មនុស្សដូចអ្នក សមនឹងជួបដៃគូជីវិតបែបណា? តោះសាក​ល្បងជាមួយតេស្ដចិត្តសាស្ត្រនេះ ចង់ដឹងឆុតប៉ុណ្ណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង និងគូអនាគត តាមរយៈការជ្រើសរើសផ្កាកុលាបមួយ ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

PicsArt_12 14 04.24.15

ផ្កាកុលាបទី ១

0114111

អ្នក​ជា​មនុស្ស​ដែល​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯងខ្លាំង មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ អ្នក​ច្រើនតែ​មានសង្ឃឹម​ និងជោគជ័យគ្រប់ពេល ព្រោះអ្នកជាមនុស្សម្នាក់ដែលមិនចេះចុះញមជាមនុស្សមានមុខមាត់ មានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម ។

បើមើលពីសំបកក្រៅអ្នករឹងមាំណាស់ ប៉ុន្តែពេលខ្លះនៅក្នុងជម្រៅចិត្តរបស់អ្នកពោពេញទៅដោយភាពឯកោ ខ្វះអ្នកយល់ចិត្ត ។

ដៃគូដ៏ល្អសម្រាប់អ្នក៖ តាមពិតអ្នកចង់បានដៃគូដែលមានសមត្ថភាពលើសអ្នក ហើយអ្នកតែងតែប្រាថ្នាដៃគូជាមនុស្សមានអំណាច និងក្លាហាន ហើយចង់ឲ្យអំណាចរបស់គាត់ជាមធ្យោបាយថែរក្សាអ្នក ។

ផ្កាកុលាបទី 2

0214111

ធម្មតា​អ្នក​ជា​មនុស្ស​ដែល​មិនចូលចិត្ត​បង្ហាញ​ខ្លួនក្នុងចំណោមហ្វូងមនុស្សអ៊ូអរប៉ុន្មាន តែអ្នកមានចរិតប៉ិនកំប្លុកកំប្លែងបន្តិចដែរ ​ជា​មនុស្ស​ដែល​ចង់ធ្វើអ្វីគឺធ្វើតែម្តង មិនចូលចិត្តឲ្យនរណាបញ្ជាទេ ។

លើសពីនេះ​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ ចេះទទួល​យក​ហេតុផល​របស់​អ្នក​ដទៃ ងាយប៉ះទង្គិចផ្លូវអារម្មណ៍ នៅពេល​ដែល​អ្នក​មាន​រឿងមិនសប្បាយ អ្នក​មិនដែលបង្ហាញឲ្យអ្នកដទៃឃើញឡើយ សុខចិត្តបៀមទុក្ខម្នាក់ឯង ។

ដៃគូដ៏ល្អសម្រាប់អ្នក៖ ត្រូវតែជាមនុស្សដែលចេះអត់ធ្មត់ មិនងាយខឹង មិនឆេវឆាវ និងមានចិត្តមេត្តា ព្រោះអ្នកជាមនុស្សម្នាក់ដែលឆេវឆាវ ឆាប់ខឹងឆាប់បាត់ ត្រូវការអ្នកចេះយល់ចិត្តទើបអាចនៅជាមួយគ្នាបាន ។

ផ្កាកុលាបទី 3

0314111

អ្នកជាមនុស្សចូលចិត្តលាក់ខ្លួន ចូលចិត្តសំងំនៅកន្លែងស្ងាត់ មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ។ បើមើលពីសំបកក្រៅអ្នកហាក់ដូចជារឹងមាំ ក្បាលរឹងចចេសរឹងរូស តែតាមពិតក្នុងជម្រៅចិត្តអ្នកឯកោណាស់ អ្នកចង់មានដៃគូជីវិតអាចពិគ្រោះយោបល់បានគ្រប់រឿង តែអ្នកមិនដឹងចាប់ផ្តើមពីចំណុចណា ។

ដៃគូដ៏ល្អសម្រាប់អ្នក៖ គាត់ត្រូវតែជាមនុស្សម្នាក់ដែលចេះយល់ពីអ្នក ជាមនុស្សចេះអធ្យាស្រ័យ ចេះយល់គ្នាទៅវិញទៅមកគាត់​ ជាអ្នក​ចេះ​ដឹង និង​មាន​ហេតុផល ។

ផ្កាកុលាបទី 4

0414111

អ្នក​ជា​មនុស្ស​ឆ្លាត មានចិត្តមោះមុតក្នុងរឿងការងារ និងមានទទួលខុសត្រូវខ្ពស់ ហើយមិនចូលចិត្តអួតអាង សំញែងទ្រព្យនៅក្នុងចំណោមមនុស្សទេ ព្រោះអ្នកគិតថាវាមិនចាំបាច់ហើយមិត្តពិតប្រាកដមិនសំលឹងមើលលើសំបកក្រៅទេ ។

ដៃគូដ៏ល្អសម្រាប់អ្នក៖ ត្រូវតែជាមនុស្សមានអត្តចរិតល្អ មិនចេះធ្វើឲ្យអ្នកពិបាកចិត្ត និងមានសុវត្ថិភាពពេលនៅជាមួយគាត់ អ្នកសុបិនចង់ជួបស្នេហ៍ពិតនៅក្នុងជីវិត ហើយអ្នកមិនអាចទ្រាំបានទេ ប្រសិនបើទំនាក់ទំនងមានភាពស្រពិចស្រពិលយូរពេក វានឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់ចិត្ត ។

ផ្កាកុលាបទី 5

0514111

អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ចេះសង្កេត​ពេល​មនុស្ស​ជុំវិញ​ខ្លួន​មិន​សប្បាយ​ចិត្ត អ្នក​លូកដៃជួយភ្លែត ។

អ្នកក៏ជាមនុស្សងាយៗ អាចចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ថែមទាំងមានភាពរួសរាយរាក់ទាក់នៅលើមុខជានិច្ច តែនរណាទៅដឹងមនុស្សដូចជាអ្នកបែរជាមានអារម្មណ៍ឯកោ តែលតោលដូចទូកកណ្តាលទន្លេ មានអារម្មណ៍ហេលហាលខ្វះអ្នកយល់ចិត្ត ។

ដៃគូដ៏ល្អសម្រាប់អ្នក៖ ត្រូវតែជាមនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ និងចេះ Take Care អ្នកគ្រប់ពេលវេលា ជាពិសេសត្រូវចេះរ៉ូមែនទិកព្រោះអ្នកជាមនុស្សលាក់អារម្មណ៍ ចិត្តស្រឡាញ់តែមាត់រឹង ទាល់តែជួបមនុស្សពូកែពញ្ញាក់អារម្មណ៍ទើបអាចកែអ្នកបាន ៕

ប្រភព៖ Knongsrok