អាយុ​ខ្លី​មិន​ដឹង​ខ្លួន! ហាម​យក​អាហារ ៥ នេះ​មក​ទទួល​ទាន បើ​រក្សា​ទុក​មួយ​យប់​ហើយ

បុរស​ជនជាតិ​ចិន អាយុ ៤៥ ឆ្នាំ (​មិន​បង្ហើប​ឈ្មោះ) បាន​រង​ការ​រាករូស​ច្រើន​ថ្ងៃ​ជាប់​គ្នា សឹង​តែ​ព្យាបាល​មិន​ចង់​ទាន់ ហើយ​ក្រោយ​សួរនាំ​ ក៏​ដោយសារ​បាន​លូក​ទទួល​ទាន​អាហារ​ដែល​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ហួស​ពី​មួយ​យប់។

បើ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​និយាយ​ថា ប្រភេទ​អាហារ​ទាំង ៥ ខាង​ក្រោម គឺ​មិន​អនុញ្ញាត​ឲ្យ​យក​ទៅ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ ដល់​ផុត​ពី​មួយ​យប់ រួច​លើក​មក​ទទួល​ទាន​នោះ​ទេ ព្រោះ​វា​ងាយ​នឹង​បង្ក​ឲ្យ​មាន​បាក់តេរី មេរោគ​ជា​ច្រើន​ចូល​មក​ក្នុង​រាងកាយ បណ្តាល​ឲ្យ​យើង​ទៅ​ជា​ពុល​អាហារ ហើយ​បើ​មើល​មិន​ទាន់​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ។

៥) បន្លែ​ដែល​ចម្អិន​ហើយ

4

បន្លែ​បៃតង​ដែល​ចម្អិន​ហើយ មិន​គួរ​ទុក​ដល់​ហួស​មួយ​យប់​ទេ ដោយ​វា​មិន​ត្រឹម​តែ​បាត់បង់​ទាំង​សារធាតុ​សំខាន់ ក៏​ដូច​ជា​វីតាមីន​នៅ​ក្នុង​នោះ​ទេ ទៀត​សោត​ក៏​ជាតិ​នីត្រាត​ក៏​ងាយ​នឹង​រលាយ បង្ក​ជា​បាក់តេរី​មិន​ល្អ ចូល​មក​ក្នុង​ពោះ​ទៀត​ផង។ យក​ល្អ​បន្លែ​ដែល​ចម្អិន ឬ​ឆ្លង​កាត់​ការ​ស្ងោរ ទុក​យូរ​បំផុត​បាន​ត្រឹម​តែ​រយៈ​ពេល ៤ ម៉ោង​ប៉ុណ្ណោះ។

៤) តៅហ៊ូ

3

តៅហ៊ូ​ដែល​ចម្អិន​រួច មិន​គួរ​រក្សា​ទុក​ដល់​ហួស​មួយ​យប់​ទេ ព្រោះ​បរិយាកាស​ក្នុង​ទូ​ទឹកកក វា​ងាយ​នឹង​បម្លែង​ទៅ​សារធាតុ​ពុល បាក់តេរី​ងាយ​រីក​លូតលាស់ ហើយ​ជាមួយ​តៅហ៊ូ​នេះ​សោត វា​ងាយ​ប្រតិកម្ម​បង្កើត​ទៅ​ជា​បាក់តេរី​ម្យ៉ាង​ឲ្យ​ឈ្មោះ Clostridium botulium ដែល​វា​អាច​បណ្តាល​ឲ្យ​មនុស្ស​ខ្វិន​សរសៃប្រសាទ។

៣) សាច់​មាន់

ក្នុង​សាច់​មាន់ មាន​សារធាតុ​ប្រូតេអ៊ីន​ច្រើន ដែល​ល្អ​សម្រាប់​រាងកាយ តែ​អ្នក​មិន​គួរ​រក្សា​ទុក​ហួស​មួយ​យប់ ហើយ​យក​មក​ទទួល​ទាន​ទេ ព្រោះ​វា​ងាយ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

២) ស៊ុត​ស្ងោរ​រួច

អ៊ីចឹង​បាន​ថា បរិមាណ​អាហារ​គួរ​តែ​ចម្អិន​មួយ​សមល្មម​នឹង​សមាជិក​ក្នុង​គ្រួសារ​អាច​ទទួល​ទាន​គ្រប់គ្រាន់ ជា​ជាង​ទុក​ចោល ហើយ​ស្តាយ​រក្សា​ទុក​ដល់​ខូច​សុខភាព​ខ្លួន​ឯង​ទៅ​វិញ។ ស៊ុត​ដែល​ចម្អិន​ហើយ វា​ងាយ​នឹង​ឆ្លង​បាក់តេរី ខ្លាំង​ណាស់ បើ​ទុក​ក្នុង​ទូ​ទឹកកក ដែល​វា​ពិត​ជា​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ប៉ះ​អ្នក​ក្រពះ​ខ្សោយ​ផង អាច​នឹង​យ៉ាប់​ធ្ងន់ធ្ងរ។

១) ផ្សិត​ចម្អិន​រួច

Ice_screenshot_20211210 123002

ផ្សិត​ដែល​ចម្អិន​រួច បើ​ទុក​ចោល​ក្នុង​ទូ​ទឹកកក​មួយ​យប់ នោះ​សារធាតុ​ចិញ្ចឹម​របស់​វា​នឹង​លែង​មាន​ត​ទៅ​ទៀត​ហើយ ផ្ទុយ​ទោ​វិញ​សារធាតុ Nitrites ក្នុង​ផ្សិត​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​ជាតិ​ពុល ប៉ះពាល់​ដល់​រាងកាយ ពេល​អ្នក​ទទួល​ទាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក