ចង់ដឹងខែធ្នូនេះអ្នកនឹងមានឧបសគ្គអ្វី ដែលត្រូវប្រយ័ត្នទេ? តោះសាកល្បងបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍បំផុត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យឧបសគ្គដែលត្រូវប្រុងប្រយ័ត្ន តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

PicsArt_12 13 03.36.14

របៀបលេង

១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

សន្លឹកបៀទី១

អ្នកដែលជ្រើសរើសសន្លឹកបៀរនេះ អ្វីដែលត្រូវប្រយ័ត្នគឺការវិនិយោគក្នុងអំឡុងពេលនេះ គួរសិក្សាឲ្យច្បាស់មុននឹងវិនិយោគ ព្រោះអ្នកចេះតែមានអារម្មណ៍ជួបរឿងស៊យញឹកញាប់ រហូតនាំឲ្យយើងផ្តោតទៅលើរឿងមិនល្អច្រើន ចំពោះបញ្ហាសុខភាពត្រូវប្រយ័ត្នរបស់មុតស្រួច ។

សន្លឹកបៀទី 2

អ្នកដែលជ្រើសរើសសន្លឹកបៀនេះ មិនមានអ្វីត្រូវប្រុងប្រយ័ត្នខ្លាំងទេ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការប្រាស្រ័យទាក់ទងទាក់ទងនឹងការងារ និងសុខភាពទាក់ទងនឹងមាត់ធ្មេញ ។

សន្លឹកបៀទី 3

អ្នកដែលជ្រើសរើសសន្លឹកបៀនេះ សូមប្រយ័ត្នលើការប្រើអារម្មណ៍ធ្វើរឿងអ្វីមួយដោយខ្វះការពិចារណា ខ្វះការគ្រប់គ្រងលុយកាក់ ប្រយ័ត្នខ្ជះខ្ជាយលុយកាក់លើសម្ភារនិយម ចំពោះបញ្ហាសុខភាព ប្រយ័ត្នរឿងផឹកទឹកច្រើនពេក បង្កជាជំងឺទឹកក្នុងត្រចៀកមិនស្មើគ្នា ៕

ប្រភព៖ do duang/Knongsrok