តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ដល់កម្រិតណា? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក នៅរូបភាព ដើមណូអែល ១ ក្នុងចំណោមដើមណូអែលទាំង ៦ យើងអាចបង្ហាញច្បាស់អំពីចរិតលក្ខណៈរបស់អ្នកពីកំណើត៖
ដើមណូអែលយទី ១
អ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយក្នុងការរស់នៅ ហើយមានមហិច្ឆតាខ្ពស់ណាស់។ រាល់សកម្មភាពទាំងអស់របស់អ្នករាល់ថ្ងៃនោះ មើលទៅសាមញ្ញៗ ប៉ុន្តែវាពិតជាជះឥទ្ធិពលខ្លាំងដល់អនាគតរបស់អ្នក ដែលមួយចំនួនពុំបានមើលដល់។
ដើមណូអែលយទី ២
រាល់ការសម្រេចចិត្តរបស់អ្នក សុទ្ធតែបានឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ ហើយប្រសិនអ្នកសម្រេចថាចង់ធ្វើ ចង់អនុវត្តបែបណាហើយ នោះគឺពិបាកនឹងមានអ្នកដែលអាចមកបញ្ឈប់អ្នក។ ដ្បិតបើអ្នកនោះអ្នកស្រលាញ់ចូលចិត្តប៉ុណ្ណា ក៏អ្នកស៊ូសម្ងំទៅធ្វើវាតែឯកឯង ដោយមិនឲ្យគេដឹងលឺ។
ដើមណូអែលយទី ៣
អ្នកឲ្យតម្លៃទៅលើភាពស្ងប់ស្ងាត់ និងចូលចិត្តរាប់អានមនុស្សដែលមានភាពស្ងប់ស្ងាត់។ ជាទូទៅអ្នកជាមនុស្សដែលគិតពីអ្នកដទៃខ្លាំងជាងខ្លួនឯង ពោលមុនធ្វើអ្វី សម្រេចអ្វីមួយ ច្រើនយកចិត្តគេជាអាទិភាព មុនសម្រេចគិតពីខ្លួនឯង។
ដើមណូអែលទី ៤
អ្នករមែងមើលដឹងពី ហេតុនិងផល ដោយមិនចេះតែធ្វើអ្វី តាមតែចិត្ត ឬតាមការបង្គាប់របស់នរណាម្នាក់ឡើយ។ ដូច្នេះហើយទើបរាល់កិច្ចការងារទាំងឡាយរបស់អ្នក រមែងកើតមកជាផ្លែផ្កាល្អឥតខ្ចោះ ព្រោះអ្នកតែងតែដឹងមុនពីលទ្ធផលហើយស្រេច។
ដើមណូអែលទី ៥
អ្នកចេះពីសិល្បៈក្នុងការនិយាយ ក្នុងការប្រើប្រាស់ពាក្យសម្តី ដែលស្តាប់ទៅគួរឲ្យគោរព ហេតុនេះហើយទើបអ្នករមែងមានមនុស្សចូលចិត្តស្រលាញ់រាប់អានច្រើន មិនថាគេខ្ពស់ទាបជាងអ្នកបែបណាក៏ដោយ។
ដើមណូអែលទី ៦
មនុស្សមួយចំនួនអាចព្យាយាមចង់ទាញប្រយោជន៍ពីអ្នក តែទង្វើពួកគេពុំអាចបញ្ឈប់អ្នក ឲ្យរក្សាគោលជំហរ ភាពសុទិដ្ឋិនិយម ជាមនុស្សដែលរមែងគិតវិជ្ជមានច្រើននោះទេ។ បើទោះបីអ្នកត្រូវបានគេនិន្ទា ត្រូវបានគេព្យាយាមធ្វើទង្វើមិនល្អដាក់ ក៏អ្នកនៅតែប្រកាន់ខ្ជាប់នៅការធ្វើទង្វើល្អសម្រាប់មនុស្សជុំវិញខ្លួនជានិច្ច។
ដើមណូអែលទី ៧
អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ទៅលើគោលដៅដែលចង់សម្រេចឲ្យបាន។ អ្នកព្រមលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយចិត្ត ដើម្បីគោលដៅដ៏ធំក្នុងជីវិត ដែលមនុស្សមួយចំនួនគេគិតថាមិនអាចទៅរួច។
ជាងនេះរាល់យោបល់និងគំនិតរបស់អ្នក តែងតែត្រូវបានគេទទួលស្គាល់ ហើយមនុស្សជុំវិញខ្លួនរមែងចូលចិត្តស្តាប់ និងយកទៅអនុវត្តតាម។
ដើមណូអែលទី ៨
អ្នកជាមនុស្សឯករាជ្យ និងចូលចិត្តសម្រេចកិច្ចការងារអ្វីដោយឯកឯង។ អ្នកមិនចូលចិត្តមានមនុស្សនៅជុំវិញខ្លួនច្រើននោះទេ ព្រោះពេលខ្លះគិតថា វាជាការរំខានទៅវិញ។
អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ហើយមិនងាយធ្វើអ្វីឲ្យខាតកម្លាំង ខាតពេលវេលាឥតប្រយោជន៍ឡើយ។ ក្នុងការសម្រេចកិច្ចការងារអ្វីមួយ អ្នកធ្វើឥតឈប់ប្រៀបបានដូចជាម៉ាស៊ីន ដែលពេលថ្ងៃមិនគ្រប់ ទៅបង្រ្គប់ពេលយប់បន្ថែម សឹងតែមិនចង់រកពេលសម្រាកសម្រាប់ខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក