ចំណាំ​មើល! បុរស​ណា​មាន​ផ្នែក​ទាំង​នេះ ធំ ៣ វែង ១ ក្នុង​ជីវិត​មិន​ស្គាល់​ទេ​ពាក្យ​ថា “ក្រ”

តាម​ក្បួន គេ​អាច​មើល​ជោគវាសនា​របស់​មនុស្ស​ប្រុស ថា​ពួក​គេ​អាច​ទទួល​បាន​សំណាង​ទៅ​ថ្ងៃ​មុខ ឬ​មានបាន​ ដោយ​មិន​បារម្ភ​ភាព​ក្រ ត្រឹម​តែ​មើល​លើ​ផ្នែក​រាងកាយ​ទាំង ៤ ខាង​ក្រោម៖

៤) ត្រចៀក និង​មុខ​ធំ

33

បុរស​ដែល​មាន​ត្រចៀក​ធំ មុខ​ធំ ចាត់​ទុក​ដូច​ជា​កូន​ប្រុស​របស់​ព្រះ​ពុទ្ធ ហេតុ​នេះ​ហើយ រមែង​អាច​យក​ឈ្នះ​រាល់​ឧបសគ្គ សត្រូវ​ចំពោះ​មុខ មិន​ខ្លាច​ការ​លំបាក​អ្វី​ទាំង​អស់​ក្នុង​ជីវិត។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​ក៏​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់ ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ។

និយាយ​ពី​រឿង​ការងារ ការ​រកស៊ី គឺ​មមាញឹក​តាំង​ពី​នៅ​ក្មេង​ខ្ចី មិន​ចេះ​នៅ​ទំនេរ​ខ្លួន​ទេ ហេតុ​ហ្នឹង​ហើយ​នាំ​ឲ្យ​ងាយ​កើត​បាន​ចំណូល​ចូល​ហោប៉ៅ​ឥត​ឈប់។ ទៅ​ថ្ងៃ​មុខ​ក៏​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ រី​ឯ​ក្នុង​គ្រួសារ ក៏​មាន​កូនចៅ​គោរព​ស្រលាញ់​ខ្លាំង​ផង​ដែរ។

៣) ទង​ត្រចៀក​ធំ​និង​វែង

ទង​ត្រចៀក​បើ​ធំ និង​វែង គឺ​ប្រៀប​ដូច​ជា​ព្រះ ហើយ​មនុស្ស​នេះ ដូច​មាន​ពរជ័យ​ពី​ជាតិ​មុន ដោយ​ពួក​គេ​ចូលចិត្ត ចូលចិត្ត​ស្វែងយល់ ចង់​ដឹង ចង់​ស្គាល់​អ្វី​ដែល​ថ្មី ដើម្បី​យក​មក​អនុវត្ត​បង្កើត​ជា​ផល​ជោគជ័យ​ក្នុង​ជីវិត។

មនុស្ស​នេះ​ក៏​ច្បាស់លាស់​ណាស់​ដែរ ដឹង​ស​ខ្មៅ ចេះ​បែងចែក​ខុស​ត្រូវ ហើយ​ក្នុង​ការងារ​ ការ​រកស៊ី​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ងាយ​នឹង​នាំ​ឲ្យ​ជួប​ជោគជ័យ​ឆាប់​រហ័ស។

២) ថ្ងាស​បើក​ទូលាយ

1

ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ជា​មនុស្ស​ដែល​ពូកែ​គិត នាំ​ឲ្យ​ឆាប់​សម្រេច​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ជីវិត។

បើ​ស្ថិត​ក្នុង​វ័យ​កណ្ដាល បុរស​ដែល​មាន​ថ្ងាស​បើក​ទូលាយ ក៏​រមែង​មាន​គេ​គោរព​ស្រលាញ់ ហើយ​ក្នុង​អាជីព​ការងារ ពូកែ​ខាង​រៀបចំ​យុទ្ធសាស្រ្ត​អាជីវកម្ម មិន​ក្រអឺតក្រទម​នោះ​ទេ។ និយាយ​ពី​ដៃ​គូ​ជីវិត បុរស​នេះ​ស្មោះ​ណាស់ ដូច្នេះ​នារី​ណា​បាន​ជា​គូ គឺ​រាប់​ថា​សំណាង​ហើយ។

១) ដៃ​និង​ជើង​វែង

1

មនុស្ស​ដែល​មាន​ដៃ​ ជើង​វែង ជា​បុរស​ដែល​មាន​លំនឹង​ខ្លាំង មិន​ខ្លាច​នឹង​ទួល​រែក​បន្ទុក​ច្រើន​នោះ​ទេ​ក្នុង​ជីវិត។ ដូច្នេះ​ហើយ បើ​មនុស្ស​ស្រី​ណា​បាន​រៀបការ​ជាមួយ​បុរស​នេះ គឺ​ដូច​បាន​ជួប​លាភ​សំណាង​ក្នុង​ជីវិត ព្រោះ​ពួក​គាត់​នឹង​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក សឹង​តែ​ពេល​ខ្លះ​ភ្លេច​គិត​ពី​ខ្លួន​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក