មនុស្សគ្រប់គ្នាប្រាកដណាស់ពេលដែលទៅផ្សារ តែងតែចង់ទិញទំនិញដែលមានតម្លៃថោក ដោយមិនបានខ្វល់ពីគុណភាពថាអាចប៉ះពាល់ដល់សុខភាពកម្រិតណានោះទេ។ តួយ៉ាងដូចជាប្រភេទសាច់ជ្រូក ប្រសិនបើអ្នកចង់ទិញសាច់ទាំងបីនេះ សូមពិចារណាឲ្យបានម៉ត់ចត់។
១.សាច់ជ្រូកត្រង់ក
សាច់ជ្រូកត្រង់ក មានតម្លៃថោក សាច់ទន់មិនស្វិត ហើយមានមនុស្សជាច្រើនចូលចិត្តទិញកន្លែងនេះណាស់។ ទោះជាយ៉ាងណាក៏ដោយ សរីរាង្គនេះមានកូនកណ្តុរជាច្រើនដែលសម្បូរដោយជាតិពុលកកកុញ។ ដូច្នេះហើយនៅពេលដែលអ្នកទៅផ្សារគួរជៀសវាងដាច់ខាតក្នុង ការទិញសាច់ជ្រូកត្រង់ ជាពិសេសផ្នែកដែលមានពពុះតូច ស្រដៀងនឹងកូនកណ្តុរ។
២.សួតជ្រូក
សួតជ្រូកគឺជាសរីរាង្គផ្លូវដង្ហើម។ សួតជ្រូកមានរចនាសម្ព័ន្ធស្មុគស្មាញជាមួយនឹង alveoli ជាច្រើនដែលពិបាកក្នុងការសម្អាត។ លើសពីនេះ សួតជ្រូកតែងតែមានក្លិនមិនល្អ ប្រសិនបើមិនបានដោះស្រាយដោយប្រុងប្រយ័ត្នទេ វានឹងពិបាកក្នុងការបរិភោគណាស់។
៣.ពោះវៀនធំជ្រូក
ជាធម្មតា ពោះវៀនធំជ្រូកតែងតែត្រូវបានមនុស្សជាច្រើនយកទៅចំហុយ ស្ងោរ ឆាជាមួយម្ទេស ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពោះវៀនធំនេះគឺជាផ្នែកមួយដែលកខ្វក់បំផុតផងដែរ។ ពោះវៀនធំជាកន្លែងទុកលាមកជ្រូក មានបាក់តេរីច្រើន និងមានក្លិនមិនល្អ បើមិនសម្អាតឲ្យស្អាតទេ អាចប៉ះពាល់សុខភាពធ្ងន់ណាស់។ លើសពីនេះ ពោះវៀនជ្រូកក៏មានផ្ទុកជាតិខ្លាញ់ច្រើន ដែលមិនល្អសម្រាប់សុខភាព មិនគួរទទួលទានញឹកញាប់ពេកនោះទេ។
ចំណាំ»» ក្រៅពីសាច់ ៣ មុខដូចរៀបរាប់ខាងលើ ពេលទៅផ្សារក៏គួរចៀសវាងទិញសាច់ដែលមានសញ្ញាដូចខាងក្រោមដែរ៖
- សូមយកដៃប៉ះផ្ទៃនៃសាច់ជ្រូក ប្រសិនបើផ្ទៃសាច់មានជាតិខាញ់ សាច់លែងស្រស់ទៀតហើយ យកល្អកុំទិញ។
- នៅពេលដែលអ្នកឃើញថា ដុំសាច់ជ្រូកងងឹតពេក អ្នកក៏គួរពិចារណាដែរ ព្រោះអាចជាសាច់ជ្រូកដែលទុករយៈពេល ២-៣ ថ្ងៃ។ សាច់ប្រភេទនេះអាចមានតម្លៃថោក ប៉ុន្តែវាមិនអាចធានាបាននូវភាពស្រស់ និងគុណភាពនៃសាច់ថ្មីនោះទេ។ អ្នកគួរជ្រើសរើសសាច់ស្រស់ពណ៌ផ្កាឈូក។
- នៅពេលទិញសាច់ អ្នកក៏ត្រូវពិនិត្យមើលថា តើសាច់នោះមានក្លិនល្អទេ។ សាច់ជ្រូកស្រស់នឹងមានក្លិនល្អស្រាលៗ ទន្ទឹមនឹងនេះ សាច់ជ្រូកដែលខូចនឹងមានក្លិនខ្លាំង ឬក្លិនស្អុយ។
ប្រភព៖ បរទេស