តោះ! មកបើកបៀមើលជោគជតារាសីរបស់អ្នកកំពុងឡើង ឬចុះ? ចង់ដឹងថាអ្វីដែលអ្នកប៉ងនឹងបានសម្រេចដូចបំណងឬអត់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលជោគជតាសី តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

IMG_20211210_224336_148

របៀបលេង

១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

ទំនាយសន្លឹកបៀរទី ១ ៖អ្នករំពឹងលុយកាក់ជាចម្បង

អ្នកចង់មានលុយ ចង់ស្រណុក ចង់ដោះបំណុលអោយអស់ ហើយគិតថាបើមានលុយជីវិតនឹងកាន់តែប្រសើរឡើងសឹងគ្រប់រឿង ។

អ្នកមានគំនិតចង់កើបលុយដុំ ចង់បណ្តាក់ទុន រកវិធីស្វែងរកទ្រព្យសម្បត្តិ និងលុយកាក់ រឿងផ្សេងពីលុយកាក់អ្នកមិនខ្វល់ទេ សំខាន់ចង់បានលុយ បើ​មាន​លុយ​ក៏​រលាស់ខ្លួនភិល ដោយមិន​បាច់​ខ្វល់ខ្វាយ​ពី​បន្ទុក​គ្រួសារ ឬ​អ្នក​នៅ​ពី​ក្រោយ​​ទេ អ្នកចង់​គ្រប់គ្រង​អ្វីៗ​ដោយ​ខ្លួន​ឯង​ ឲ្យ​តែ​មាន​លុយ​នឹង​អាច​ទិញ​បាន​គ្រប់​យ៉ាង។

ឥឡូវនេះអ្នកពិតជាចង់មានអនាគតនឹងន មានការរៀបចំផែនការអនាគតព្រោះខ្លាចលំបាកទៅថ្ងៃក្រោយ ។

បើនិយាយពីអតីតកាល អ្នកហាក់ដូចជាមិនសូវគិតគូរច្រើនទេ ព្រោះអ្នកជាមនុស្សរកលុយបានស្រួលហើយចាយធំ តែពេលនេះអ្នកចាប់ផ្តើមគិតចង់កំណត់គោលដៅក្នុងជីវិតហើយ អ្នកចាប់ផ្តើមព្រួយបារម្ភអំពីអនាគត ចង់​ដឹកនាំ​ឲ្យមនុស្ស​ជុំវិញ​ខ្លួន​រស់នៅស្រួល ចង់ឲ្យខ្លួនឯងមានក្តីសុខផ្លូវចិត្ត ។

ចំពោះជោគជតារាសីរបស់អ្នកនៅពេលនេះគឺឡើង មានឱកាសសម្រេចបំណង តែទោះជា​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​នឹង​ការ​ចំណាយ​ច្រើន ដោយសារមាន​លុយ​ហូរចូល​ច្រើន​ ម្ល៉ោះហើយអ្នកអាចចាយភ្លេចខ្លួន ។

ទំនាយសន្លឹកបៀរទី 2 ៖ ចង់ចាប់ផ្តើមជីវិតថ្មី

ធុញនឹងជីវិតចាស់ដដែលៗ មានអារម្មណ៍ហត់នឿយដូចទូលភ្នំ ដូចទូកកណ្តាលទន្លេរកទីពឹងគ្មាន ខ្វះអ្នកយល់ចិត្ត ថែមទាំងជាមនុស្សគិតច្រើនពិបាកទម្លាក់ចុះ។ ក្នុងអំឡុងពេលនេះ សូមប្រយ័ត្នមានរឿងជាមួយអ្នកជុំវិញខ្លួន អាចមានអ្វីដែលត្រូវសោកស្តាយ ។

អ្នកចង់ផ្លាស់ប្តូរផ្លូវជីវិត ប៉ុន្តែនៅតែស្ទាក់ស្ទើរមិនដឹងទៅផ្លូវណា ក្នុងចិត្តចង់ដើរចេញ ចង់រកកន្លែងថ្មីសំរាប់ខ្លួនឯង ចង់វិនិយោគ ចង់ធ្វើអាជីវកម្ម ចង់មានផ្ទះ មានលុយ មានឡាន មានមនុស្សជុំវិញខ្លួនយល់ចិត្ត ។

ជោគជតារាសីរបស់អ្នកធ្វើបុណ្យជាមួយនរណាច្រើនតែបានបាបមកវិញ ជីវិតតែងតែជួបមនុស្សដែលអោនក្បាលគោរពបោកបញ្ឆោត ពូកែនិយាយដើម ជាន់ឈ្លីចំណុចខ្សោយ ។

មួយរយៈក្រោយនេះជោគវាសនាអ្នកហាក់បិទ ច្រើនតែជួបរឿងហត់នឿយដោយសារអ្នកដទៃ  ម្ល៉ោះហើយអ្នកត្រូវឧស្សាហ៍ធ្វើបុណ្យកុសល ធ្វើ​ចង្ហាន់​បាយសម្ល ឬ​ធ្វើ​ទាន​បាយ​ដល់​គិលានុបដ្ឋាយិកា​ នោះជីវិតអ្នកនឹង​ល្អ​ប្រសើរ​ហើយអាចស្រោចស្រង់សំណាងរបស់អ្នកវិញ ។

ទំនាយសន្លឹកបៀរទី 3 ៖ រាសីល្អស្រាប់ហើយ តែកុំរើសច្រើនពេក

ពេលខ្លះអ្នកជាមនុស្សចូលចិត្តគិតមុនរហូតក្លាយជាការបំភ័យខ្លួនឯង ចូលចិត្តគិតជួសអ្នកដទៃ ធ្វើជាមនុស្សពិបាកយល់ចិត្ត ម្តងខ្មោចចេញម្តងខ្មោចចូល តែសូមចាំថាមិនថាអ្នកជាប់គាំងជួបបញ្ហាអ្វីក៏ដោយ ទីបំផុតនៅតែអាចដោះស្រាយបាន ហើយវានឹងប្រសើរឡើង។

សរុបសេចក្ដីមក ពេលនេះរាសីអ្នកកំពុងឡើង បើ​អ្នក​មាន​គម្រោង​ធ្វើ​អ្វី​មួយ​ដូច​ជា​ ចង់វះកាត់​កែ​សម្ផស្ស ចង់​បើក​ហាង​ ឬចង់បណ្តាក់​ទុន ​ប្រាកដ​ជា​ទទួលបានលទ្ធផល​ល្អ។

ចំពោះសុខភាព សូមប្រយ័ត្នអាលែកហ្សីនិងបញ្ហាពោះវៀន ហើយត្រូវតមសម្តីព្រោះអាចមានប៉ះសម្តីជាមួយអ្នកជុំវិញខ្ល៏។

ជោគ​វាសនា​របស់​លោក​អ្នក​ស័ក្តិសម​នឹងធ្វើ​បុណ្យ​ជាមួយ​កុមារ ជន​ពិការ មនុស្ស​ចាស់ ជាជាង​ទៅ​វត្តប្រគេន​ព្រះសង្ឃ គួរ​ទៅ​ធ្វើបុណ្យ​ជាមួយ​មូលនិធិ ឬ​មណ្ឌលជនក្រីក្រ នោះ​នឹង​ផ្តល់​ផល​ល្អ​ប្រសើរ​ជា​ខ្លាំង ហើយត្រូវគិតភ្លាមធ្វើភ្លាមកុំចាំដល់ពេល ។

ទំនាយសន្លឹកបៀរទី 4៖ ទឹកបៀចង់រំលឹកឱ្យប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត

កុំព្រងើយកន្តើយនឹងជីវិត អ្វីដែលអ្នករំពឹងទុក វាមិនដូចអ្វីដែលអ្នកគិតទុកទេ រាសីហិរញ្ញវត្ថុ​មាន​ការ​ចំណាយ​ច្រើន​ ប្រយ័ត្នខាតហើយអាចមានឱកាសចាញ់បោក ឬខាតបង់ដោយសារអ្នកដ៏ទៃ តែមុនមានរឿងអាក្រក់កើតឡើងអ្នកនឹងដឹងទុកមុន ប៉ុន្តែអ្នកអាចធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ ឬភ្លេចគោលដៅការងារនឹងមានកំហុស ជាពិសេសការងារទាក់ទងនឹងលេខភាគហ៊ុន ។

ទឹកបៀសុំរំលឹកអ្នកឱ្យស្តាប់អ្នកជុំវិញខ្លួនខ្លះ ព្យាយាម​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្នក្នុង​អំឡុង​ពេល​នេះ ដោយសារតែអារម្មណ៍ប្រែប្រួលពិបាកយល់។  អ្នកជាមនុស្សពូកែធុញដូចជាចង់ធ្វើអ្វីមួយ ប៉ុន្តែនៅតែមិនបានសម្រេចដូចការរំពឹងទុក ម្ល៉ោះហើយសូមអត់ធ្មត់បន្តិចទៅ ។

ចំពោះបញ្ហាសុខភាពសូមប្រយ័ត្ន ក្អក ឈឺក ឈឺក្បាលពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ ទឹកបៀសូមណែនាំឲ្យអ្នកឧស្សាហ៍ដាក់បាតលោក ហើយព្យាយាមច្រូចទឹកឧទ្ទិសកុសលឱ្យបានញឹកញាប់ ។

ឬបើមានទីសក្ការ សូមឧស្សាហ៍លាងជម្រះសំអាត នោះលាភសំណាងនឹងកើតចំពោះអ្នក ៕

ប្រភព៖ doduang/Knongsrok