សុបិន្តឃើញអតីតគូស្នេហ៍វាចាត់ទុកជាសុបិន្តល្អមួយដែរ ព្រោះយើងអាចរីករាយជាមួយគេនៅក្នុងសុបិនរបស់យើង តើនោះព្រោះតែហេតុអ្វី? តើនរណាទើបតែយល់សប្តិឃើញអតីតសង្សារ ឬយល់សប្តិឃើញអតីតញឹកញាប់ ហើយចង់ដឹងថាហេតុអ្វី សូមសាកល្បងបើកបង្ហាញចិត្តរបស់អ្នកតាមរយៈការទស្សន៍ទាយសន្លឹកបៀរខាងក្រោមនេះ ។
របៀបលេង
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីសុបិន ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សន្លឹកបៀរទី ១
នៅក្នុងជម្រៅចិត្តអ្នកនៅតែមានកំហុសចំពោះគេ នៅពេលនេះអ្នកមានអារម្មណ៍ជាច្រើនកប់នៅក្នុងខ្លួន នៅមានរឿងជាច្រើនដែលលាក់នៅក្នុងចិត្តខ្ញុំមិនអាចនិយាយបាន ហើយនៅតែបៀមទុកអស់ពេលជាយូរ ជាចុងក្រោយទើបធ្វើឲ្យអ្នកចង់ស្រាយអារម្មណ៍ខ្លួនឯងតាមរយៈសុបិន ។
សន្លឹកបៀទី ២
មួយរយៈនេះអ្នកមានអារម្មណ៍នឿយហត់នឹងការងារ ជួបបញ្ហាច្រើន ស្ត្រេស និងខ្វល់ខ្វាយច្រើន ទើបអ្នកបន្តសុបិនផ្តេសផ្តាស យ៉ាងហោចណាស់វាអាចសាងក្តីសុខនៅក្នុងក្តីសុបិនឲ្យអ្នកបានមួយគ្រាដែរ ។
សន្លឹកបៀទី ៣
អ្នកនៅតែស្រឡាញ់គេ ឬនៅតែនឹកគេគ្រប់ពេល ចូលចិត្តលួចមើលគេ (ជួនកាលអាចទើបតែទៅលួចឆ្លុះមើលគណនី Facebook, IG គេក៏ថាបាន) ទើបនៅក្នុងសុបិនចេះតែលេចមុខបុគ្គលម្នាក់មកបែបនេះ ។
សន្លឹកបៀទី ៤
អ្នកនៅតែមិនអស់ចិត្ត នៅតែស្រឡាញ់គេ ឬអាចនៅតែខឹងគុំគួននឹងគេ ទោះដឹងថាមិនអាចត្រឡប់ក្រោយក៏ដោយ ការគិត ការខឹងគុំគួននេះហើយ ទើបធ្វើឲ្យអ្នកចេះតែយល់សប្តិឃើញគេនោះ ៕
ប្រភព៖ Knongsrok