ទោះឃ្លាន កុំញាំច្រើនពេក! ផ្លែឈើ ៥ ប្រភេទនេះ មិនសាកសមសម្រាប់អ្នកកំពុងសម្រកទម្ងន់ទេ!

មិនមែនផ្លែឈើទាំងអស់សុទ្ធតែមានឥទ្ធិពលក្នុងការសម្រកទម្ងន់នោះទេ ប្រសិនបើអ្នកញាំច្រើនហើយខុសវិធី នឹងធ្វើឱ្យអ្នកឡើងទម្ងន់លើសកម្រិតភ្លាមៗ ទោះបីជាផ្លែឈើមានកាឡូរីខ្ពស់ គ្មានគ្រោះថ្នាក់អ្វីក៏ដោយ។ ប៉ុន្តែចំពោះផ្លែឈើមួយចំនួនខាងក្រោមនេះ មានការឡូរីខ្ពស់ អ្នកត្រូវតែញាំដោយកំណត់បរិមាណ មិនដូច្នោះទេនឹងធ្វើឲ្យអ្នកមានជាតិស្ករឡើងខ្ពស់ ឬខ្លាញ់ច្រើនខុសធម្មតា។

ផ្លែល្មុតទុំ

អ្នកប្រហែលជាមិនដឹងទេថា ក្នុង ១០០ក្រាម នៃផ្លែល្មុតមានរហូតដល់ទៅ ៨៣ កាឡូរី និងជាតិខ្លាញ់ ប្រូតេអ៊ីន ជាតិដែក កាល់ស្យូម ច្រើន។ យ៉ាងណា  ផ្លែឈើនេះមានប្រសិទ្ធខ្ពស់ណាស់ក្នុងការជំរុញចំណង់អាហារ ដូច្នេះវាស័ក្តិសមបំផុតសម្រាប់អ្នកស្គមដែលមានបំណងចង់ឡើងទម្ងន់ ប៉ុន្តែចំពោះអ្នកដែលចង់សម្រកទម្ងន់គួរតែចៀសវាងផ្លែឈើនេះភ្លាមៗ។

ផ្លែគូលែន

ផ្លែគូលែណមានផ្ទុកជាតិស្ករ និងកាឡូរីខ្ពស់ណាស់ ប្រសិនបើយើងញ៉ាំផ្លែល្ហុង ១០ ផ្លែ ស្មើនឹងបាយ ១ ចាន។ ការទទួលទានផ្លែគូលែនគឺស្មើនឹងផ្ទុកស៊ុបផ្អែមមួយពែងចូលទៅក្នុងរាងកាយ ការញ៉ាំច្រើនពេកមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរាងកាយងាយនឹងឡើងកម្តៅ និងបណ្តាលឱ្យកើតមុនទៀតផង។

ផ្លែទុរេន

ទុរេន គឺជាផ្លែឈើកំពូលនៅក្នុងបញ្ជីផ្លែឈើដែលមានកាឡូរីខ្ពស់ នៅពេលទទួលទាននឹងធ្វើឱ្យទម្ងន់ឡើងបានយ៉ាងងាយ។ ដូច្នោះហើយ ទុរេន ១០០ ក្រាម មានប្រហែល ១២៩-១៨១ កាឡូរី ហើយផ្លែទុរេនខ្នាតមធ្យមក៏មានប្រហែល ៣៥៧ កាឡូរីផងដែរ។ថ្វីត្បិតតែទុរេនមានផ្ទុកជាតិខ្លាញ់ច្រើនក៏ដោយ វាពិតជាគ្មានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់នោះទេ។

ផ្លែបឺរ

ជាការពិត ផ្លែបឺរទុំមួយផ្លែមានផ្ទុក ២៨៩ កាឡូរី ដែលមានច្រើនជាងកាឡូរីក្នុងអាហារដទៃទៀត។ ដូច្នេះប្រសិនបើយើងញ៉ាំផ្លែបឺរដោយមិនបានគ្រប់គ្រង វាប្រៀបដូចជាយើងកំពុងផ្ទុកកាឡូរីបន្ថែមច្រើនពេកទៅក្នុងខ្លួន ដែលជំរុញឱ្យទម្ងន់ឡើងយ៉ាងឆាប់រហ័ស។

ផ្លែស្វាយទុំ

ផ្លែស្វាយទុំ ២០០ ក្រាមមានផ្ទុកកាឡូរីដល់ទៅ ១៤៥ កាឡូរី លើសពីនេះស្ករនៅក្នុងផ្លែស្វាយគឺខ្ពស់ណាស់ ដូច្នេះវាមិនមានអត្ថប្រយោជន៍សម្រាប់អ្នកដែលតមអាហារសម្រកទម្ងន់នោះទេ។

ប្រភព៖ បរទេស