យោងតាមអ្នកជំនាញ និយាយថា រាងកាយរបស់យើងងាយនឹងស្ងួត និងរមាស់ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ដែលភាគច្រើនបណ្តាលមកពីមានសំណើមមិនគ្រប់គ្រាន់ និងមានទម្លាប់ងូតទឹកខុសវិធី។ ក្នុងរដូវរងារ ក៏នៅមានមនុស្សជាច្រើនតែងតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលអាចបណ្ដាលឱ្យស្បែកស្ងួតយ៉ាងងាយ។
លើសពីនេះ នៅរដូវស្លឹកឈើជ្រុះ និងរដូវរងា មានសីតុណ្ហភាពទាប ចំណែកសីតុណ្ហភាពទឹកងូតខ្ពស់ ហើយការប្រើពេលវេលាងូតទឹកយូរ ក៏អាចធ្វើឱ្យស្បែកមិនមានសំណើមគ្រប់គ្រាន់ ងាយនឹងរមាស់ផងដែរ។ ប្រសិនបើអ្នកចង់ឱ្យស្បែកលែងរមាស់ រោល និងស្ងួតក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា អ្នកត្រូវធ្វើតាមជំហានខាងក្រោមនេះជាបន្ទាន់។
កំណត់ពេលវេលាលាបក្រែមលើស្បែក
ប្រសិនបើអ្នកមិនសូវប្រើឡេលាបខ្លួនទេ អ្នកអាចជ្រើសរើសទឹកដោះគោ ឬក្រែមលាបខ្លួនបាន។ ប៉ុន្តែអ្នកគួរតែជ្រើសរើសក្រែមដែលមានជាតិសំណើមខ្ពស់ ហើយពេលវេលានៃការផ្តល់សំណើមក៏សំខាន់ផងដែរ។ បន្ទាប់ពីងូតទឹករួចត្រូវរង់ចាំរហូតដល់រាងកាយរបស់អ្នកស្ងួតដោយធម្មជាតិ មុននឹងលាបក្រែមដើម្បីផ្តល់សំណើមដល់ស្បែក។ ម្យ៉ាងវិញទៀត អ្នកគួរជ្រើសរើសផលិតផលថែរក្សាស្បែកណាមួយដែលមានផ្ទុកនូវសារធាតុវីតាមីន C និង E ដើម្បីរក្សាសំណើមស្បែក និងប្រឆាំងនឹងសញ្ញានៃអុកស៊ីតកម្មស្បែក។
លាបឡេលាបខ្លួនជាមួយដំណក់ប្រេងពីរបីដំណក់
ប្រសិនបើអ្នកមិនឧស្សាហ៍ផ្តល់សំណើមដល់ស្បែកឱ្យបានគ្រប់គ្រាន់ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាទេ អ្នកត្រូវប្តូរទៅលាបលេខ្លួនដែលមានសំណើមខ្ពស់វិញ ទោះបីជាអ្នកលាបតិចក៏ដោយ ក៏វានៅតែមានប្រសិទ្ធភាពដដែល។ យកល្អអ្នកគួរតែលាបលេខ្លួនក្នុងបរិមាណសមស្រប បន្ថែមប្រេងសំខាន់ៗ ឬប្រេងពីរបីដំណក់តាមដែលអាចធ្វើបាន។ ប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរនូវប្រេងនីមួយៗ ដើម្បីកុំឲ្យប៉ះពាល់ជាមួយស្បែក។
កម្ចាត់ទម្លាប់អាក្រក់ពេលងូតទឹក
អ្នកគួរឈប់ទម្លាប់អាក្រក់ខាងក្រោមជាបន្ទាន់ពេលងូតទឹក៖
- សីតុណ្ហភាពទឹកក្នុងបន្ទប់ទឹកលើសពី ៤៥ ដឺក្រេ
- ងូតទឹកលើសពី ២០ នាទី
- ប្រើកន្សែងជូតខ្លួន ដើម្បីសម្អាតរាងកាយ។
ប្រភព៖ បរទេស