនេះសម្បូរទៅដោយវីតាមីន C អាស៊ីតសរីរាង្គ។ ការញ៉ាំអាហារពេលពោះទទេនឹងបង្កើនបរិមាណអាស៊ីតក្នុងក្រពះ ហើយមានប្រតិកម្មជាមួយនឹងទឹកក្រពះដែលបង្កឱ្យមានអារម្មណ៍មិនស្រួល និងក្អួត។
ដំឡូងបារាំង
ដំឡូងបារាំងមានអាស៊ីត monounsaturated ច្រើន និងជ័រស្អិត។ ការញ៉ាំអាហារពេលឃ្លាននឹងធ្វើឲ្យមានអារម្មណ៍ក្តៅក្នុងពោះវៀនមិនស្រួលខ្លួនខ្លាំង។ ដូច្នេះហើយ នេះជាអាហារដែលមិនគួរញ៉ាំពេលឃ្លាន ដែលអ្នកត្រូវយកចិត្តទុកដាក់។
គ្រឿងស្រវឹង
អ្នកមិនគួរទទួលទានគ្រឿងស្រវឹងពេលពោះទទេ ព្រោះអាចធ្វើឱ្យអ្នកងាយនឹងពុលស្រាស្រួចស្រាវ ក្អួត ឈឺពោះ វិលមុខ។
ស្ករគ្រាប់
ញ៉ាំស្ករគ្រាប់ច្រើនពេលពោះទទេ ជាតិស្ករនៅក្នុងស្ករគ្រាប់នឹងត្រូវបានផ្ទុកយ៉ាងលឿនទៅក្នុងរាងកាយដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ នឹងបង្កើនកម្រិតជាតិស្ករក្នុងឈាម និងឈានទៅរកជំងឺ។
ប្រភព៖ បរទេស