សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភេសជ្ជៈមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
1. ទឹកក្រូចស្រស់
បុគ្គលិកលក្ខណៈ៖ ស្ងប់ស្ងាត់ អត់ធ្មត់ ប្រាថ្នាឲ្យគ្រប់យ៉ាងស្រស់ស្អាត ជីវិតរបស់អ្នកគឺបរិសុទ្ធណាស់ អ្នកមិនចូលចិត្តជីវិតស្មុគស្មាញ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកដទៃ មិនចង់គិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ ។
តែពេលខ្លះអ្នកក៏ខ្លាចភាពឯកកោ នៅតែមានការពឹងផ្អែកលើអ្នកដទៃ ចង់មានអ្នកយល់ដើម្បីពិភាក្សាដែរ ។
ជីវិតអាពាហ៍ពិពាហ៍៖ ទោះបីជាអ្នកជាមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែអ្នកជាមនុស្សស្រឡាញ់ភាពរីកចម្រើន ប្រសិនបើដៃគូរបស់អ្នកខ្ជិលច្រអូស ឬមិនសូវមានការអភិវឌ្ឍខ្លួន អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ រហូតដល់ថ្នាក់បែកបាក់ក៏ថាបាន ។
ពាក្យដាស់តឿន៖ បើមានការយល់ច្រលំកើតឡើងត្រូវតែអង្គុយនិយាយគ្នាដោយហេតុផលត្រឹមត្រូវ ជីវិតអាពាហ៍ពិពាហ៍ និងទំនាក់ទំនងទាមទារឱ្យប្រើបេះដូង និងការពិភាក្សាគ្នាដើម្បីអាចទុកចិត្តនិងអភ័យទោសឲ្យគ្នា ។
2. ភេសជ្ជៈសូដា
បុគ្គលិកលក្ខណៈ៖ ជាមនុស្សប្រើអារម្មណ៍ខ្លាំង តែមានគំនិតសមហេតុផល អ្នកជាមនុស្សស្លូតបូត តែងតែព្យាយាមធ្វើខ្លួនឱ្យរីករាយ ព្រោះវានឹងធ្វើឲ្យអ្នកមានកំលាំងចិត្ត ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យអ្នកមើលទៅមានមន្តស្នេហ៍ ។
ជីវិតអាពាហ៍ពិពាហ៍៖ អ្នកដឹងពីរបៀបមើលថែរក្សាគ្រួសារ ហើយមានបំណងប្រាថ្នាចង់បានស្នេហាល្អឥតខ្ចោះ ប៉ុន្តែនៅក្នុងទំនាក់ទំនង អ្នកនឹងក្លាយជាមនុស្សត្រូវការទីពឹង ងាយប៉ះទង្គិចងាយឈឺចាប់ ម្ល៉ោះហើយត្រូវចាំថា លើលោកនេះគ្មានជីវិតអាពាហ៍ពិពាហ៍ណាល្អឥតខ្ចោះនោះទេ ទោះគូស្នេហ៍ល្អយ៉ាងណាក៏នៅតែមានរឿងឈ្លោះគ្នាដែរ។
ពាក្យដាស់តឿន៖ រៀនមើលចំណុចល្អរបស់ដៃគូ ហើយផ្តល់ការលើកទឹកចិត្តទៅវិញទៅមក នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងរីករាយជាងអ្វីដែលអ្នកគិត។
3. កាហ្វេ
បុគ្គលិកលក្ខណៈ៖ អ្នកមានភាពស្ងប់ស្ងាត់ និងឯករាជ្យ នៅក្នុងក្រសែភ្នែករបស់មនុស្សទូទៅអ្នកមានបទពិសោធន៍ក្នុងជីវិត ជាមនុស្សអាថ៌កំបាំង ប៉ុន្តែតាមពិតទៅក្នុងចិត្តអ្នកជាមនុស្សដែលងាយរំជួលចិត្តណាស់ ពេលខ្លះក៏លួចមានអារម្មណ៍ភ័យខ្លាចដែរ ម្ល៉ោះហើយអ្នកមានទំនោរបំបែកខ្លួនពីពិភពខាងក្រៅ ដើម្បីការពារខ្លួនពីភាពឈឺចាប់ ។
ជីវិតអាពាហ៍ពិពាហ៍៖ ដោយសារការការពារខ្លួនឯងល្អពេក វាធ្វើឲ្យអ្នកដទៃពិបាកចូលជិត ដូច្នេះប្រសិនបើអ្នករៀបការទោះបីមិនមានការឈ្លោះប្រកែកគ្នាក៏ដោយ តែវានៅតែមានគម្លាត ។
ពាក្យដាស់តឿន៖ ព្រលែងខ្លួនឯងឱ្យបានសមស្រប រៀនចែករំលែកបេះដូងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់ ស្វែងរកដំបូន្មានពីគាត់ដើម្បីឲ្យអ្នកនឹងគាត់អាចសម្របសម្រួលគ្នាបាន ។
4. ទឹកដោះគោ
បុគ្គលិកលក្ខណៈ៖ មានចិត្តល្អ មេត្តា រីករាយនឹងជីវិត ហើយតែងតែអាចរកឃើញភាពស្រស់បំព្រងលាក់កំបាំងនៅក្នុងជីវិត ។ តែពេលខ្លះអ្នកគឺជាមនុស្សពូកែស្រមើស្រមៃខ្លាំង ចូលចិត្តធ្វើមួយតាមតែអារម្មណ៍ខ្លួនឯង ។
ជីវិតអាពាហ៍ពិពាហ៍៖ ក្នុងទំនាក់ទំនងអ្នកតែងតែសាទរ មុនរៀបការស្រឡាញ់ខ្លាំងណាស់ តែពេលបានរៀបការហើយបែរជាសោះអង្គើយ សោះកក្រោះក្នុងជីវិតអាពាហ៍ពិពាហ៍ ។
ពាក្យដាស់តឿន៖ កុំបង្ខំខ្លួនឯងខ្លាំងពេក បើជួបប្រទះបញ្ហាច្រើនចូលគ្រប់គ្រងបន្តិចម្តងៗ តាមពិតទៅគ្រប់យ៉ាងមិនអាក្រក់ដូចអ្នកគិតទេ ។
5. ទឹកតែ
បុគ្គលិកលក្ខណៈ៖ អ្នកចូលចិត្តអ្វីដែលថ្មី ចង់ដឹងចង់ឃើញ មានឧត្តមគតិអាចរៀបចំផែនការ និងប្រតិបត្តិបានយ៉ាងល្អ ។ គុណវិបត្តិគឺខ្ញុំចូលចិត្តរបស់ថ្មី ងាយធុញនឹងរបស់ចាស់ ជាទូទៅអ្នកមិនចូលចិត្តធ្វើអ្វីដែលផ្សងព្រេងទេ ហើយក៏គ្មានថ្ងៃក្បត់មិត្តភ័ក្តដែរ ។
ជីវិតអាពាហ៍ពិពាហ៍៖ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកជាមនុស្សពឹងផ្អែកលើគូស្នេហ៍ ពេលខ្លះមានចរិតដូចកូនក្មេង ដែលមានអារម្មណ៍ថាមិនបានទទួលសេចក្តីស្រឡាញ់គ្រប់គ្រាន់ ជាការពិតណាស់ទំនាក់ទំនងក្នុងជីវិតអាពាហ៍ពិពាហ៍ទាមទារភាគីទាំងពីរ។
ពាក្យដាស់តឿន៖ នៅពេលណាដែលអ្នកមានអារម្មណ៍មិនពេញចិត្តបែបនេះ ចូលកុំខឹង ចូលសង្កេតមើលសិនថាភាគីម្ខាងទៀត "អស់កម្លាំងទេ?" "តើគេមានបញ្ហាអ្វី?" ទើបជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានស្ថេរភាព និងកក់ក្តៅជាងមុន ៕
ប្រភព៖ Knongsrok