មហារីកក្រពេញប្រូស្តាត គឺជាប្រភេទមហារីកដែលប៉ះពាល់ដល់ក្រពេញប្រូស្តាតចំពោះបុរស។ ក្រពេញប្រូស្តាត គឺជាក្រពេញតូចមួយដែលមានទំហំប៉ុន Walnut ដែលស្ថិតនៅចន្លោះប្លោកនោម និងលិង្គបុរស។ សរីរាង្គនេះមានសារៈសំខាន់នៅក្នុងប្រព័ន្ធបន្តពូជព្រោះវាបញ្ចេញសារធាតុរាវដើម្បីចិញ្ចឹមមេជីវិតឈ្មោល និងជំនួយដល់ការមានគភ៌។
មហារីកក្រពេញប្រូស្តាត បើរកឃើញនៅដំណាក់កាលដំបូង អាចព្យាបាលបាន ប៉ុន្តែបើនៅដំណាក់កាលចុងក្រោយ ការព្យាបាលគឺពិបាកខ្លាំងណាស់ ហើយអាចបណ្តាលឲ្យស្លាប់បានយ៉ាងងាយ។ ខាងក្រោមនេះជារោគសញ្ញាជាក់ស្តែង និងទូទៅមួយចំនួននៃជំងឺមហារីកក្រពេញប្រូស្តាត៖
- នោមញឹកញាប់
- ពិបាកចាប់ផ្តើម និងបញ្ឈប់ការនោម
- ឈឺចាប់ពេលបត់ជើងតូច
- មានឈាមក្នុងទឹកនោម
- ឈឺចាប់អំឡុងពេលបញ្ចេញទឹកកាម
- ឈឺត្រង់ភ្លៅ ឆ្អឹងជំនី និងឆ្អឹងខ្នង
បើយោងតាមការសិក្សាមួយដែលបានចេញផ្សាយក្នុងឆ្នាំ ២០១១ បាននិយាយថា បន្ទាប់ពីបានធ្វើតេស្តលើអ្នកជំងឺមហារីកក្រពេញប្រូស្តាតជាង ១,៥០០ នាក់ រកឃើញថា បុរសដែលមានម្រាមដៃចង្អុលវែងជាងម្រាមដៃនាងរបស់ពួកគេ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីក ដែលទំនងជាកើតជំងឺមហារីកក្រពេញប្រូស្តាត។
បុរសដែលមានម្រាមដៃចង្អុលវែង (វែងជាងម្រាមដៃនាង) មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត ៣៣%។ អ្នកជំនាញបានបន្ថែមថា នេះអាចបណ្តាលមកពីហ្សែន HOX ។ ហ្សែន HOX មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សរីរាង្គ និងសូម្បីតែម្រាមដៃ។
អ្នកជំនាញដែលបានកត់សម្គាល់នៅក្នុងការសិក្សាឆ្នាំ ២០១៥ បង្ហាញថា ហ្សែន HOX មិនសមាមាត្រចំពោះអ្នកជំងឺមហារីកក្រពេញប្រូស្តាតនោះទេ។ ដូច្នេះសមាមាត្ររវាងម្រាមដៃចង្អុល និងម្រាមដៃរោទ៍ អាចទាក់ទងនឹងហ្សែន HOX មិនសមាមាត្រ ដូច្នេះវាអាចជាកត្តាហានិភ័យសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត។
យ៉ាងណាក្ដី អ្នកជំនាញក៏មិនទាន់អាចសន្និដ្ឋានបានច្បាស់ថា តើហ្សែន HOX ដើរតួនាទីយ៉ាងដូចម្ដេចក្នុងជំងឺមហារីកក្រពេញប្រូស្តាតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេប្រាកដណាស់ថា សមាមាត្រនៃម្រាមដៃចង្អុលទៅនឹងម្រាមដៃនាងគឺត្រូវបានភ្ជាប់ទៅនឹងហ្សែន HOX ដែលអាចបង្កឱ្យមានជំងឺមហារីកក្រពេញប្រូស្តាត។ គួរកត់សំគាល់ផងដែរថា មិនមែនគ្រប់បុរសដែលម្រាមដៃចង្អុលវែងជាងម្រាមដៃនាងទេ ងាយនឹងកើតជំងឺមហារីកក្រពេញប្រូស្តាត ព្រោះវាគ្រាន់តែជាកត្តាហានិភ័យមួយដែលបានរកឃើញថ្មីៗនេះប៉ុណ្ណោះ។ ដោយមិនគិតពីទំហំម្រាមដៃ បុរសគួរតែត្រូវបានពិនិត្យរកមើលជំងឺមហារីកក្រពេញប្រូស្តាតជាទៀងទាត់ ជាពិសេសក្រោយអាយុ ៥៥ ឆ្នាំ ឬប្រសិនបើមានរោគសញ្ញាណាមួយត្រូវបានកត់សម្គាល់ច្បាស់លាស់៕
ប្រភព៖ បរទេស